នយោបាយ - សង្គម នយោបាយ - សង្គម

06/11/2017 - 16:22

ដើម្បី​បុព្វ​ហេតុ​បណ្តុះ​ធន​ធាន​មនុស្ស

លោក​គ្រូ​ថាច់​ទ្រី នៅ​ភូមិ​ស្មោញ ឃុំ​ឡុង​ឌឹក ក្រុង​ត្រា​វិញ ខេត្ត​ត្រា​វិញ តែង​ខិត​ខំ​យ៉ាងពេញ​ទំ​ហឹង​ក្នុង​ការ​គិត​គូរ​ដើម្បី​បុព្វ​ហេតុ​អប់​រំ​នៅ​ភូមិ​ភាគ​។ ផ្តើម​ពី​នោះ លោក​គ្រូ​មាន​កិត្តិ​យស​ទទួល​បាន​មេ​ដាយ “ដើម្បី​បុព្វ​ហេតុ​អប់​រំ” មេ​ដាយ​អនុស្សាវ​រីយ៍ “​ដើម្បី​យុវ​ជន​ជំ​នាន់​ក្រោយ​” ប័ណ្ណ​សរ​សើរ​និង​លិ​ខិត​សរ​សើរ​ជា​ច្រើន​។

លោក​គ្រូ​ថាច់​ទ្រី អ​នុ​ប្រ​ធាន​សា​ខា​សមា​គម​ជំ​រុញ​ការ​សិក្សា​ភូមិ​ស្មោញ​។

លោក​កៀង​ស្វាង លេ​ខា​សា​ខា​បក្ស និង​ជា​ប្រ​ធាន​ភូមិ​ស្មោញ ឲ្យ​ដឹង​៖ “ដើម​ឆ្នាំ​សិក្សា​២០​១៧​-២០​១៨ ភូមិ​ស្មោញ​បាន​ចលនា​ប្រ​ជា​ជន​ជំ​នួយ​សៀវ​ភៅ​សរ​សេរ​ជាង​១០.០០០ក្បាល កង់​១០​គ្រឿង អា​ហា​រូប​ករណ៍​២៥​ចំ​ណែក​(ក្នុង​មួយ​ចំ​ណែក​ៗ​តម្លៃ​៥០០​ពាន់​ដុង​) ឧបត្ថម្ភ​សិស្សា​នុសិស្ស​ក្នុង​ភូមិ​រាប់​រយ​នាក់​ដែល​មាន​ស្ថាន​ភាព​លំ​បាក​។ អា​ហា​រូប​ករណ៍ទាំង​នេះ ដោយ​មាន​ការ​រួម​ចំ​ណែក​មិន​តិច​របស់​លោក​គ្រូ​ថាច់​ទ្រី អនុ​ប្រ​ធាន​សា​ខា សមា​គម​ជំ​រុញ​ការ​សិក្សា​ភូមិ​ស្មោញ​”។

លោក​គ្រូ​ថាច់​ទ្រី រៀប​រាប់​៖ ទើប​ទ​ទួល​ការ​ងារ​នៅ​ប៉ុន្មាន​ឆ្នាំ​ដំ​បូង លោក​គ្រូ​បាន​មន្ទីរ​អប់​រំ​ចាត់​មក​បំ​ពេញ​ការ​ងារ​នៅ​ឃុំ​ង៉ាយ​ស្វៀង ស្រុក​ថ្កូវ គ្រា​នោះ​មធ្យោ​បាយ​ធ្វើ​ដំ​ណើរ​ទៅ​មក​ជួប​ការ​លំ​បាក គ្រឿង​សិក្ខូ​ប​ករណ៍ បង្រៀន​និង​រៀន​នៅ​កង្វះ​ច្រើន ប៉ុន្តែ​ដោយ​ឆន្ទៈ​វ័យ​ក្មេង ស្រ​ឡាញ់​អា​ជីព លោក​គ្រូ​ថាច់​ទ្រី បេ្តជ្ញា​ចិត្ត​ច្បាម​អា​ជីព​។ លោក​គ្រូ​ថាច់​ទ្រី ឲ្យ​ដឹង​៖ “ប្រ​ពន្ធ​ខ្ញុំ​បង្រៀន​វិញ្ញា​សា​អក្សរ​សាស្រ្ត​ខ្មែរ​នៅ​ឃុំ​ឡុង​ឌឹក ចំ​ណែក​ខ្ញុំ​បង្រៀន​នៅ​សា​លា​បឋម​សិក្សា​ង៉ាយ​ស្វៀង ដែល​មាន​សា​ខា​នៅ​វត្ត​កោះ​ស្លា ឃុំ​ង៉ាយ​ស្វៀង ស្រុក​ថ្កូវ​។ កាល​នោះ បៀ​វត្សរ៍​គ្រូ​បង្រៀន​នៅ​ស្តួច​ស្តើង​បៀ​វត្សរ៍​មួយ​ខែ​ៗ​ទិញ​បាន​អង្ករ​ចំ​នួន​១៣​គី​ឡូ​ក្រាម  មាន​មិត្ត​ភក្តិ​ជា​ច្រើន​អា​យុ​ស្រ​បាល​គ្នា​នឹង​ខ្ញុំ​ដោយ​សារ​ជីវ​ភាព​ជួប​ការ​លំ​បាក ក៏​បង្ខំ​ចិត្ត​បោះប​ង់​អា​ជីព​។ រី​ឯ​ខ្ញុំ​អា​ស្រ័យ​បាន​គ្រួ​សារ​និង​ព្រះ​សង្ឃ​វត្ត​កោះ​ស្លា មួយ​អន្លើ​ដោយ​មនោ​សញ្ចេត​នា​សិស្ស​ជួយ​ផ្តល់​កម្លាំង​ចិត្ត ម៉្លោះ​ហើយ​ខ្ញុំ​ជម្នះ​លំ​បាក​សម្រេច​ចិត្ត​ច្បាម​អា​ជីព​”។

ឆ្នាំ​សិក្សា​១៩៧៨​-១៩៨៣ លោក​គ្រូ​ថាច់​ទ្រី បាន​មន្ទីរ​អប់​រំ​ប្តូរ​មក​បង្រៀន​នៅ​អនុ​វិ​ទ្យា​ល័យ​ឡុង​ឌឹក (បច្ចុប្បន្ន​ ជា​សា​លា​បឋម​សិក្សា​ឡុង​ឌឹក​)។ រ​ហូត​ដល់​ឆ្នាំ​១៩៨៣ លោក​គ្រូ​ថាច់​ទ្រី​បាន​តែង​តាំង​ជា​នា​យក​រង​អនុ​វិ​ទ្យា​ល័យ​ឡុង​ឌឹក​។ ឆ្នាំ​១៩៩១ បាន​ទទួល​នា​ទី​ជា​នា​យក​អនុ​វិ​ទ្យា​ល័យ​ឡុង​ឌឹក រ​ហូត​ដល់​ឆ្នាំ​២០០៩​ក៏​ចូល​និ​វត្តន៍​។ លោក​គ្រូ​ថាច់​ទ្រី
មាន​អា​យុ​បក្ស​ជាង​៣០​ឆ្នាំ ផ្សារ​ភ្ជាប់​នឹង​អា​ជីព​អស់​រយៈ​កាល​៣៤​ឆ្នាំ ជា​មួយ​នឹង​ការ​រួម​ចំ​ណែក​ឲ្យ​បុព្វ​ហេតុ​អប់​រំ លោក​គ្រូ​មាន​កិត្តិ​យស​បា​ន​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត ជូន​មេ​ដាយ​ ”ដើម្បី​បុព្វ​ហេតុ​អប់​រំ​” ប័ណ្ណ​សរ​សើរ និង​លិ​ខិត​សរ​សើរ​ជា​ច្រើន​។ល។ ទោះ​បី​ចូល​និ​វត្តន៍​ក៏​ដោយ ប៉ុន្តែ​លោក​គ្រូ​នៅ​តែ​បន្ត​ការ​ជំ​នួយ​កម្លាំង​សិស្ស​ដោយ​អា​ហា​រូប​ករណ៍ និង​ផ្តល់​កម្លាំង​ចិត្ត វិ​សេស​លោក​គ្រូ​ជា​និច្ច​កាល​តែង​អស់​ពី​ចិត្ត​ពី​ថ្លើម​ជា​មួយ​នឹង​បុព្វ​ហេតុ​“បណ្តុះ​ធន​ធាន​មនុស្ស​”៕

                       សេីុង​ម៉ា​ល័យ​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​គ្រូ​ថាច់​ទ្រី