នយោបាយ - សង្គម នយោបាយ - សង្គម

21/11/2017 - 08:10

ព្រះ​ឧបជ្ឈាយ៍​យឿង​ញ៉េីង ទ​ទួល​តំ​ណែង​ប្រ​ធាន​ស​មា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ខេត្ត​សុក​ត្រាំង​ជា​បន្ត

សម​មិត្ត​យឿង​សា​ខា​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង

ប្រ​គេន​ប័ណ្ណ​សរ​សើរ​ចំ​ពោះ​មន្ត្រី​សង្ឃ​។

ស​មា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ខេត្ត​សុក​ត្រាំង ទើប​រៀប​ចំ​ម​ហា​សន្និ​បាត​តំ​ណាង​លើក​ទី​ VIII អាណត្តិ​កាល​​​២០១៧​-២០២២​។ អា​ណត្តិ​កាល​កន្លង ស​មា​គម​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ឃោស​នា​ផ្សព្វ​ផ្សាយ​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ​​ដល់​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិ​ស័ទ​ខ្មែរ​; លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ចូល​រួម​បាន​ល្អ​នូវ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ ពល​កម្ម​ផ​លិត ចល​នា​កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​តំ​បន់​តាំង​ទី​លំ​នៅ​ទិ​វា​ដើម្បី​អ្នក​ក្រ សប្បុ​រស​ធម៌​សង្គម លុប​បំ​បាត់​ភាព​អត់​ឃ្លាន​កាត់​បន្ថយ​ភាព​ក្រី​ក្រ លើក​កម្ពស់​ប្រ​ជា​បញ្ញា ធា​នា​សណ្ដាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម និង​រឹត​បន្តឹង​សាម​គ្គី​ភាព​ក្នុង​សហ​គមន៍​។ល។ បច្ចុប្បន្ន ទូ​ទាំង​ខេត្ត​សុក​ត្រាំង មាន​មូល​ដ្ឋាន​គោ​រព​បូ​ជា​​១៣០​កន្លែង ក្នុង​នោះ​វត្ត​ខ្មែរ​ចំ​នួន​៩២ សា​លា​ទាន​ចំ​នួន​៣៨ មាន​ព្រះ​សង្ឃ​១.៨​០០​អង្គ​។ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោគ​ទុន​របស់​បក្ស​និង​រដ្ឋ មក​ទល់​ពេល​នេះ ការ​រស់​នៅ​របស់​ជន​រួម​ជាតិ​ខ្មែរ​​និង​ព្រះ​សង្ឃ បាន​កែ​លម្អ​ដោយ​ឥត​ឈប់​ឈរ​។

អា​ណត្តិ​កាល​២០១៧​-២០២២ ស​មា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ខេត្ត​សុក​ត្រាំង​នឹង​បន្ត​ការ​កសាង​អង្គ​ការ​ស​មា​គម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​អ​ភិ​វឌ្ឍ ស​កម្ម​ភាព​តាម​គោល​លំ​នាំ​របស់​ស​មា​គម​ពុទ្ធ​សា​ស​នា​វៀត​ណាម “សា​ស​នា​ជាតិ សង្គម​និ​យម​” រួម​ចំ​ណែក​អនុ​វត្ត​នូវ​ទិស​ដៅ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-វប្ប​ធម៌​-សង្គម ធា​នា​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​លើ​ភូមិ​សាស្រ្ត​។ ម​ហា​សន្និ​បាត បាន​បោះ​ឆ្នោត​គណៈ​ប្រតិ​បត្តិ​ការ​ស​មា​គម​អា​ណត្តិ​កាល​២០១៧​-២០២២ រួម​មាន​៥៨​អង្គ; ក្នុង​នោះ ឧត្តម​ប្រឹក្សា​មាន​ព្រះ​ឧបជ្ឈាយ៍​៥​អង្គ​គណៈ​ប្រតិ​បត្តិ​ការ​៥​៣​អង្គ​។ ព្រះ​ឧបជ្ឈាយ៍​យឿង​​​ញេីុង បាន​ម​ហា​សន្និ​បាត​បោះ​ឆ្នោត​តែង​តាំង​ជា​ប្រ​ធាន​ស​មា​គម​បន្ត​។ ស្រប​ក្នុង​ឱ​កាស​នេះ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង បាន​ប្រ​គេន​ប័ណ្ណ​សរ​សើរ​ដល់​ស​មូ​ហ​ភាព​ចំ​នួន​១០ និង​ព្រះ​សង្ឃ​ចំ​នួន​២០​អង្គ​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង ប្រ​គេន​ប័ណ្ណ​សរ​សើរ​ដល់​ព្រះ​សង្ឃ​ចំ​នួន​៩​អង្គ ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អ​នុ​វត្ត​ចល​នា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ ក្នុង​ស​កម្ម​ភាព​ស​មា​គម​និង​ក​សាង​ផែន​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​ដំ​ណាក់​កាល​២០១២-២០​​១៧៕

                          ត្រឿង​ផល​-វិ​មាន​

ចែករំលែកអត្ថបទ