សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

21/11/2017 - 08:23

ជំ​នួយ​ជន​រួម​ជាតិ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ

គម្រោង​”ធនា​គារ​គោ” ​របស់​ស​មា​គម​កាក​បាទ​ក្រ​ហម​វៀត​ណាម បាន​ក​កើត​និង​ផ្សព្វ​ផ្សាយ​ជំ​នួយ​ដល់​មុខ​សញ្ញា​ទូ​ទាំង​ប្រ​ទេស​។ ដោយ​ឡែក​លើ​ភូមិ​សាស្ត្រ​ស្រុក​កូវ​ង៉ាង ខេត្ត​ត្រា​វិញ ទម្រង់​រូប​ភាព គម្រោង  “ធ​នា​គារ​គោ​” របស់​ស​មា​គម​កាក​បាទ​ក្រ​ហម​វៀត​ណាម បាន​បណ្ដាក់​ទុន​គោ​មេ​ចំ​នួន​៦០​ក្បាល​ដល់​គ្រួ​សារ​ចំ​នួន​៦០​ដែល​មាន​លក្ខណៈ​ចិញ្ចឹម​តាំង​ពី​ឆ្នាំ​២០១៥​មក​។ មក​ទល់​បចុប្បន្ន គម្រោង​បាន​បើក​ទូ​លាយ​បន្ថែម​១៣​គ្រួ​សារ ផេ្តីម​ពី​ចំ​នួន​គោ​ដែល​បាន​វិ​និ​យោគ​ទុន​តាម​រូប​ភាព​ផ្ដល់​បន្ត​ដៃ​ពី​គ្រួ​សារ​មួយ​ទៅ​គ្រួ​សារ​មួយ ក្រោយ​ពី​គោ​កើត​កូន​។

បង​ឡេ​វាំុ​ង​ប៊ិញ ជា​មួយ​គោ​ដែល​បាន​ជំ​នួយ​ពី​គម្រោង​”ធ​នា​គារ​គោ”​  

របស់​ស​មា​គម​កាក​បាទ​ក្រ​ហម​។

បង​ឡេ​វាំុង​ប៊ិញ នៅ​ភូមិ​ឡាក​ថាញ់A ឃុំ​ថាញ់​ហ្វា​សេីុង ឲ្យ​ដឹង​ដោយ​ក្ដី​រីក​រាយ​៖“ឆ្នាំ​២០​១៦​ គ្រួ​សារ​ខ្ញុំ​បាន​ស​មា​គម​កាក​បាទ​ក្រ​ហម​ឃុំ​ជំ​នួយ​គោ​មេ​មួយ​ក្បាល​ពី​គម្រោង​”ធ​នា​គារ​គោ”​។ គោ​នេះ​បាន​ឧបត្ថម្ភ​ទៅ​តាម​រូប​ភាព​ផ្ដល់​បន្ត​ពី​គ្រួ​សារ​ដែល​ទ​ទួល​ចិញ្ចឹម​ដំ​បូង​គោ​កើត​កូន​ហើយ​ចិញ្ចឹម​បន្ត​ប្រហែល​៥​-៦​ខែ រួច​ប្រ​គល់​កូន​គោ​ដល់​គ្រួ​សារ​ទី​ពីរ​ចិញ្ចឹម​បន្ត​។ បច្ចុ​ប្បន្ន គោ​រីក​ធំ​ធាត់​ល្អ បម្រុង​ដល់​ចុង​ឆ្នាំ​២០​១៧ នឹង​មាន​កូន​គោ​ហើយ​ក្នុង​ពេល​នោះ ខ្ញុំ​នឹង​ជូន​កូន​គោ​ដល់​គ្រួ​សារ​ទី​៣​ចិញ្ចឹម​ជា​បន្ត​។ ពិត​មែន​តែ​រូប​ភាព​វិ​និ​យោគ​ទុន​អូស​បន្លាយ តែ​វា​មាន​ប្រ​យោជន៍​យ៉ាង​សំ​ខាន់​ចំ​ពោះ​គ្រួ​សារ​ក្រី​ក្រ ដោយ​បាន​ចែក​រំ​លែក​គ្នា​ក្នុង​គ្រា​លំ​បាក​ដើម្បី​ឈាន​ឡើង​ក្នុង​​ជីវ​ភាព​បង្ក​បាន​ប្រ​ភព​សំ​ចៃ​ជូន​គ្រួ​សារ​”​ ។ ចំ​ណែក​បង​ថាច់​ឡាញ់ នៅ​ភូមិ​កូវ​វី ឃុំ​ថាញ់​ហ្វា​សេីុង ជា​គ្រួ​សារ​ទទួល​ចិញ្ចឹម​គោ​ពី​គម្រោង​”ធនា​គារ​គោ​” មុន​ដំ​បូង​បង្អស់​អា​ស្រ័យ​ស​មា​គម​កាក​បាទ​ក្រ​ហម​វៀត​ណាម​ជំ​នួយ​ឲ្យ​ដឹង​៖ “ឆ្នាំ​២០១៥ គ្រួ​សារ​បាន​ជំ​នួយ​គោ​មេ​មួយ​ក្បាល​គិត​ជា​តម្លៃ​ជិត​១៨​លាន​ដុង​។​ ក្រោយ​មក​មេ​គោ​កើត​កូន​បាន​ពីរ​ក្បាល​។ តាម​រូប​ភាព​នេះ  ខ្ញុំ​ថែ​គោ​ឲ្យ​បាន​ល្អ បច្ចុ​ប្បន្ន​​បាន​​ប្រ​​គល់​​កូ​ន​គោ​​មួយ​​ក្បាល​​ជូ​ន​​គ្រួ​​សារ​​ក្នុង​​ភូមិ​​ចិញ្ចឹម​​”។ ​នៅ​​​ភូមិ​​ថាញ់​​ហ្វា​សេីុង​ ក្រោយ​ពី​ពីរ​លេីក​ជំ​នួយ​គោ​ជូន​គ្រួ​សារ​ក្រី​ក្រ​ពី​គម្រោង​“ធ​នា​គារ​គោ”​ បច្ចុ​ប្បន្ន ស​រុប​គោ​ដែល​ប្រ​គល់​ជូន​ដល់​គ្រួ​សារ​ទាំង​អស់​បាន​ចំ​នួន​២៣​ក្បាល​​។  ក្នុង​នោះ ចំ​នួន​គោ​ដែល​កើត​កូន និង​ប្រ​គល់​ជូន​លើក​ទី​ពីរ​បាន​៣​គ្រួ​សារ​។ លោក​ង្វៀន​តឹង​ស៊ី ប្រ​ធាន​ស​មា​គម​កាក​បាទ​​ក្រ​ហម​ស្រុក​កូវ​ង៉ាង ឲ្យ​ដឹង​៖ “គម្រោង​“ធ​នា​គារ​គោ​នេះ មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​ចំ​ពោះ​អ្នក​ក្រ ហើយ​ក៏​ជា​ឱ​កាស​មួយ​ជួយ​ដល់​គ្រួ​សារ​ក្រី​ក្រ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច និង​ជា​កម្លាំង​ចល​ករ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​”៕

                   សឺន​ម៉ា​ល័យ​-ទី​ទុយ​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ឡេ​វាំុង​ប៊ិញ