នយោបាយ - សង្គម នយោបាយ - សង្គម

21/11/2017 - 08:10

ឌិញ​មូ៉ូង​ក្លាយ​ជា​ឃុំ​ជន​បទ​ថ្មី

ឃុំ​ឌិញ​ម៉ូង ស្រុក​ថើយ​ឡាយ ក្រុង​កឹង​ធើ ទើប​រៀប​ចំ​ពិ​ធី​​ទទួល​ស្គាល់​ឃុំ​ជន​បទ​ថ្មី​។

ថ្នាក់​ដឹក​នាំ​ស្រុក​ថើយ​ឡាយ ប្រ​គេន​ជូន​លិ​ខិត​សរ​សើរ​ដល់​ព្រះ​សង្ឃ​ខ្មែរ​ អ្នក​មុខ​

អ្នក​ការ​ដែល​​បាន​រួម​វិ​ភាគ​ទាន​កសាង​ជន​បទ​ថ្មី​ឃុំ​ឌិញ​ម៉ូង​។

​អស់​​រយៈ​ពេល​៧​ឆ្នាំ​អនុ​វត្ត​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ ស្ដី​ពី​កសាង​ជន​បទ​ថ្មី​ឌិញ​​ម៉ូ​ង​ជា​ឃុំ​បាន​ផ្ដួច​ផ្ដើម​កសាង​ជន​បទ​ថ្មី​ចាប់​ពី​ត្រឹម​ចំ​ណុច​មធ្យម ឥ​ឡូវ​មាន​ការ​ផ្លាស់​ប្តូរ​តាំង​ពី​ជីវ​ភាព​ឡើង​ទៅ​។ បច្ចុ​ប្បន្ន ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​ប្រ​ជា​ជន​ម្នាក់​ៗ ក្នុង​ឃុំ​គឺ៣៧,២​​លាន​ដុង​/ឆ្នាំ​កើន​ជិត​២៦​លាន​ដុង បើ​ប្រៀប​នឹង​ឆ្នាំ​២០១០​។ អត្រា​ពល​ករ​ក្នុង​ឃុំ​មាន​ការ​ងារ​ធ្វើ​គឺ​៩៦​%​អត្រា​មាន​ការ​ងារ​ធ្វើ​ក្រោយ​ពី​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​សម្រេច​ជាង​៨៥​%​។ តាំង​ពី​ផ្ដួច​ផ្ដើម​កសាង​ជន​បទ​ថ្មី ឃុំ​បាន​ឧត្ថម្ភ​បុល​ទុន​អភិ​វឌ្ឍ​ផ​លិត​កម្ម​ជូន​គ្រួ​សារ​ក្រី​ក្រ​ស​រុប​ជិត​២​ពាន់​លាន​ដុង​។ អា​ស្រ័យ​ហេតុ​នោះ អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំ​សព្វ​ថ្ងៃ​នៅ​ត្រឹម​៣,៦៣​%​ប៉ុណ្ណោះ​។

​លោក​​ដាវ​សុខ នៅ​ភូមិ​ឌិញ​ខាញ់​A ជា​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​បាន​បរិច្ចាគ​ដី​កសាង​ផ្លូវ​ជន​បទ រីក​រាយ​ឲ្យ​ដឹង​៖ “គ្រាន់​តែ​សម្លឹង​មើល​ក្នុង​លក្ខ​ឋាន​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​ប្រ​ជា​ជន​ម្នាក់​ៗ​និង​ចំ​នួន​គ្រួ​សារ​ក្រី​ក្រ គឺ​អាច​ដឹង​ច្បាស់​នូវ​ភាព​ផ្លាស់​ថ្មី​របស់​ឃុំ​ឌិញ​ម៉ូង​សព្វ​ថ្ងៃ​ហើយ​។ ផ្ដើម​ពី​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​លំ​បាក ជីវ​ភាព​ប្រ​ជា​ជន​មិន​លំ​នឹង​រហូត​មក​ទល់​សព្វ​ថ្ងៃ ប្រ​ជា​ជន​មាន​ផ្ទះ​នៅ​រឹង​មាំ បាន​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​និង​មាន​ការ​ងារ​ធ្វើ​លំ​នឹង​។ កូន​ចៅ​បាន​រៀន​ក្នុង​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​។ ក្រោយ​ពី​បាន​ទ​ទួល​ស្គាល់​ឃុំ​ជន​បទ​ថ្មី អា​ទិ​ភាព​សព្វ​ថ្ងៃ​របស់​ប្រ​ជា​ជន​ឃុំ​ឌិញ​ម៉ូង​ យើង​ខ្ញុំ​គឺ​រក្សា​ខ្ជាប់​កិត្តិ​នាម​ស្រប​នឹង​ស្មារ​តី​នៃ​ការ​ចលនា​“ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជន​បទ​ថ្មី”​របស់​ភូមិ​ភាគ​”។​ ប្រ​ជា​ជន​ក្នុង​ឃុំ​បាន​រួម​វិ​ភាគ​ទាន​ជិត​២៦​ពាន់​លាន​ដុង ស្រូប​អត្រា​៣០​%​នៃ​ថ​វិ​កា​រួម​សម្រាប់​កសាង​ជន​បទ​ថ្មី​។ មាន​ប្រ​ជាជន​ជាង​១.១០០គ្រួ​​សារ​ប្រ​ជា​ជន​បរិច្ចាគ​ដី​កសាង​គមនា​គមន៍​ជន​បទ ស​រុប​ផ្ទៃ​ដី​ជិត​៤៦.៤០០ម២ ទន្ទឹម​នឹង​នោះ នៅ​ថែម​ទាំង​រួម​វិ​ភាគ​ទាន​ជា​កម្លាំង​​ពល​កម្ម​សម្រាប់​កសាង​ស្ពាន​​ថ្នល់​ទៀត​ផង​។

 ថ្លែង​យោ​បល់​ចង្អុល​ការ​ក្នុង​ពិ​ធី​ទទួល​ស្គាល់​ឃុំ​ជន​បទ​ថ្មី​ឌិញ​ម៉ូង លោក​ដាវ​អាញ់​យ៉ុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ គូស​បញ្ជាក់​៖ “ផ្ដួច​ផ្ដើម​តាំង​ពី​ចំ​ណុច​ទាប​សម្រេច​ត្រឹម​តែ​៣/១៩​លក្ខ​ឋាន បក្ខ​ភាគ​និង​ប្រ​ជា​ជន​ឃុំ​បាន​មូល​មតិ  ស្រុះ​ចិត្ត​រួម​កម្លាំង​ក​សាង​ឃុំ​ជន​បទ​ថ្មី​សម្រេច​ដោយ​ជោគ​ជ័យ​។ រយៈ​ពេល​ខាង​មុខ ឃុំ​ឌិញ​ម៉ូង​គប្បី​បន្ត​ការ​លើក​កម្ពស់​គុណ​ភាព​លក្ខ​ឋាន​ណា​ដែល​មិន​ទាន់​រឹង​មាំ​។ ទន្ទឹម​នឹង​នោះ គប្បី​ប្រើ​ប្រាស់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​មូល​ដ្ឋាន​សម្ភារៈ​បាន​កសាង​រួច អា​ទិ​ភាព​វិ​និ​យោគ​ទុន​កសាង​សំ​ណង់​បម្រើ​ផល​ប្រ​យោជន៍​សង្គម ដើម្បី​ប្រ​ជា​ជន​ស្ងប់​ចិត្ត​ពល​កម្ម​ផលិត​និង​រៀន​សូត្រ​”៕

                       ថាញ់​ភូ​-​សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​លោក​​ដាវ​សុខ