សុខភាព សុខភាព

06/11/2017 - 16:37

ម្ចាស់​ការ​បង្ការ​ជំ​ងឺ​ពង​ដៃ ជើង​ មាត់

ចាប់​ពី​ដើម​ខែ​សី​ហា ឆ្នាំ​២០១៧ ចំ​នួន​កុ​មារ​កើត​ជំ​ងឺ​ពង​ដៃ ជើង​ មាត់ លើ​ភូមិ​សាស្រ្ត​ក្រុង​ហូ​ជី​មិញ​និ​យាយ​ដោយ​ឡែក និង​តំ​បន់​ភាគ​ខាង​ត្បូង​និ​យាយ​រួម​មាន​សញ្ញា​កើន​ឡើង​។ ថ្វី​ត្បិត​ទើប​នឹង​ឈាន​ចូល​ដើម​រដូវ​រោគ​រាល​ដាល ប៉ុន្តែ​វេជ្ជ​បណ្ឌិត​ទាំង​ឡាយ​ផ្តល់​អនុសាសន៍​ដល់​អា​ណា​ព្យា​បាល មិន​គប្បី​មើល​ស្រាល​នឹង​ប្រ​ភេទ​រោគ​ឆ្លង​នេះ​។ តាម​ប្រ​សាសន៍​របស់​វេជ្ជ​បណ្ឌិត​ត្រឿង​ហ៊ឺវ​ខាញ់ ប្រ​ធាន​ផ្នែក​រោគ​ឆ្លង​-សរ​សៃ​ប្រ​សាទ មន្ទីរ​ពេទ្យ​កុ​មារ​១ ផ្នែក​នេះ កំ​ពុង​ព្យា​បាល​ជំ​ងឺ​ពង​ដៃ ជើង មាត់​ឲ្យ​កុ​មារ​ជាង​៥០​នាក់​។ ពិ​សេស ក្នុង​ចំ​នួន​កុ​មារ​កើត​​ជំ​ងឺពង​ដៃ ជើង មាត់ ក្នុង​នោះ​មាន​ពី​២-៣ ករណី​កម្រិត​ធ្ងន់ ពុំ​នោះ​សោត​មាន​ករណី​ខ្លះ​ត្រូវ​ប្រើ​ម៉ា​ស៊ីន​ជំ​នួយ​ដង្ហើម​។ ដូច​នឹង​មន្ទីរ​ពេទ្យ​កុ​មារ​១  នៅ​មន្ទី​រពេទ្យ​កុ​មារ​២ គិត​ពី​ដើម​ខែ​សី​ហា​មក​ទល់​នឹង​បច្ចុប្បន្ន មាន​កុ​មារ​ជាង​២.០០០​នាក់ កើត​ជំ​ងឺ​ពង ដៃ ជើង មាត់​ត្រូវ​បាន​អា​ណាព្យា​បាល​នាំ​ចូល​ពេទ្យ ពិ​និត្យ​រោគ​និង​មាន​កុ​មារ​ចំ​នួន​១៥៣​នាក់ សម្រាក​ព្យា​បាល​ក្នុង​ពេទ្យ​។ វេជ្ជ​បណ្ឌិត​ត្រឹង​ធី​គីម​វ៉ឹង អនុ​ប្រ​ធាន​ផ្នែក​រោគ​ឆ្លងមន្ទីរ​ពេទ្យ​កុ​មារ​២ ឲ្យ​ដឹង​៖ មធ្យម​ភាគ​ជា​រៀង​រាល់​ថ្ងៃ ផ្នែក​រោគ​ឆ្លង ទ​ទួល​ព្យា​បាល​ជំ​ងឺ ពង​ដៃ ជើង មាត់​ឲ្យ​កុ​មារ​ចំ​នួន​៣០​ករណី ក្នុង​នោះ មាន​ពីរ​បី​ករណី​ជំ​ងឺ​កម្រិត​ធ្ងន់​។

 អ្នក​គ្រូ​កំ​ពុង​ណែ​នាំ​សិស្ស​ពី​របៀប​លាង​​ដៃ​។

តាម​ប្រ​សាសន៍​របស់​វេជ្ជ​បណ្ឌិត​ទាំង​ឡាយ បើ​ប្រៀប​ជា​មួយ​នឹង​ឆ្នាំ​មុន​គ្មាន​ការ​ប្រែ​ប្រួលច្រើន ប៉ុន្តែ​តាម​ព្យា​ករណ៍​ជំ​ងឺ​ប្រ​ភេទ​នេះ​ នឹង​កើន​ជា​លំ​ដាប់​នៅ​ពេល​សិស្ស​ឈាន​ចូល​រដូវ​ប​វេស​ន​កាល​។ ហេតុ​ដូច្នេះ អា​ណាព្យា​បាល​មិន​គប្បី​មើល​ស្រាល ពី​ព្រោះ​ជំ​ងឺ​ពង ដៃ ជើង មាត់​អាច​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ជី​វិត បើ​សិន​ជា​កុ​មារ​កើត​ជំ​ងឺ​កម្រិត​ធ្ងន់​។ តាម​ប្រ​សាសន៍​របស់​វេជ្ជ​បណ្ឌិត​ត្រឹង​ធី​គីម​វ៉ឹង ជំ​ងឺ ពង​ដៃ ជើង មាត់តែង​មាន​ហា​និ​ភ័យ​ដ៏​គ្រោះ​ថ្នាក់ ហេតុ​នេះ អា​ណា​ព្យា​បាល​គប្បី​តាម​ដាន​ម៉ត់​ចត់​នូវ​អា​ការៈ​របស់​កុ​មារ​មាន​រោគ​សញ្ញា​ដូច៖ ក្អូត​មិន​ចង់​ហូប​ចុក រលាក​មាត់​។ល។ គប្បី​នាំ​កុមារ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​។ វេជ្ជ​បណ្ឌិត​វ៉ឹង ឲ្យ​ដឹង​៖ កុ​មារ​មាន​អា​ការៈ​គ្រុន​ក្តៅ ភ្ញាក់​កន្រ្តាក់ ដំ​ណើរ​ទ្រេត ទ្រោត​ទន់​ដៃ​ទន់​ជើង​។ល។​មាន​លទ្ធ​ភាព​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សរ​សៃ​ប្រ​សាទ​ទៅ​អ​នា​គត ឬ​ក៏​ប៉ះ​ពាល់​ដល់​ផ្លូវ​ដង្ហើម​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ម៉ា​ស៊ីន​ជំ​នួយ​ដង្ហើម​។ វេជ្ជ​បណ្ឌិត ត្រឿង​ហ៊ឺវ​ខាញ់ បញ្ជាក់​៖ ចំ​ពោះ​កន្ទួល​លើ​រាង​កាយ​កុ​មារ​មិន​គប្បី​លាប​ថ្នាំ​អ្វី​ឡើយ មា​មីង​អ​នា​ម័យ​និង​សម្អាត​ឲ្យ​កុ​មារ​ជា​ធម្ម​តា។​ ចំ​ពោះ​ស្នាម​រលាក​ក្នុង​ក្រ​អូម​មាត់​ធ្វើ​ឲ្យ​កុ​មារឈឺ ​មិន​​គប្បី​យក​ថ្នាំ​កៀរ​មាត់​ដោយ​សារ​ធាតុ ថ្នាំ​ស្ពឹក​ នាំ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​កុ​មារ ពិ​សេស​គឺ​កុ​មារ​អា​យុ​ក្រោម​ពី​៣​ឆ្នាំ។

តាម​ការ​ផ្តល់​អនុ​សាសន៍​របស់​វេជ្ជ​បណ្ឌិត ជំ​ងឺ​ពង​ដៃ ជើង មាត់ បច្ចុ​ប្បន្ន ពុំ​ទាន់​មាន​វ៉ាក់​សាំង​បង្ការ​និង​ថ្នាំ​ព្យា​បាល​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នៅ​ឡើយ ហេតុ​នេះ​សំ​ខាន់​គឺ​អនុ​វត្ត​វិ​ធាន​ការ​បង្ការ គប្បី​អ​នា​ម័យ​សម្អាត​ដៃ​ដោយ​សា​ប៊ូក​ម្ចាត់​បាក់​តើ​រី​ព្រម​ទាំង​មនុ​ស្ស​ធំ​និង​កុមារ​តូច ពិ​សេស មុន​នឹង​ផ្លាស់​ខោ​ទឹក​នោម បន្ទាប់​ពី​ទៅ​អ​នា​ម័យ​រួច​មុន និង​ក្រោយ​ពេល​ថែ​ទាំ​កុ​មារ​មុន​ពេល​ហូប​ចុក​និង​ដណ្តាំ​ស្ល បន្ទាប់​ពី​ជួប​ប្រា​ស្រ័យ​នឹង​អ្នក​ជំ​ងឺ ប្រ​ដាប់​ប្រ​ដា​លេង​កម្សាន្ត​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ​របស់​កុ​មារ គប្បី​រំ​ងាប់​មេ​រោគ​និង​សម្អាត​ជា​រឿយ​ៗ​៕

ឌិញ​ហាំង(ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​)-មុនី

ចែករំលែកអត្ថបទ