សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

21/11/2017 - 08:10

ទម្រង់​រូប​ភា​​ព​ចិញ្ចឹម​ព​ពែ​ដាក់​ទ្រុង

ទម្រង់​រូប​ភាព​ចិញ្ចឹម​ព​ពែdak’​​​ ទ្រុង​សម្រាប់​មុខ​សញ្ញា​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ជិត​ក្រ និង​ជន​​រួ​ម​ជាតិ​ខ្មែរ​នៅ​ឃុំ​ផុង​ភូ ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​បង្ក​ជា​ប្រ​ភព​ចំ​ណូល​លំ​នឹង​ជូន​គ្រួ​សារ​។

​ បង​ស្រី​ស៊ើង​ធី​ខឿង រីក​រាយ​ជា​មួយ​ភាព​ជោគ​ជ័យ​នៃ​ទម្រង់​រូប​ភាព​ចិញ្ចឹម​សត្វ​ព​ពែ​។

ក្រោយ​រយៈ​ពេល​មួយ​ឆ្នាំ​វិ​និ​យោគ​ទុន ធ្យម​ភាគ​ក្នុង​គ្រួ​សារ​នី​មួយ​ៗ អនុ​វត្ត​ទម្រង់​រូប​ភាព​​សុទ្ធ​តែ​មាន​ប្រ​ភព​ទុន​សន្សំ​ស្មើ​នឹ​ង​៤០​%​-​៥០​% បើ​ប្រៀប​នឹង​ប្រ​ភព​ទុន​ដែល​វិ​និ​យោគ​ដំ​បូង​។ បច្ចុ​ប្បន្ន ទម្រង់​រូប​ភាព​នេះ កំ​ពុង​បើក​ទូ​លាយ​និង​បាន​ប្រ​ជាជ​ន​ចាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​។ ឆ្នាំ​២០១៦ គម្រោង​ការ​បាន​វិ​និ​យោគ​ទុន​ជូន​១០​គ្រួ​សារ​(ព​ពែ​មេ​២​ក្បាល​/​គ្រួ​សារ ប្រ​ហាក់​ប្រ​ហែល​១២​លាន​ដុង​) នៅ​ពីរ​ភូមិ​៖ ដុង​ឃ្វាង​និង​ភូមិ​។ ឆ្នាំ​២០​១៧ វិ​និ​យោគ​ទុន​បើក​ទូ​លាយ​ការ​ចិញ្ចឹម​ព​ពែ​មេ បន្ថែម​១៩​គ្រួ​សារ​នៅ​ភូមិ​II  និង ភូមិ​កិញ​ឆាង​។ ក្នុង​នោះ មុខ​សញ្ញា​ត្រូវ​បាន​គម្រោង​វិ​និ​យោគ​ទុន​តាម​ទម្រង់​រូប​ភាព​នេះ ភាគ​​ច្រើន​ជា​ជន​រួម​ជាតិ​ខ្មែរ មាន​អត្រា​ជាង​៨០%។ ស​រុប​ព​ពែ​មេ​ទាំង​អស់​៥៨​ក្បាល ដល់​ខែ​១០​/​២០១៧ ហ្វូង​ព​ពែ​របស់​ទម្រង់​រូប​ភាព​បាន​កើន​ឡើង​១៥០​ក្បាល​។ រយៈ​ពេល​ចិញ្ចឹម បាន​ឲ្យ​ឃើញ​ថា ទម្រង់​រូប​ភាព​នេះ ចំ​ណាយ​ដើម​ទុន​តិច ងាយ​ចិញ្ចឹម​និង​សម​ស្រប​ជា​មួយ​មុខ​សញ្ញា​គ្រួ​សារ​ក្រី​ក្រ មាន​ដី​ផ​លិត​កម្ម​តិច​ (២០០-៥០០​ម៉ែត្រ​កា​រ៉េ​/​គ្រួ​សារ​)។ ហើយ​មិន​សូវ​បង់​កម្លាំង​ថែ​ទាំ រយៈ​ពេល​ប្រ​មូល​ទុន​ឆាប់ និង​ចំ​ណូល​ខ្ពស់​។​លោក​ឡឹម​ហ៊ុង​វៀត  ប្រ​ធាន​ទ​ម្រង់​រូប​ភាព​ភូមិII ឃុំ​ផុង​ភូ ឲ្យ​ដឹង៖​“ ក្នុង​ក្រុម​មាន​៥​គ្រួ​សារ​ ត្រូវ​បាន​គម្រោង​វិ​និ​យោគ​ព​ពែ​មេ​១០​ក្បាល​មុខ​សញ្ញា​ដែល​បាន​វិ​និ​យោគ​ទុន​ត្រូវ​មាន​លក្ខណ​សម្បត្តិ​គឺ ​ទ្រុង​ចិញ្ចឹម បរិ​វេ​ណ​ដាំ​ស្មៅនិង​អ្នក​ចិញ្ចឹម​។ ចុង​ឆ្នាំ​២០១៦​គម្រោង​​បាន​ផ្សព្វ​ផ្សាយ​មក​ទល់​បច្ចុប្បន្ន ក្នុង​ក្រុម​បាន​ពង្រីក​បន្ថែម​កូន​ព​ពែ​៨​ក្បាល​និង​បម្រុង​ចុង​ឆ្នាំ​២០១៧  ហ្វូង​ព​ពែ​នឹង​កើន​ឡើង​ទ្វេ​ដង​”​។ យោង​ប្រ​សាសន៍​បង​ស្រី​សុើង​ធី​ខឿង នៅភូមិI ឃុំ​ផុង​ភូ គ្រួ​សារ​បង​គ្មាន​ដី​ផ​លិត​ដោយ​ការ​ជំ​នួយ​ពី​គម្រោង​បាន​វិ​និ​យោគ​ទុន​ឲ្យ​ចិញ្ចឹម​ព​ពែ​មេ​២​ក្បាល រៀង​រាល់​ថ្ងៃ ខ្ញុំ​ទៅ​ប្រ​មូល​បន្លែ​បង្ការ​ផ្លែ​ឈើ​និង​កាត់​ស្មៅ​ធ្វើ​ជា​ចំ​ណី​ឲ្យ​ហ្វូង​ព​ពែ​។ ឥ​ឡូវ​ព​ពែ​មេ ទើប​កើត​បាន​កូន​ញី​មួយ​ក្បាល និង​មេ​មួយ​ក្បាល​ទៀត​កំ​ពុង​ដាក់​ឈ្មោល​។ រយៈ​ពេល​លក់​ព​ពែ​ពូជ​ប្រ​ហែល​ពី​៥​-៦​ខែ ពេល​នោះ ទម្ងន់​របស់​វា​ប្រ​ហែល​៣៥​-៤០​គី​ឡូ​ក្រាម​/ក្បាល​។ ពូជ​ព​ពែ​ក្នុង​គម្រោង​វិ​និ​យោគ​ទុន​សំ​ខាន់ គឺ​ពូជ​ព​ពែ Boer ដែល​មាន​ទម្ងន់​ច្រើន ព​ពែ​ធំ​ពេញ​វ័យ​អាច​មាន​ទម្ងន់​ពី​៥០-៦០​គី​ឡូ​​ក្រាម​/ក្បាល​ និង​រយៈ​ពេល​កើន​ទម្ងន់​ឆាប់​។

យោង​ប្រ​សាសន៍ បង​ស្រី​ថាច់​ធី​សំ​វណ្ណា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ផុង​ភូ ទម្រង់​រូប​ភាព​នេះ​វិ​និ​យោគ​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សា​រ​​លំ​បាក​នៅ​ឃុំ​ផុង​ភូ បាន​និង​កំ​ពុង​តែ​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​លុប​បំ​បាត់​ភាព​ក្រី​ក្រ​ជូន​ប្រ​ជា​ជន​​តាម​ទិស​ដៅ​ចីរ​ភាព​៕

សឺន​ម៉ា​ល័យ​-ទី​ទុយ​

ចែករំលែកអត្ថបទ