នយោបាយ - សង្គម នយោបាយ - សង្គម

14/11/2017 - 09:02

បង្ក​លក្ខណៈ​សម្បត្តិ​ដើម្បី​នា​រី​ចូល​រួម​កសាង​រដ្ឋ​អំ​ណាច

គ​ណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ បាន​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​អនុ​វត្ត​ល្អ​អនុ​ក្រឹត្យ​លេខ​៥៦​/២០១២/NĐ-CPចុះ​ថ្ងៃ​១៦/៧/​២០១២ របស់​រដ្ឋា​ភិ​បាល​កំ​ណត់​ពី​ភារ​កិច្ច​របស់​គណៈ ផ្នែក​មជ្ឈិម​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ការ​ធា​នា​ឲ្យ​ស​មា​គម​សហ​ព័ន្ធន៍​នា​រី​គ្រប់​លំ​ដាប់​ថ្នាក់​ចូល​រួម​គ្រប់​គ្រង​រដ្ឋ កសាង​រដ្ឋ​អំ​ណាច រៀប​ចំ​ស​កម្ម​ភាព​ពាក់​ព័ន្ធ​ដល់​សិទ្ធិ និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​នា​រី កុ​មារ​បង្ការ​ទប់​ស្កាត់​អំ​ពើ​ហឹង្សា​គ្រួ​សារ​សម​ភាព​យេន​ឌ័រ​និង​វិ​ស័យ​ផ្សេង​ៗ​ដែល​ពាក់​ពន្ធ​។ ឆ្លង​តាម​រយៈ​នោះ ជា​ជំ​ហាន​លើក​កម្ពស់​ឋានៈ តួ​នា​ទី​ក្នុង​ការ​ចូល​រួម​កសាង​បក្ស គ្រប់​គ្រង​រដ្ឋ បាន​បង្ហាញ​ច្បាស់​លាស់​ពី​ភារ​កិច្ច​ក្នុង​ការ​សហ​ការ​រៀប​ចំ​ផ្សព្វ​ផ្សាយ អនុ​វត្ត​ភារ​កិច្ច ស​កម្ម​ភាព​របស់​អង្គ​ការ​ស​មា​គម​សុទ្ធ​សឹង​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​កម្ម​វិ​ធី ភារ​កិច្ច ន​យោ​បាយ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​​-សង្គម​នៅ​ភូមិ​ភាគ​។

 លេ​ខា​បក្ស​ខេត្ត​កា​ម៉ាវ យឿង​ថាញ់​ប៊ិញ ជូន​សញ្ញាប័​ដដល់​ស​មា​គម សហ​ព័ន្ធ​នា​រី​ខេត្ត​។

៥​ឆ្នាំ​កន្លង​មក ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​របស់​ខេត្ត​កា​ម៉ាវ ស​មា​គម​នា​រី​គ្រប់​លំ​ដាប់​ថ្នាក់ បាន​ពង្រីក​សក្តា​នុ​ភាព ច្នៃ​ប្រ​តិដ្ឋ​លើ​គ្រប់​វិ​ស័យ​នៃ​ជីវ​ភាព​។ ស​មា​គម​គ្រប់​លំ​ដាប់​ថ្នាក់​តែង​ចង​សម្ពន្ធ​រៀប​ចំ ពិ​គ្រោះ​និង​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ជូន​ពល​កា​រិ​នី​ជិត​៧៣.០០០​នាក់ ចូល​រួម​សម្រប​សម្រួល​បាន​សម្រេច​៤.៩៩២​ករ​ណី ទទួល​និង​ដោះ​ស្រាយ​លិ​ខិត​បណ្តឹង តាម​សេច​ក្តី​កំ​ណត់​ចំ​នួន​៣៦​ករណី ពិ​គ្រោះ​និង​ជំ​នួយ​គតិ​យុត្តិ​ដល់​ស​មា​ជិក​ស​មា​គម​នា​រី​ជាង​១២.៥០០​លើក​នាក់​។ មក​ដល់​នឹង​បច្ចុប្បន្ន ទូ​ទាំង​ខេត្ត​បង្កើត​បាន​ទម្រង់​រូប​ភាព ក្លឹប​ស​មា​ជិក​ស​មា​គម​នា​រី​ប្រិត​សំ​ចៃ​ចំ​នួន​៥.៨០០ ដោយ​ទឹក​ប្រាក់​ជិត​៦០​ពាន់​លាន​ដុង​។ ឈរ​លើ​ស្មារ​តី​សាម​គ្គី ជួយ​គ្នា​ទៅ​វិញទៅ​មក ស​មា​គម​គ្រប់​លំ​ដាប់​ថ្នាក់ បាន​សាង​សង់​ផ្ទះ​មេត្តា​ធម៌​ចំ​នួន​៥៤៥​ខ្នង ជំ​នួយ​បុល​ទុន​ជួយ​ឲ្យ​ស​មា​ជិក ស​មា​គម​នា​រី​ដែល​មាន​ស្ថាន​ភាព​ក្រ​លំ​បាក​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។​​ល។ ស​មា​គម​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត​នៅ​ទាំង​ខ្នះ​ខ្នែង​ចូល​រួម​មតិ​កសាង​នូវ​របប​គោល​ន​យោ​បាយ ច្បាប់​ពាក់​ព័ន្ធ​ដល់​សិទ្ធិ​ផល​ប្រ​យោជន៍​របស់​នា​រី កុ​មារ​និង​ស​ម​ភាព​យេន​ឌ័រ​។

ដើម្បី​ពង្រីក​ល្អ​តួ​នា​ទី​របស់​សមា​គម​សហ​ព័ន្ធ​ន៍នា​រី​គ្រប់​លំ​ដាប់​ថ្នាក់​ចូល​រួម​គ្រប់​គ្រងរដ្ឋ​​ និង​ក​សាង​រដ្ឋ​អំ​ណាច  ខេត្ត​កា​ម៉ាវ​ស្នើម​ជ្ឈិម គប្បី​ធ្វើ​ឲ្យ​សុក្រឹត​ការ​នូវ​ប្រ​ព័ន្ធ​ច្បាប់ គោល​ន​យោ​បាយ​ជា​បន្ត​ពី​ការ​ងារ​កម្មា​ភិ​បាល​នា​រី មាន​យន្ត​ការ​ជំ​នួយ​កម្មា​ភិ​បាល​នា​រី ចល​នា​លើក​ទឹក​ចិត្ត​នា​រី​ចូល​រួម​កសាង​បក្ស ប្រ​ទេស​ជាតិ បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​នា​រី​មាន​ការ​រីក​ចម្រើន​និង​ខិត​ខំ​ឈាន​ឡើង​៕   

            ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​វៀត​ណាម​-សុ​ផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
យឿង​ថាញ់​ប៊ិញ