សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

14/11/2017 - 09:02

លើក​កម្ពស់​គុណ​ភាព​ការ​រស់​នៅ

អ្នក​ស្រី​នាង​សម្បូរ ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង ឲ្យ​​ដឹង​៖ ការ​អនុ​វត្ត​ន៍​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​ន​យោ​​បាយ​ជន​ជាតិ បាន​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​​នៃ​ការ​រស់​នៅ​ជូន​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​។ 

ហាង​បាយ ហាង​កា​ហ្វេ​នៅ​តាម​សួន​ចម្ការ​ឈើ ត្រូវ​បា​ន​សាង​សង់​ប្រ​កប​ដោយ​ទ្រង់​

ទ្រាយ​ជា​ច្រើន​នៅ​ស្រុក​ទ្រី​តូង​។

ស្រុក​ទ្រី​តូង មាន​អង្គ​ភាព​រដ្ឋ​បាល​ចំ​នួន​១៥​ ក្នុង​នោះ មាន​ឃុំ​ចំ​នួន​១៣ ទី​ប្រ​ជុំ​ជន​២​និង​មាន​៤​ជន​ជាតិ​រស់​នៅ​កិញ ខ្មែរ ចិន និង​ចាម​។ ក្នុង​នោះ ជន​ជាតិ​ខ្មែរ​ស្រូប​អត្រា​៣៤,២​%​នៃ​ចំ​នួន​គ្រួ​សារ​ស​រុប​លើ​ភូមិ​សាស្រ្ត​។​​ ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​តាម​ភូមិ ស្រុក និង​មួយ​ចំ​នួន​រស់​នៅ​លាយ​ឡំ​ជា​មួយ​នឹង​ជន​ជាតិ​​កិញ។ អ្នកស្រីនាងសម្បូរ ឲ្យដឹង៖ “រយៈពេលកន្លង គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក គណៈ​​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក បាន​អ​នុ​វត្ត​គ្រប់​ជ្រុង​ជ្រោយ​​ទាន់ពេល​វេ​លា និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​ន​យោបា​យ​ពិ​សេស​ៗ​រ​បស់​បក្ស​និង​រដ្ឋ សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច បាន​ជា​ជីវ​ភាព​សេដ្ឋ​កិច្ច​របស់​ប្រ​ជា​ជន​មាន​ការ​អភិ​វឌ្ឍន៍​ហេដ្ឋា​​រចនា​សម្ព័ន្ធ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ត្រូវ​បាន​កសាង​ថ្មី បង្កើន​កម្រិត​ស​កម្ម​ភាព​វប្ប​ធម៌​ដែល​មាន​ទ្រង់​ទ្រាយ​ប្រ​កប​ដោយ​លក្ខណៈ​ប្រ​វេ​ណី​ត្រូវ​បាន​ថែ​រ​ក្សា​ហើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​”។ គិត​ដោយ​ឡែក ការ​អនុ​វត្តន៍​សេច​ក្ដី​សម្រេច​២៩​/២០១៣​/QĐ-TTg  ស្តី​ពី​​ការ​បំ​ពេញ​បន្ថែម​គ្រួ​​​សារ​មាន​តម្រូវ​ការ​ដី​សង់​ផ្ទះ ស្រុក​បាន​ពិ​និត្យ​បំ​ពេញ​បន្ថែម​៤៦​គ្រួ​សារ ស​រុប​ថ​វិ​កា​ជាង​១,​៥​ពាន់​លាន​ដុង បង្កើន​គ្រួ​សារ​បាន​ឧបត្ថម្ភ​ដី​សង់​ផ្ទះ​ឡើង​ដល់​៣៦៦​គ្រួ​សារ​។ តាម​ប្រ​សាសន៍​របស់​អ្នក​ស្រី​នាង​សម្បូរ​  ឆ្នាំ​២០០៧ ក្រោយ​ពី​ធ្វើ​ការ​ពិ​និត្យ​ឡើង​វិញ កា​រិ​យា​ល័យ​ជន​ជាតិ​មាន​រ​បាយ​ការណ៍ ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក បំ​ពេញ​បន្ថែម​៥៣គ្រួ​សារ​មាន​តម្រូវ​ការ​ដី​សង់​ផ្ទះ និង​កំ​ពុង​រង់​ចាំ​គោល​ការណ៍​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង ដើម្បី​បន្ត​ការ​ជំ​នួយ​ដល់​គ្រួ​សារ​ទាំង​នេះ​ ។

ចំ​ណែក​គោល​ន​យោ​បាយ​ផ្ដល់​បណ្ណ​ធា​នា​រ៉ាប់​​រង​សុ​ខា​ភិ​បាល​ដល់​គ្រួ​សា​ជន​ជាតិ​ភាគតិច ក្នុង​ឆ្នាំ​២០១៧ ស្រុក​បាន​ផ្ដល់​ជូន​បំ​ពេញ​បន្ថែម​៣១.៨៧៧​លើក​នាក់​បង្កើន​ចំ​នួន​បណ្ណ​ធា​នា​រ៉ាប​រង​សុ​ខា​ភិ​បាល​ឡើង​ដល់​៥៥.០៧៨​គ្រួ​សារ​។ វេជ្ជ​បណ្ឌិត អូង​ភុក​ហូវ ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ណូយ​តូ ឲ្យ​ដឹង​៖ “ឃុំ​បាន​ផ្ដល់​ជូន​បណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ទាំង​១០០​%​ដល់​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​ជិត​ក្រ​។ បច្ចុប្បន្ន អត្រា​អ្នក​ជំ​ងឺ​ប្រើ​បណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​សម្រាប់​ពិ​និត្យ​បាល​ជំ​ងឺ​នៅដំ​ណាក់​សុ​ខា​ភិ​បាល​រាល់ថ្ងៃ​ស្ទើរ​តែ​ទាំង​១០០​%​”​។ បង​ស្រី​នាង​សុខ​ច័ន្ទ នៅ​ភូមិ​តូ​ហា ឃុំ​ណូយ​តូ ឲ្យ​ដឹង​៖ “​អា​ស្រ័យ​មាន​បណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ទើប​គ្រួ​សារ​ខ្ញុំ​មិន​សូវ​បង់​ប្រាក់​ទិញ​ថ្នាំ​។ ប្តី​ប្រ​ពន្ធ​ខ្ញុំ​មាន​បណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​រី​ឯ​កូន​ខ្ញុំ​ទៅ​រៀន​ក៏​បាន​រដ្ឋផ្តាល់​ជូន​បណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​សម្រាប់​ទៅ​ពិ​និត្យ​ជំ​ងឺ​យក​ថ្នាំ​ផឹក​ខណៈ​ពេល​ឈឺ​ថ្កាត់​ម្តង​ម្កាល​”​។ អ្នក​ស្រី​នាង​សម្បូរ ឲ្យ​ដឹង​បន្ថែម ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន គ្រប់​ដំ​ណាក់​សុ​ខា​ភិ​បាល​លើ​ភូមិ​សាស្រ្ត​ស្រុក ត្រូវ​បាន​កសាង​ថ្មី​បង្កើន​កម្រិត​យ៉ាង​សម​រម្យ​៕             

                       ហា​ថាញ់​ - សេ​រី

ចែករំលែកអត្ថបទ