អប់រំ អប់រំ

21/11/2017 - 08:23

ជំ​នួយ​សិស្ស​ក្រី​ក្រ​សិក្សា

វត្ត​លក្ខណ​វង្ស (ឈូង​ធំ​) ឃុំ​ឡាយ​​ហ្វា ក្រុង​វិញ​ចូវ ខេត្ត​សុក​ត្រាំង មិន​ត្រឹម​តែ​ជា​កន្លែង​សម្រាប់​ធ្វើ​បុណ្យ​សុន្ទរ៍​ទាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កន្លែង​ទទួល​ចិញ្ចឹម​និង​គិត​គូរ​ដល់​សិស្ស​សា​លា​ដែល​មាន​ស្ថាន​ភាព​គ្រួ​សារ​ក្រី​ក្រ គ្មាន​ទី​ពឹង​ដើម្បី​ប្អូន​ៗ​បាន​រៀន​សូត្រ​ជា​បន្ត​។

ព្រះ​តេជ​ព្រះ​គុណ​ត្រឹង​ហ្វៀង​កំ​ពុង​ណែ​នាំ​របៀប​រៀន​ដល់​ប្អូន​ៗ​។

ព្រះ​តេជ​ព្រះ​គុណ ត្រឹង​ហ្វៀង ព្រះ​ចៅ​អ​ធិ​ការ​រង​វត្ត​ឈូង​ធំ ទ​ទួល​ចិញ្ចឹម​និង​គិត​គូរ​ដល់​ប្អូន​ៗ​នៅ​ទី​នេះ មាន​ព្រះ​ថេរ​ដី​កា​៖ “ផ​លិត​កម្ម​របស់​មា​មីង​នៅ​ទី​នេះ ភាគ​ច្រើន​មិន​សូវ​បាន​ផល ជីវ​ភាព​ខ្វះមុខ​ខ្វះក្រោយ​មិន​អាច​គិត​គូរ​ឲ្យ​កូន​ចៅ​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ​។ អា​ណិត​អា​សូរ​ចំ​ពោះ​ស្ថាន​ភាព​ដូច្នេះ អា​ត្មា​ភាព​បាន​ស្នើ​ព្រះ​ចៅ​អ​ធិ​ការ​ដើម្បី​ទទួល​ប្អូន​ៗ​មក​ចិញ្ចឹម​និង​គិត​គូរ​ឲ្យ​រៀន​សូត្រ​ជា​បន្ត​។ នេះ​ជា​ឆ្នាំ​ទី​ពីរ វត្ត​ទ​ទួល​ប្អូន​ៗ​មក​ស្នាក់​នៅ​ដំ​បូង​ចំ​នួន​ប្អូន​ៗ មក​ស្នាក់​នៅ​តិច​ទេ ប៉ុន្តែ​ក្រោយ​មក ពុទ្ធ​បរិ​ស័ទ​តែង​យក​កូន​មក​ផ្ញើ​កាន់​តែ​ច្រើន​ឡើង​ៗ​”។ ដោយ​បាន​ដឹង​ថា មា​មីង​នៅ​ទី​នេះ​តែង​ទៅ​ពល​កម្ម​ឆ្ងាយ​មាន​ពេល​ខ្លះ យក​កូន​មក​ផ្ញើ​ក្នុង​វត្ត​ឡើង​ដល់​ជាង​៣០​នាក់​ឯ​ណោះ។​ ស្ថាន​ភាព​គ្រួ​សារ​មិន​ដូច​គ្នា ប៉ុន្តែ​ប្អូន​ៗ​មាន​ចំ​ណុច​រួម​តែ​មួយ​គឺ​ក្រ​លំ​បាក ម្តាយ​ឪ​ពុក​ទៅ​ធ្វើ​ការ​រក​ស៊ី​ឆ្ងាយ​ហើយ​មាន​ករណី​ជា​ច្រើន​ម្តាយ​ឪ​ពុក​លែង​លះ​គ្នា ម៉្លោះ​ហើយ ប្អូន​ៗ​គ្មាន​កន្លែង​ទី​ពឹង​។​ប្អូន​យ័ញ​កូ​ទី  រៀន​ថ្នាក់​ទី​៨ សា​លា​អនុ​វិ​ទ្យា​ល័យ​-វិ​ទ្យា​ល័យ​ឡាយ​ហ្វា ក្រុង​វិញ​ចូវ ឲ្យ​ដឹង​៖ “ម្ដាយ​ឪ​ពុក​ប្អូន​ទៅ​ធ្វើ​ការ​ឈ្នួល​នៅ​ខេត្ត​ប៊ិញ​យឿង ផ្ទះ​គ្មាន​អ្នក​ណា​ម្ល៉ោះ​ហើយ​ប្អូន​ចូល​វត្ត​ស្នាក់​នៅ​ដើម្បី​បាន​ទៅ​រៀន​ជា​បន្ត ប្អូន​ចង់​បាន​ម្តាយ​ឪ​ពុក​ត្រ​ឡប់​មក​ផ្ទះ​ជួប​ជុំ​គ្រួ​សារ​វិញ​”។ ចំ​ណែក​ស្ថាន​ភាព​គ្រួ​សារ​ប្អូន​តាំង​ត្រាយ រៀន​ថ្នាក់​ទី​៩​សា​លា​អនុ​វិ​ទ្យា​ល័យ​-វិ​ទ្យា​ល័យ​ឡាយ​ហ្វា ក្រុង​វិញ​ចូវ ឲ្យ​ដឹង​៖ “ប្អូន​រស់​នៅ​ជា​មួយ​នឹង​លោក​យាយ​តាំង​ពី​តូច ឥ​ឡូវ​គាត់​ចាស់​ជ​រា រស់​នៅ​អា​ស្រ័យ​ជា​មួយ​នឹង​ពូ​មីង ម្ល៉ោះ​ហើយ​ប្អូន​សូម​ស្នាក់​នៅ​ក្នុង​វត្ត​។ នៅ​ទី​នេះ ប្អូន​មាន​ក្តី​សប្បាយ​រីក​រាយ ពី​ព្រោះ​បាន​ព្រះ​សង្ឃ​ជួយ​គិត​គូរ​បង្ហាត់​បង្រៀន​គ្រប់​សព្វ​បែប​យ៉ាង រៀង​រាល់​ថ្ងៃ​ព្រះ​សង្ឃ​ថែម​ទាំង​ឲ្យ​ប្រាក់​កាស​ដល់​ប្អូន​ៗ​ទៅ​រៀន​ទៀត​ផង​។ ក្រៅពី​នោះ មិត្ត​ភក្ដិ​នៅ​ទី​នេះ ចាត់​ទុក​ដូច​ជា​បង​ប្អូន​បង្កើត​អ៊ី​ចឹង​។ ប្អូន​តែង​ខិត​ខំ​រៀន​សូត្រ​ឲ្យ​បាន​ជោគ​ជ័យ រួច​នឹង​មក​ទី​នេះ ឧបត្ថម្ភ​វត្ត​អា​រាម​ជា​បន្ត​ ជួយ​ប្អូន​ៗ​ដែល​មាន​ស្ថាន​ភាព​អ​ភ័ព្វ​ដូច​ប្អូន​”។

ផ្តើម​ពី​ទឹក​ចិត្ត​ដ៏​ឧត្តុង​ឧត្តម ព្រះ​សង្ឃ​នៅ​ទី​នេះ  បាន​បំ​ពេញ​នូវ​កិច្ច​ការ​មួយ​គួរ​ឲ្យ​គោ​រព​។ “ប្អូន​ណា​ដែល​មិន​ស្នាក់​នៅ​ក្នុង​ឃុំ ត្រូវ​តែ​ប្តូរ​សា​លា​រៀន អា​ត្មា​ភាព​ក៏​ទៅ​ធ្វើ​បែប​បទ​ជា​បន្ទាន់​។ មាន​ប្អូន​ៗ​ខ្លះ​គ្មាន​ទាំង​លិ​ខិត កំ​ណើត​ទៀត​ផង ហេតុ​នោះ អា​ត្មា​ភាព​ក៏​ទៅ​ធ្វើ​សំ​ណុំ​លិ​ខិត​ឲ្យ​បាន​គ្រប់​សព្វ​។ ប្អូន​ៗ មក​ស្នាក់​នៅ​ក្នុង​វត្តមាន​អា​យុ​ធំ​តូច​មិន​ដូច​គ្នា អា​យុ​តិច​បំ​ផុត​១១​ឆ្នាំ អា​យុ​ច្រើន​បំ​ផុត​១៨​ឆ្នាំ; ប្អូន​ខ្លះ​រៀន​ពូ​កែ រ​ហ័ស​រហួន ប៉ុន្តែ​មាន​ប្អូន​ខ្លះ​រៀន​ខ្សោយ​កម្រ​យល់​។ ព្រោះ​ហេតុ​នោះ ព្រះ​សង្ឃ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​រាល់​ប្អូន រួច​រក​វិ​ធី​សាស្រ្ត​បង្ហាត់​បង្រៀន ពេល​សង្កេត​ឃើញ​ប្អូន​ណា​មាន​ការ​ធ្វេស​ប្រ​ហែស​ក្នុង​ការ​រៀន​សូត្រ គឺ​ក្រើន​រំ​ឭក​ភ្លាម​”-ព្រះ​តេជ​ព្រះ​គុណ​ត្រឹង​ហ្វៀង មាន​ថេរ​ដី​កា​ដូច្នេះ​៕                

                                 ត្រឿង​ផល​-វិ​មាន 

ចែករំលែកអត្ថបទ