នយោបាយ - សង្គម នយោបាយ - សង្គម

14/11/2017 - 08:20

សម​មិត្ត យឿង​ថាញ់​ត្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ ប្រ​ធាន​គណៈ​ចង្អុល​ការ​ទិ​វា​បុណ្យ​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ លើកVII បាក​លីវ ឆ្នាំ​២០១៧

ទិវា​បុណ្យ​នឹង​រួម​ចំ​ណែក​បង្កើន​ផែន​សាម​គ្គី​រវាង​បណ្តា​ជន​ជាតិ ដើម្បី​ក​សាង​មាតុ​ភូមិ​ប្រ​ទេស​ជាតិ

ទិ​វា​បុណ្យ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ លើក​VII បាក​លីវ ឆ្នាំ​២០១៧ (​ហៅ​កាត់​ថា​ទិ​វា​បុណ្យ​) នឹង​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​១៧​ដល់​ថ្ងៃ​១៩ វិច្ឆិកា ឆ្នាំ​២០១៧។​ថ្លែង​អំ​ពី​អត្ថ​ន័យ​និង​ការ​ងារ​ត្រៀម​បម្រុង សម​មិត្ត យឿង​ថាញ់​ទ្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ ប្រ​ធាន​គណៈ​ចង្អុល​ការ​ទិ​វា​បុណ្យ មាន​សេចក្តី​បញ្ជាក់​ដូច​ខាង​ក្រោម៖

ទ​ិវា​បុណ្យ​លើក​នេះ គឺ​ជា​ព្រឹត្តិ​ការណ៍ វប្ប​ធម៌​មាន​ទ្រង់​ទ្រាយ​ធំ សំ​ដៅ​លើក​កម្ពស់​និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌ប្រ​ពៃ​ណីរបស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ រួម​ចំ​ណែក​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច គិត​គូរ​ដល់​ជីវ​ភាព​សម្ភារ ស្មារ​តី ទន្ទឹម​នឹង​នោះ អប់​រំ​ពី​ប្រ​ពៃ​ណី​ស្នេហា​ជាតិ ពង្រឹង​បង្កើន​ផែន​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​។ ទិ​វា​បុណ្យ​នៅ​ទាំង​ជា​ព្រឹត្តិ​ការណ៍​អប​អរ​សាទរ​ពិ​ធី​បុណ្យ​ធំ​ៗ​របស់​ប្រ​ទេស​ជាតិ ជា​ឱ​កាស​សម្រាប់​ទំ​នាក់​ទំ​នង ដោះ​ដូរ​បទ​ពិ​សោធន៍ ឧទ្ទេស​នាម និង​ផ្សព្វ​ផ្សាយ​ពី​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ពី​សក្តា​នុ​ភាព​ទេស​ចរណ៍​របស់​ខេត្ត​បាក​លីវ​ដល់​មិត្ត​ភ័ក្តិ ភ្ញៀវ​ទេស​ចរ​ក្នុង​ប្រ​ទេស និង​អន្តរ​ជាតិ​។ ខេត្ត​បាន​ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​ឆ្លង​តាម​រយៈ​ឃោស​នា​ផ្ទាល់​ភ្នែក លើម​ធ្យោ​បាយ​សារ​ពត៌​មាន​ម​ហា​ជន ឆ្លង​តាម​រយៈ​តួ​នា​ទី​របស់​រណ​សិរ្ស​មាតុ​ភូមិ​និង​បណ្តា​អង្គ​ការ​ម​ហា​ជន​។ល។ ដើម្បី​ផ្តល់​ជា​ពត៌​មាន និង​ចលនា​ម​ហា​ជន​និង​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ខេត្ត​ស​កម្ម​ចូល​រួម​បណ្តា​ស​កម្ម​ភាព​ក្នុង​ទិ​វា​បុណ្យ​។

*សូម​សម​មិត្ត​ឲ្យ​ដឹង​អំ​ពី​លក្ខណៈ​ថ្មី និង​គួរ​ឲ្យ​ចាប់​អា​រម្មណ៍​នៃ​កម្ម​វិ​ធី​បើក បិទ​ទិ​វា​បុណ្យ​លើក​នេះ​បាទ​?

បាក​លីវ​ជា​អង្គ​ភាព​ជំ​ហរ​ចាត់​តាំង​ទិ​វា​បុណ្យ​លើកVII ម៉្លោះ​ហើយ​បាន​ដក​ស្រង់​បទ​ពិ​សោធន៍​ពី​ការ​រៀប​ចំ​ទិ​វា​បុណ្យ​លើក​មុន​ៗ ដើម្បី​ចាត់​តាំង​ឲ្យ​បាន​ល្អ​ជាង​។ ជា​សារ​វន្ត​ខេត្ត​បាន​រចនា​កម្ម​វិ​ធី ខ្លឹម​សារ​ទិ​វា​បុណ្យ​ប្រ​ហាក់​ប្រ​ហែល​នឹង​ប៉ុន្មាន​លើក​ចាត់​ តាំង​មុន​នេះ​ដែរ​ក៏​ប៉ុន្តែ​លើក​នេះ​មាន​ការ​ដិត ដាម​ដោយ​លក្ខណៈ​លាយ​បញ្ចូល​គ្នា រវាង​វប្ប​ធម៌​បណ្តា​ជន​ជាតិ​នៅ​តំ​បន់​ណាម​បូ​។ មាន​ការ​ផ្សារ​ភ្ជាប់​អត្ត​សញ្ញា​ណ​វប្ប​ធម៌​បណ្តា​ជន​ជាតិ​ដែល​រួម​រស់​ជា​មួយ​គ្នា​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​។ គូស​បញ្ជាក់​កាន់​តែ​ច្បាស់​ពី​ផ្ទាំង​ទស្ស​និយ​ភាព​នៃ​ផែន​សាម​គ្គី​រវាង​បណ្តា ជន​ជាតិ ក្នុង​ការ​កសាង​មាតុ​ភូមិ​បាក​លីវ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​អភិ​វឌ្ឍ ឆ្លុះ​បញ្ចាំង​ពី​ផ្ទាំង​ទស្ស​និ​យ​ភាព​ដ៏​រស់​រវើក​ពោរ​ពេញ​ទៅ​ដោយ​ក្តី​រីក​រាយ សុ​ភ​មង្គល​នៃ​សហ​គមន៍ បណ្តា​ជន​ជាតិ​កិញ​-ខ្មែរ​-ចិន នៅ​លើ​ដែន​ដី បាក​លីវ សុខ​សន្តិ​ភាព ហើយ​កំ​ពុង​អភិ​វឌ្ឍ ជា​រៀង​រាល់​ថ្ងៃ​។

 ទិ​វា​បុណ្យ​វប្ប​ធម៌ កី​ឡា​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ នឹង​រួម​ចំ​ណែក​រឹត​បន្តឹង​
ចំណងសាមគ្គីភាពរវាងបណ្តាជនជាតិ។

 *ការ​កៀរ​គរ​កម្លាំង​ចូល​រួម ពិ​សេស​គឺ​ សិប្ប​ករ សិល្ប​ករ កី​ឡា​ករ​ជា​ជន​ជាតិ​ខ្មែរ​តើ​មាន​ចំ​ណុច​អ្វី​លេច​ធ្លោ​ខ្លះ​? សូម​ជម្រាប សម​មិត្ត​ !

 សមោ​សរ​សិល្ប​ម​ហា​ជន​នឹង​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​នេះ​។ បណ្តា​ឈុត​សម្តែង​នី​មួយ​ៗ ទាម​ទារ​ត្រូវ​ធា​នា​នូវ​សម្លៀក បំពាក់ ភ្លេង​ឧប​ករណ៍​តន្រ្តី​ឲ្យ​សម​ស្រប ជា​មួយ​ថិរ​វេ​លា​នៃ​កម្ម​វិ​ធី​ឈុត​សម្តែង​ត្រូវ​យោង​ទៅ​តាម​លក្ខ​ន្តិកៈ​នៃ​គណៈ​ចាត់​តាំង​ទិ​វា​បុណ្យ​។ ភូមិ​ភាគ​នី​មួយ​ៗ ជម្រើស​សិប្ប​ករ សិល្ប​ករ​ម​ហា​ជន​តម្លើង​រឿង​ឬ​ឈុត សម្តែង​ដោយ​ឡែក​ៗ​ពី​គ្នា សម្តែង​បង្ហាញ​សម្លៀក​បំ​ពាក់​ប្រ​ពៃ​ណី​ថ្ងៃ​ធម្ម​តា​សម្លៀក បំ​ពាក់​ពល​កម្ម សម្លៀក​បំ​ពាក់​ក្នុង​ពិ​ធី​បុណ្យ ប្រ​ពៃ​ណី​ក្នុង​ពិ​ធី​រៀប​អា​ពា​ហ៍ពិ​ពាហ៍​តាម​ទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ឆ្លងតាម​រយៈ​ការ​ដក​ស្រង់​សម្តែង​ឈុត​ខ្លី​ៗ​នៃ​ពិ​ធី​បុណ្យ​ប្រ​ជា​ប្រិយ ឃើញ​ថា​ភូមិ​ភាគ​បាន​ពង្រីក​នូវ​កត្តា​សកម្ម និង​កាត់​ចោល​នូវ​កត្តា អ​ស​កម្ម​ឱន​ថយ​ក្នុង​ជីវ​ភាព​រស់​នៅ​។ ផ្នែក​ខាង​តាំង​ពិ​ព័រណ៍ ដាក់​តាំង​នឹង​ឆ្លុះ​បញ្ចាំង​ពី​ជីវ​ភាព​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ និង​ភូមិ​ភាគ​ដោយ​មាន​ការ​ឯក​ភាព​នឹង​ខឿន​វប្ប​ធម៌​វៀត​ណាម បណ្តា​ស​មិទ្ធ​ផល​ដែល​សម្រេច​បាន​ក្នុង​ការ​ផលិត​កម្ម ក​សាង​និង​ការ​ពារ​មាតុ​ភូមិ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​កិច្ច សន្តិ​សុខ​ការ​ពារ​ប្រ​ទេស និង​ជា​ពិ​សេស​គឺ ការ​កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​មូល​ដ្ឋាន​។ ទន្ទឹម​នឹង​នោះ ឧទ្ទេស​នាម​ដល់​ម​ហា​ជន​នូវ​របរ​ប្រ​ពៃ​ណី​ឆ្នើម​ៗ របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​បាក​លីវ​។ ពិ​សេស គឺ​ឧទ្ទេស​នាម​ពី​វប្ប​ធម៌ ម្ហូប​អា​ហារ​ភូមិ​ភាគ​បាន​ជម្រើស​សិប្ប​ករ​ដែល​មាន​បទ​ពិ​សោធន៍​ច្រើន​ចូល​រួម និង​សម្តែង​បង្ហាញ​អំ​ពី​ការ​ធ្វើ​ការ​ច្នៃ ឧទ្ទេស​នាម​នូវ​មុខ​ម្ហូប​អា​ហារ​ដ៏​ឆ្ងាញ់​ពិ​សា ពិ​សេស​ដោយ​ឡែក​របស់​ជន​រួម​ជាតិ​ខ្មែរ​។ រី​ឯ​ការ​ចូល​រួម​ប្រ​កួត​កី​ឡា ខេត្ត​បាន​ជម្រើស​កី​ឡា​ករ​ម​ហា​ជនចូល​រួម​រៀប​ចំ​ហ្វឹក​ហាត់ ប្រ​កួត​ប្រ​ជែង​គ្រប់​វិញ្ញា​សារ​ដែល​គណៈ​ចាត់​តាំង​បាន​កំ​ណត់ រួម​មាន​៖ បាល​ទាត់ បាល​ទះ រត់​ប្រ​ណាំង រុញ​ដំ​បង ទាញ​ព្រ័ត្រ បោះ​ប៉ូល។

*សូម​សម​មិត្ត​ឲ្យ​ដឹ​ង​អំ​ពី​ភាព​ងាយ​ស្រួល និង​ការ​លំ​បាក ព្រម​ទាំង​សំ​ណើរ​របស់​ភូមិ​ភាគ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ការ​ត្រៀម​បម្រុង​ឲ្យ​ទិ​វា​បុណ្យ​យ៉ាង​ណា​ខ្លះ​បាទ ?

- ទិ​វា​បុណ្យ​គឺ​ជា​ឱ​កាស​បង្ក​នូវ​ភាព​សប្បាយ​រីក​រាយ សាម​គ្គី​រវាង​បណ្តា​ជន​ជាតិ​។ គ្រប់​ផ្នែក គ្រប់​ភូមិ​ភាគ​ក្នុង​ខេត្ត​ដែល​បាន​គណៈ​ចង្អុល​ការ និង​គណៈ​ចាត់​តាំង​ប្រ​គល់​ភារ​កិច្ច​ចូល​រួម​បម្រើ​ទិ​វា​បុណ្យ ក៏​បាន​ម្ចាស់​ការ​និង​ត្រៀម​បម្រុង​យ៉ាង​ហ្មត់​ចត់ មធ្យ័ត ឆ្លើយ​តប​នឹង​តម្រូវ​ការ​អំ​ពី​មូល​ដ្ឋាន​សម្ភារៈ បច្ចេក​ទេស សំ​ដៅ​ចាត់​តាំង​ឲ្យ​បាន​ល្អ​បណ្តា​ខ្លឹម​សារ​ដែល​ខេត្ត​ទទួល​បន្ទុក​។ ក្នុង​លក្ខណៈ​ដែល​មូល​ដ្ឋាន​សម្ភារៈ​របស់​ខេត្ត​មិន​ទាន់​គ្រប់​គ្រាន់ ថ​វិ​កា​ស្តួច​ស្តើង ក៏​ប៉ុន្តែ​ខេត្ត​បាន​ប្តេជ្ញា​ចិត្ត​ជា​មួយ​លទ្ធ​ភាព​របស់​ខ្លួន ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំ​ហឹង ដើម្បី​ចាត់​តាំង​ទិ​វា​បុណ្យ​ឲ្យ​បាន​ជោគ​ជ័យ​។ បាក​លីវ​ជា​ខេត្ត​ទើប​ទទួល​ចាត់​តាំង​ទិ​វា​បុណ្យ​លើក​ដំ​បូង​អា​ស្រ័យ​ហេតុ​នោះ ជា​ជួប​ការ​លំ​បាក​មិន​តិច​ដែរ ខេត្ត​បាន​ស្នើ​ដល់​ក្រ​សួង​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍ ព្រម​ទាំង​បណ្តា​ក្រ​សួង គណៈ ផ្នែក​មជ្ឈិម គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​បណ្តា​ខេត្ត ក្រុង​នៅ​ភូមិ​ភាគ​ខាង​កើត និង​នៅ​ណាម​បូ ស​កម្ម​ចូល​រួម និង​រួម​ចំ​ណែក​ក្នុង​ស​កម្ម​ភាព​នា​នា ដើម្បី​ខេត្ត​បាក​លីវ​ជំ​ហរ​ចាត់​តាំង​ជោគ​ជ័យ ទិ​វា​បុណ្យ​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍ ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​លើកVII បាក​លីវ ឆ្នាំ​២០១៧។

* សូម​ថ្លែង​អំ​ណរ​គុណ​សម​មិត្ត​ !

                         តឹង​ផុក​- ប្រែ​៖ សុ​ផ​ន

ចែករំលែកអត្ថបទ