នយោបាយ - សង្គម នយោបាយ - សង្គម

06/11/2017 - 16:27

ភាព​ផ្លាស់​ថ្មី​នៅ​ណូល​តូ

ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ ឃុំ​តំ​បន់​ភ្នំ​ណុយ​តូ ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង មាន​ភាព វិ​វឌ្ឍន៍​ជា​ប្រ​ត្យ​ក្ស​។

ផ្លូវ​គម​នា​គមន៍​ចូល​កាន់​ភូមិ​តូ​ធ្វឹង អា​ស្រ័យ​រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​កសាង​។

នៅ​សង​ខាង​ផ្លូវ​ជាតិ មាន​ផ្លូវ​បេ​តុង​ជា​ច្រើន​ត​ភ្ជាប់​ចូល​ទៅ​កាន់​ភូមិ​តូ​ធ្វឹង តូ​ហា តូ​ទ្រុង​។ ផ្លូវ​បេ​តុង​ទាំង​នេះ ត្រូវ​បាន​កសាង​ខ្ពស់​ឡើង​ផុត​ភ្លឺ​ស្រែ​។ បង​ចៅ​ស៊ី​​​ណាន នៅ​ភូមិ​តូ​ធ្វឹង ឲ្យ​ដឹង​៖ “អា​ស្រ័យ​មាន​ផ្លូវ​បេ​តុង​នេះ ទើប​ការ​ដឹក​ជញ្ជូន​ក​សិ​ផល​ពី​ស្រែច​ម្ការ​ទៅ​កាន់​ផ្លូវ​ថ្នល់​មាន​ភាព​ងាយ​ស្រួល​”។ តាម​ប្រ​សាសន៍​របស់​លោក​ត្រឹម​ជីលិញ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​​ណូយ​តូ រយៈ​ពេល​កន្លង ឃុំ​ចល​នា​ប្រ​ជា​ជន​រួម​វិ​ភាគ​ទាន ធ្វើ​ផ្លូវ​គម​នា​គមន៍​ជន​បទ​បាន​៣​ខ្សែ លូ​រំ​ដោះ​ទឹក​៤​កន្លែង ស្ពាន​ជន​បទ​១​ខ្សែ និង​ផ្លូវ​មួយ​ចំ​នួន​ត្រូវ​បាន​ចាក់​ក្រួស​ល្អិត ស​រុប​ថ​វិ​កា​រាប់​សិប​ពាន់​លាន​ដុង​។ ទន្ទឹម​នឹង​នោះ ប្រ​ជា​ជន​បាន​ស្រប​គំ​និត​គ្នា​ដាំ​រុក្ខ​ជាតិ​ធ្វើ​របង ដោត​បង្គោល​ទង់ តម្កល់​ឆា​យា​ល័ក្ខណ៍​អ៊ំ​ធ្វើ​អ​នា​ម័យ​បរិ​ស្ថាន និង​​ចាក់​សំ​រាម​ចំ​កន្លែង​ដែល​បាន​កំ​ណត់​។ លោក​ចៅ​អាំ ប្រ​ធាន​ភូមិ​តូ​ធ្វឹង រៀប​រាប់​៖ “រយៈ​កាល​ជាង​៥​ឆ្នាំ​មុន ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​តូ​​ធ្វឹង​​បាន​ចាក់​កៅ​ស៊ូ​ត្រូវ​បាន​រដ្ឋ​ និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ​សង្គ​មូ​បនីយ​កម្ម​សម្រេច​រួច​រាល់​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ប្រ​ជា​ជន​ក្នុង​ការ​ជួញ​ដូរ​និង​ធ្វើ​ការ​រក​ទទួល​ទាន​។ ព្រោះ​ហេតុ​នោះ ពេល​ភូមិ​ចល​នា​ធ្វើ​ផ្លូវ​បេ​តុង ប្រ​ជា​ជន​បាន​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​។ ក្រៅ​ពី​ការ​ប្រ​គល់​ដី​កាប់​ឆ្ការ​ព្រៃ​ឈើ ប្រ​ជា​ជន​នៅ​ទាំង​ចូល​រួម​កម្លាំង​ពល​កម្ម ចំ​ណែក​នា​រី​ក៏​រែ​អង្គាស​ប្រាក់​កាស​និង​ជួយ​ចាត់​ចែង​ដណ្តាំ​ស្ល​ជូន​ប្រ​ជា​ជន​ជួយ​ធ្វើ​ផ្លូវ​”។ បង​ស្រី​សុខ​​រិន្ទ នៅ​ភូមិ​តូ​ធ្វឹង នៅ​ចាំ​បាន​ថា ផ្លូវ​បេ​តុង​នេះ​ក្រោយ​ពី​កសាង​សម្រេច​រួច​រាល់​ប្រ​ជា​ជន​ក្នុង​ភូមិ​ក៏​មាន​រៀប​ចំ​ពិ​ធី​អំ​ណរ​ផ្លូវ​ថ្មី​ប្រ​កប​ដោយ​សប្បាយ​រីក​រាយ​។

លោក​ត្រឹម​ជី​លិញ ឲ្យ​ដឹង​បន្ថែម​៖ ឃុំ​នៅ​ទាំង​កសាង​ស្ពាន​ជន​បទ​១ ខ្សែ​នៅ​ភូមិ​តូ​ហា​ត​ភ្ជាប់​ផ្លូវ​ពី​ប្រ​ឡាយ​១៥​ទៅ​ផ្លូវ​ប្រ​ឡាយ​ស្វាយ​ស ដោយ​ថ​វិ​កាស​រុប​៥៨​លាន​ដុង ថ​វិ​កា​នេះ អា​ស្រ័យ​ភូមិ​ភាគ​រួម​វិ​ភាគ​ទាន​ចំ​នួន​៣០​លាន​​ដុង សប្បុ​រស​ជន​នៅ​ក្រុង​ហូ​ជី​មិញឧបត្ថម្ភ​២៨​លាន​ដុង​។ ចាប់​តាំង​ពី​ដើម​ឆ្នាំ​​មក​​ទល់​នឹង​បច្ចុ​ប្បន្ន ឃុំ​បាន​ដំ​ណើរ​ការ​ផ្សព្វផ្សាយ​ផែន​ការ​កសាង​ជន​បទ​ថ្មី​ដំ​ណាក់​កាល​២០១៦​-២០២០ ឆ្លង​តាម​រយៈ​នេះ ឆ្នាំ​២០​១៧ ឃុំ​អនុ​វត្ត​លក្ខ​ឋាន​ចំ​នួន​២​គឺ​លក្ខ​ឋាន​១៣​និង​១៤​។ មក​ទល់​នឹង​ពេល​នេះ គណៈ​កសាង​ជន​បទ​ថ្មី​បាន​ផ្សព្វ​ផ្សាយ​ចល​នា​ប្រ​ជា​ជន​អន្ទង អគ្គិ​ស​នី​អុជ​បំ​ភ្លឺ​តាម​ផ្លូវ​ភូមិ​អ្នក​មីង​នាង​ខ្មែត នៅ​ភូមិ​តូ​ធ្វឹង ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖” មាន​អគ្គិ​ស​នី​អុជ​បំ​ភ្លឺ​ផ្លូវ​យប់​ព្រ​លប់​ប្រ​ជា​ជន​ធ្វើ​ដំ​ណើ​រ​ទៅ​មក មាន​ភាព​ងាយ​ស្រួល និង​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម​”៕

                                ហា​ថាញ់​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ត្រឹម​ជី​លិញ