នយោបាយ - សង្គម នយោបាយ - សង្គម

14/11/2017 - 08:20

លោក​ស្រី​តុង​ធី​ផុង​ អ​នុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​រដ្ឋ​ស​ភា ជួប​សិស្ស និ​ស្សិត​ជន​ជាតិ​ភាគ​តិច​គំ​រូ​ឆ្នើម​ឆ្នាំ​២០១៧​

កន្លង​ហើយ ក្នុង​ក្រប​ខ័ណ្ឌ ស​កម្ម​ភាព​ពិ​ធី​លើក​សរ​សើរ​សិស្ស ​និស្សិត​ជន​ជាតិ​ភាគ​តិច​គំ​រូ​ឆ្នើម ឆ្នាំ​២០១៧ ដោយ​បាន​គណៈ​ជន​ជាតិ​រៀប​ចំ​ឡើង​នៅ​អ​គារ​រដ្ឋ​ស​ភា សម​មិត្ត​តុង​ធី​ផុង ស​មា​ជិ​កា​ស្នង​ការ​ន​យោ​បាយ អ​នុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​រដ្ឋ​ស​ភា បាន​ទ​ទួល​ជួប​សិស្ស និ​ស្សិត​ជន​ជាតិ​ភាគ​តិច​គំ​រូ​ឆ្នើម​ចំ​នួន​១៦​១​នាក់​។

អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​រដ្ឋ​ស​ភា​និង​រដ្ឋ​មន្រ្តី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​
ជួប​សំ​ណេះ​សំ​ណាល​និង​ជូន​រង្វាន់​ដល់​ប្អូន​ៗ​សិស្ស និស្សិត​ក្នុង​ពិ​ធី​ជំ​នួប​។

លោក​ឌោ​វុាំង​ចៀង រដ្ឋ​មន្រ្តី​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ មាន​ប្រ​សាសន៍៖ បក្ស រដ្ឋ បាន​ប្រ​កាស​ជា​ផ្លូវ​ការ​នូវ​គោល​ការណ៍ គោល​ន​យោ​បាយ​ជា​ច្រើន​ដើម្បី​ពង្រីក​ការ​អប់​រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច តំ​បន់​ភ្នំ  ទន្ទឹម​នឹង​នោះ ដើម្បី​ង្កើន​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​ជា​ជន​ជាតិ​ភាគ​តិច​។ ការ​អប់​រំ​ក្នុង​តំ​បន់​ជន​ជាតិ​មា​នការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​បុព្វ​ហេតុ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម រក្សា​សន្តិ​សុខ-ការ​ពារ​ប្រ​ទេស​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​តំ​បន់​ភ្នំ​។ ខេត្ត​ជា​ច្រើន​មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​សម្រេច​កិត្តិ​នាម​ជា​សិស្ស​ពូ​កែ​ក្នុង​ពិ​ធី​ប្រ​ឡង​ថ្នាក់​ខេត្ត ថ្នាក់​ជាតិ និង​សម្រេច​ពិន្ទុ​ខ្ពស់​ក្នុង​ពិ​ធី​ប្រ​ឡង​វិ​ទ្យា​ល័យ​ថ្នាក់​ជាតិ ហើយ​បាន​ជ្រើស​តាំង​ចូល​ស​កល​វិ​ទ្យា​ល័យ​។ ឆ្នាំ​២០១៧ មាន​សិស្ស​១៦១នាក់ តំ​ណាង​ឲ្យ​​៥០/៦៣ ខេត្ត​ក្រុង​ទូ​ទាំង​ប្រ​ទេស ឋិត​ក្នុង​ស​មាស​ភាព​២៦​ជន​ជាតិ ​ក្នុង​នោះ​មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ចំ​នួន​១៣​នាក់ សិស្ស​សម្រេច​មុខ​វិជ្ជា​វប្ប​ធម៌​ថ្នាក់​ជាតិ​ចំ​នួន​៩៥នាក់ សិស្ស​ជន​ជាតិ​ភាគ​តិច សម្រេច​ពិន្ទុ​ខ្ពស់ បាន​ជ្រើស​តាំង​ចូល​សកល​វិ​ទ្យា​ល័យ ឆ្នាំ​សិក្សា​២០១៦​-២០១៧​ចំ​នួន​៦២​នាក់ និង​និស្សិត​ជន​ជាតិ​ភាគ​តិច​ ទទួល​បាន​មេ​ដាយ​ក្នុង​ពិ​ធី​ប្រ​កួត​កី​ឡា​អន្តរ​ជាតិ​ចំ​នួន​៤​នាក់​។

លោក​ស្រី​តុង​ធី​ផុង អ​នុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​រដ្ឋ​ស​ភា​សម្ដែង​នូវ​មោទ​ន​ភាព​ចំ​ពោះ​លទ្ធ​ផល​នៃ​ការ​សិក្សា​ររៀន​សូត្រ​របស់​ប្អូន​ៗ​សិស្ស និស្សិត​ជា​ជន​ជាតិ​ភាគ​តិច​សម្រេច​បាន និង ស្ងើច​សរ​សើរ​ចំ​ពោះ​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​បាន​រៀប​ចំ​ពិ​ធី​ជំ​នួប​នេះ​ប្រ​កប​ដោយ​អត្ថ​ន័យ​។ សម​មិត្ត​តុង​ធី​ផុង ឲ្យ​តម្លៃ​ប្អូន​ៗ សិស្ស​ និស្សិត​ជា​ជន​ជាតិ​ភាគ​តិច​ត្រូវ​បាន​លើក​សរ​សើរ​លើក​នេះ ប្រៀប​ដូច​ជា​ដួង បុប្ផា​សាយ​ក្លិន​ពិ​ដោរ​ក្រ​អូប​ឈ្ងប់​ក្នុង​សហ​គមន៍​បណ្ដា​ជន​ជាតិ​វៀត​ណាម។ ប្អូន​ៗ​គឺ ជា​សក្ខី​ភាព​ស​ឲ្យ​ឃើញ​ពី​ស្មារ​តី​ឆ្លង​កាត់​លំ​បាក ប្រឹង​ប្រែង ព្យា​យាម​លត់​ដំ​រៀន​សូត្រ​។ របស់​ប្អូន​ៗ​ជន​ជាតិ​ភាគ​តិច​។ សង្ឃឹម​ថា ជា​មួយ​នឹង​សមិទ្ធ​ផល​នៃ​ការ​សិក្សា​រៀន​សូត្រ រួម​ជា​មួយ​នឹង​ការ​ព្យា​យាម​មិន​ដាច់ នោះ​ប្អូន​ៗ​សិស្ស​ និស្សិត​ជន​ជាតិ​ភាគ​តិច​នឹង​ឆ្លង​ផុត​ពី​ការ​លំ​បាក សាក​ល្បង​ដើម្បី​រៀន​សូត្រ​បាន​ល្អ ថ្ងៃ​ក្រោយ​ប្អូន​ៗ​គឺ​ជា​ប្រ​ភព​ធន​ធាន​មនុស្ស​ប្រ​កប​ដោយ​គុណ​ភាព​ខ្ពស់​នឹង​ក្លាយ​ជា​កម្មា​ភិ​បាល​ល្អ​ជូន​បក្ស រដ្ឋ  រួម​ចំ​ណែក​ក្នុង​ការ​អភិ​វឌ្ឍន៍​បុព្វ​ហេតុ​សេដ្ឋ​កិច្ច-សង្គម​របស់​ប្រ​ទេស​ជាតិ​និ​យាយ​រួម ពិ​សេស​តំ​បន់​ជន​ជាតិ​ភាគ​តិច​និ​យាយ​ដោយ​ឡែក; អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​រដ្ឋ​ស​ភា​សំ​ណូម​ពរ គ្រប់​ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​គប្បី​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ  បង្កល​ក្ខណៈ​ជូន​សម្ពន្ធ​យុវ​ជន សិស្ស និស្សិត​ជា​ជន​ជាតិ​តំ​បន់​ភ្នំ ពិ​សេស​គឺ​ក្នុង​ការ​អប់​រំ​ដើម្បី​យុវ​វ័យ​ជន​ជាតិ​ភាគ​តិច ពិត​ជា​ប្រ​ភព​ធន​ធាន​មនុស្ស​ដ៏​សំ​ខាន់​ក្នុង​ការ​កសាង​ភូមិ ស្រុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​សម្បូរ​រុង​រឿង​៕          

ប្រភព៖ubdt.gov.vn- ប្រែ​​ដោយ​៖ទី​ទុយ 

ចែករំលែកអត្ថបទ