សុខភាព សុខភាព

14/11/2017 - 08:31

បង្ការ​បង្រ្កាប​ជំ​ងឺ​គ្រុន​ឈាម

 

អា​ស្រ័យ​អនុ​វត្ត បាន​ល្អ​នូវ​ការ​ផ្សាយ​ដំ​ណឹង​សុខ​ភាព ម៉្លោះ​ហើយ ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ បាន កាត់​បន្ថយ​អត្រា កើត​ជំ​ងឺគ្រុន​ឈាម​ក្នុង​សហ​គមន៍​។

ប្រាំ​បួន​ខែ​ដើម​ឆ្នាំ​២០១៧ លើ​ភូមិ​សាស្រ្ត​ស្រុក​កូវ​កែ មាន​អ្នក​កើត​ជំ​ងឺ​គ្រុន​ឈាម​ត្រឹម​តែ​៥១​ករ​ណី​ប៉ុណ្ណោះ កាត់​បន្ថយ​ជាង​៤០​%​បើ​ប្រៀប​នឹង​ឆ្នាំ​២០១៦។ នេះ​គឺ​ជា​លទ្ធ​ផល​នៃ​ការ​ត្រួត​ពិ​និត្យ និង​វិ​និច្ឆ័យ​សម្បុក​រោគ​ឆ្លង​តូច​ៗ​បាន​ទាន់​ពេល មិន​ទុក​ឲ្យ​ឆ្លង​រាល​ដាល​ឡើយ​។ លោក​ថាច់​អឹង នា​យក​មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​ស្រុក​កូវ​កែ ឲ្យ​ដឹង​៖ “ភូមិ​ភាគ​នា​នា​ធ្វើ​បាន​ល្អ​នូវ​ការ​ផ្សាយ​ដំ​ណឹង ពិ​សេស គឺ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​(ស្រុក​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៣១​%​)​។ ឆ្លង​តាម​រយៈ​នោះ លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​ក្នុង​ការ​បង្ការ​បង្រ្កាប​ជំ​ងឺ​គ្រុន​ឈាម​។ ព្រម​ជា​មួយ​នោះ គឺ​កម្លាំង​សហ​កា​រី​សុ​ខា​ភិ​បាល​មូល​ដ្ឋាន និង​កម្មា​ភិ​បាល​ទទួល​បន្ទុក​ខាង​ជំ​ងឺ គ្រុន​ឈាម​នៅ​រាល់​ឃុំ ទី​ប្រ​ជុំ​ជន តែង​ស​កម្ម​ក្នុង​ការ​ឃោស​នា ចល​នា​ប្រ​ជា​ជន​ពី​របៀប​បង្ការ​បង្រ្កាប​ជំ​ងឺ​គ្រុន​ឈាម​”។

កត្តា​សំ​ខាន់​ក្នុង​ការ​ទប់​ស្កាត់​មិន​ទុក​ឲ្យ​ជំ​ងឺ​គ្រុន​ឈាម​រីក​រាល​ដាល គឺ​ផ្នែក​សុ​ខា​ភិ​បាល​ស្រុក​កូវ​កែ បាន​វិ​និច្ឆ័យ​ទាន់​ពេល​នូវស​ម្បុក​រោគ​គ្រុន​ឈាម​ទាំង​១០០​% ពេល​រក​ឃើញ​ករណី​កើត​ជំ​ងឺ​គ្រុន​ឈាម​ថ្មី ក្នុង​បរិ​វេ​ណ​២០០​ម៉ែត្រ​ជុំ​វិញ (បាញ់​ថ្នាំ​កម្ចាត់​មូស​)។ ទន្ទឹម​នឹង​នោះ អនុ​វត្ត​បាន​ល្អ​ការ​ផ្សាយ​ដំ​ណឹង ណែ​នាំ​ប្រ​ជា​ជន​ចូល​រួម​បង្ការ​បង្ក្រាប​ជំ​ងឺ​គ្រុន​ឈាម ឆ្លង​តាម​រយៈ​កម្ចាត់​ដង្កូវ​ទឹក មូស​ខ្លា ដែល​ជា​ប្រ​ភព​នាំ​ឲ្យ​កើត​ជំ​ងឺ​គ្រុន​ឈាម​។ អ៊ំ​ថាច់​ភឿង នៅ​ភូមិ​មេ​ពាំង ឃុំ​ផុង​ភូ ឲ្យ​ដឹង​៖ “រៀង​រាល់​ថ្ងៃ គ្រួ​​សារ​ខ្ញុំ​តែង​ពិ​និត្យ​មើល​ឧប​ករណ៍​តម្កល់​ទឹក​ហើយ​តែង​មាន​គម្រប​គ្រប​ជា​និច្ច​; ក្នុង​រង្វង់​ពី​៣​ដល់​៤​ថ្ងៃ ខ្ញុំ​រៀប​ចំ​ក្នុង​ផ្ទះ​និង​បាញ់​ថ្នាំ​កម្ចាត់​មូស ព្រម​ទាំង​សម្អាត​ស្មៅ​ដុះ​ជុំ​វិញ​ផ្ទះ មិន​ទុក​ឲ្យ​ទឹក​ដក់​ក្នុង​ពាង ក្រ​ឡ  ល​លា​ដ៍​ដូង​។ល។ ប្រ​សិន​បើ​ទប់​ស្កាត់​បាន​ល្អ​នូវ​ប្រ​ភព​ឆ្លង​ជំ​ងឺ​នោះ ពិត​ជា​នឹង​គ្មាន​ជំ​ងឺ​គ្រុន​ឈាម​កើត​មាន​ឡើយ​”។

បង​ថាច់​សល់ ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ហ្វា​តឹង ឲ្យ​ដឹង​៖ ​“​អា​ស្រ័យ​ធ្វើ​បាន​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ ម្ល៉ោះ​ហើយ​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​បាន​លើក​កម្ពស់​។ ពិ​សេស​គឺ​កង​ជួរ​សហ​កា​រី​សុ​ខា​ភិ​បាល​មូល​ដ្ឋាន (ភូមិ​នី​មួយ​ៗ​មាន​សហ​កា​រី​ម្នាក់​) បាន​សហ​ការ​ល្អ ជា​មួយ​នឹង​គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ និង​សា​ខា​សមា​គម អង្គ​ការ​ម​ហា​ជន​នៅ​មូល​ដ្ឋាន​ដើម្បី​ផ្សព្វ​ផ្សាយ​ផ្គួប​បញ្ចូល​ក្នុង​ពេល​ប្រ​ជុំ​ជីវ​កិច្ច​តាម​កំ​ណត់​។ ទន្ទឹម​នឹង​នោះ ធា​នា​នូវ​ការ​ផ្តល់​ដំ​ណឹង​ទៅ​វិញ​ទៅ​មក​រវាង​ភូមិ​ភាគ ពេល​មាន​ករណី​ជំ​ងឺ​គ្រុន​ឈាម​កើត​មាន​ថ្មី​។ នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ កម្មា​ភិ​បាល​ពេទ្យ​ឃុំ អាច​និ​យាយ​ភា​សា​ខ្មែរ​សម្រាប់​ផ្សព្វ​ផ្សាយ ណែ​នាំ​ប្រ​ជា​ជន ដើម្បី​មា​មីង​កាន់​តែ​យល់​ច្បាស់​ពី​របៀប​បង្ការ​បង្រ្កាប​ជំ​ងឺ​”​៕

                សឺន​ម៉ា​ល័យ​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
អ៊ំ​ថាច់​ភឿង