អប់រំ អប់រំ

06/11/2017 - 16:27

បង្កើន​ការ​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​ភា​សា​ជូន​ជន​ជាតិ​ភាគ​តិច

នោះ​គឺ​ជា​គោល​ដៅ​នៃ​កិច្ច​ពិ​ភាក្សា​ស្តី​អំ​ពី​“ស្ថាន​ភាព​ជាក់​ស្តែង​និង​វិ​ធាន​ការ​នៃ​ការ​បង្រៀន​និង​រៀន​ភា​សា អក្សរ​សាស្រ្ត​របស់​ជន​ជាតិ​ភាគ​តិច​” អា​ស្រ័យ​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម បាន​រៀប​ចំ​ឡើង​។

ម៉ោង​បង្រៀន​អក្សរ​ខ្មែរ​នៅ​សា​លាជ​​​ន​ជាតិ​ អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ​។

តាម​ប្រ​សាសន៍​សម​មិត្ត ហា​ធី​ខៀក អ​តី​ត​លេ​ខា​មជ្ឈិម​បក្ស អ​តី​តប្រ​ធាន​គណៈ​ប្រ​ជា​ចល​នា​មជ្ឈិម  ប្រ​ធាន​ក្រុម​ប្រឹក្សា ពិ​គ្រោះ​ជន​ជាតិ​-គណៈ​កម្មា​ធិ​ការ​មជ្ឈិ​មរណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ឆ្លង​តាម​រយៈ​ការ​ត្រួត​ពិ​និត្យ​នៅ​ភូមិ​ភាគ​មួយ​ចំ​នួន​បញ្ជាក់​ឲ្យ​ឃើញ​៖ ជន​ជាតិ​ភាគ​តិច​មាន​គោល​បំ​ណង​រៀន​ភា​សា​និង​អក្សរ​សាស្រ្ត​ជាតិ​របស់​ខ្លួន​។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោល​បំ​ណង​នោះ គឺ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ខេត្ត ពិ​បាក​នឹង​អនុ​វត្ត​ទៅ​តាម​តម្រូវ​ការ​ជាក់​ស្តែង​របស់​ភូមិ​ភាគ និង​មូល​ដ្ឋាន​អប់​រំ​បណ្ដុះ​បណ្ដាល​នី​មួយ​ៗ​។ គប្បី​បង្កើន​កិច្ច​សហ​ការ​រវាង​ក្រ​​សួង​ផ្នែក និង​អង្គ​ការ​ម​ហា​ជន​នា​នា ក្នុង​ការ​ជំ​រុញ​ការ​ងារ​ឃោស​នា​លើក​កម្ពស់​ចំ​ណេះ​ដឹង​ក្នុង​ទូ​ទាំង​សង្គម ខាង​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ជន​ជាតិ​ភាគ​តិច​។ ផ្លាស់​ថ្មី​លើក​កម្ពស់​ចំ​ណេះ​ដឹង​ខាង​អភិ​វឌ្ឍ​អប់​រំ​ជន​ជាតិ​ជូន​កម្មា​ភិ​បាល​និង​ប្រ​ជា​ជន ទន្ទឹម​នឹង​នោះ ឃើញ​ច្បាស់​គោល​ដៅ​នៃ​ការ​បង្រៀន​និង​រៀន​ភា​សា អក្សរ​សាស្រ្ត គឺ​លើក​កម្ពស់​ប្រ​ជា​បញ្ញា​អភិ​រក្ស​និង​ពង្រីក​វប្ប​ធម៌ ចលនា​សិស្ស​ស​កម្ម​ចូល​រួម​រៀន​ភា​សា​អក្សរ​សាស្រ្ត​ជាតិ​របស់​ខ្លួន​។

តាម​ប្រ​សាសន៍​នា​យក​នៃ​នា​យក​ដ្ឋាន​អប់​រំ​និង​បណ្តុះ​បណ្ដាល ឆ្នាំ​សិក្សា​២០១០​-២០១១ គឺ​ជា​ឆ្នាំ​ដំ​បូង​អនុ​វត្ត​អនុ​ក្រឹត្យ​លេខ​៨២​របស់​រដ្ឋា​ភិ​បាល ស្ដី​ពី​ការ​បង្រៀន​អក្សរ​សាស្រ្ត​ជន​ជាតិ​ត្រូវ​បាន​អនុ​វត្ត​ជា​ផ្លូវ​ការ រួម​មាន​៦​ភា​សា​៖ ម៉ុង ​អេ​​ឌេ យ៉ា​រ៉ាយ បា​ណា ចាម និង​ខ្មែរ​។ ការ​បង្រៀន​និង​រៀន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ខេត្ត ក្រុង​ចំ​នួន​២០​។ ទ្រង់​ទ្រាយ​សា​លា​រៀន​បាន​ផ្សព្វ​ផ្សាយ​ចំ​នួន​៧៤០ ថ្នាក់​រៀន​ចំ​នួន​៤.៧៨៩ សិស្ស​ចំ​នួន​១១០.៨៦២​នាក់ បាន​រៀន​អក្សរ​សាស្រ្ត​ជាតិ​ខ្លួន​។ ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ពី​នោះ ការ​បង្រៀន​និង​រៀន​ភា​សា អក្សរ​សាស្រ្ត​ជន​ជាតិ ត្រូវ​បាន​បើក​ទូ​លាយ​ដោយ​ទ្រង់​ទ្រាយ​ធំ​។ គិត​ដល់​ឆ្នាំ​សិក្សា​២០១៦​-២០១៧ ទ្រង់​ទ្រាយ​សា​លា​រៀន​កើន​ឡើង​ចំ​នួន​៧៨២ថ្នាក់រៀនចំនួន៥.៥១៥ សិស្ស​ចំនួន​១២១.០២០នាក់ បាន​រៀន​អក្សរ​សាស្រ្ត​ជាតិ​ខ្លួន​។ល។ ថ្វី​ត្បិត​ដូច្នេះ​ក្តី បច្ចុប្បន្ន​មាន​គ្រូ​បង្រៀន​ជន​ជាតិ​ប្រ​មាណ​១.៥០០​រូប អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​រៀន​បាន​តែ​៥% នៃ​ចំ​នួន​សិស្ស​ជន​ជាតិ​ភាគ​តិច​ប៉ុណ្ណោះ។ អា​ស្រ័យ​ហេតុ​នោះ បើ​ចង់​បង្កើន​អត្រា​រៀន​អក្សរ​សាស្រ្ត​ជាតិ​ខ្លួន​របស់​សិស្ស​គឺ​ក្រៅ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ ក៏​គប្បី​បណ្ដុះ​បណ្តាល​រាប់​សិប​ពាន់​គ្រូ​បង្រៀន ដែល​បង្រៀន​អក្សរ​សាស្រ្ត​ជាតិ​ខ្លួន​ផង​ដែរ​។

មាន​មតិ​ជា​ច្រើន​យល់​ថា ត្រូវ​តែ​ផ្លាស់​ថ្មី លើក​កម្ពស់​ការ​យល់​ដឹង​ខាង​អភិ​វឌ្ឍ​អប់​រំ​ជន​ជាតិ​ជូន​កម្មា​ភិ​បាល​និង​ប្រ​ជា​ជន​។ ត្រូវ​តែ​ឃើញ​ច្បាស់​នូវ​គោល​ដៅ​នៃ​ការ​បង្រៀន និង​រៀន​ភា​សា​អក្សរ​សាស្រ្ត​ជាតិ គឺ​លើក​កម្ពស់​ប្រ​ជា​បញ្ញា អភិ​រក្ស និង​ពង្រីក​វប្ប​ធម៌​ជន​ជាតិ​; មាន​គោល​ន​យោ​បាយ​អា​ទិ​ភាព​បំ​ពាក់ បំប៉ន លើក​កម្ពស់​និង​ស៊ី​ជម្រៅ​ចំ​ពោះ​កង​ជួរ​គ្រូ​បង្រៀន​បំ​ពេញ​ការ​ងារ​នេះ​។ ទន្ទឹម​នឹង​នោះ ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​កសាង​កម្ម​វិ​ធី សៀវ​ភៅ ពុម្ព​ជា​ភា​សា​ជន​ជាតិ​មួយ​ចំ​នួន តាម​ការ​ស្នើ​របស់​ភូមិ​ភាគ​ដើម្បី​យក​អក្សរ​សាស្រ្ត​ជន​ជាតិ​បញ្ចូល​ក្នុង​ការ​បង្ហាត់​បង្រៀន​ក្នុង​សា​លា​រៀន​៕

          ថាញ់​ផុង​-វិ​មាន

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ហា​ធី​ខៀក