អប់រំ អប់រំ

21/11/2017 - 08:23

ដឹង​គុណ​គ្រូ​បង្រៀន​ជម្នះ​លំ​បាក បង្រៀន​អក្សរ​ខ្មែរ

ស្រប​ឱ​កាស​អនុស្សាវ​រីយ៍​ខួប​៣៥​ឆ្នាំ ទិ​វា​គ្រូ​បង្រៀន​វៀត​ណាម (២០​/១១​/១៩៨២​-២០​/១១​/២០១៧​) អា​ណា​ព្យា​បាល​សិស្ស​និង​សិស្សា​នុ​សិស្ស​ជន​ជាតិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ ស្តែង​នូវ​ការ​ដឹង​គុណ​ចំ​ពោះ​លោក​គ្រូ អ្នក​គ្រូ ដែល​បាន​រួម​ចំ​ណែក​ជា​ច្រើន​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​ភា​សា អក្សរ​សាស្រ្ត​ខ្មែរ​របស់​ជន​ជាតិ​។

អ្នក​គ្រូ​ត្រឹង​ធី​ចន្ធូ កំ​ពុង​ណែ​នាំ​សិស្ស​។

លោក​លីវ​សែម នា​យក​រង​មជ្ឈ​មណ្ឌល​រៀនសូត្រ​សហ​គមន៍​ឃុំ​ឌិញ​ម៉ូង ស្រុក​ថើយ​ឡាយ ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “ឌិញ​ម៉ូង មាន​សា​លា​បឋម​សិក្សា​២​កន្លែង​បង្រៀន​អក្សរ​ខ្មែរ​។  សា​លា​បឋម​សិក្សា​ទាំង​២​កន្លែង​នេះ​បង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ​តាំង​ពី​យូរ​យារ​រ​ហូត​មក​ទល់​នឹង​បច្ចុ​ប្បន្ន ពុំ​ដែល​ខាន​ឆ្នាំ​ណា។​ នេះ​គឺ​អា​ស្រ័យ​លើ​ការ​ខំ​ប្រឹង​ប្រែង​របស់​គណៈ​នា​យក​សា​លា​និង​គ្រូ​បង្រៀន រៀម​ច្បង​គ្រប់​ជំ​នាន់​ព្រម​ទាំង​គ្រូ​បង្រៀន​វ័យ​ក្មេង​នា​បច្ចុប្បន្ន​។ ខ្ញុំ​ក៏​ធ្លាប់​បាន​លោក​គ្រូ អ្នក​គ្រូ​ជួយ​បង្ហាត់​ភា​សា​និង​អក្សរ​សាស្រ្ត​ខ្មែរ​ឲ្យ​ចេះ​អាន ចេះ​សរ​សេរ​ប្រា​កដ​ប្រ​​ជា ម៉្លោះ​ហើយ​ខ្ញុំ​តែង​លើក​ទឹក​ចិត្ត​មា​មីង​ក៏​ដូច​ជា​សិស្សា​នុសិស្ស​ គប្បី​ចង​ចាំ​គុណ​លោក​គ្រូ​ អ្នក​គ្រូ​”។

អ្នក​គ្រូ​ត្រឹង​ធី​ចន្ធូ​ ជា​គ្រូ​បង្រៀន​វ័យ​ក្មេង​គំ​រូមួ​យ​រូប​នៅ​ឃុំ​ឌិញ​ម៉ូង មាន​ស្មារ​តី​ជម្នះ​លំ​បាក​ ដើម្បី​បង្ហាត់​បង្រៀន​អក្សរ​សាស្រ្ត​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​។  ក្រៅ​ពី​ទ​ទួល​ភារ​កិច្ច​ជា​គ្រូ​ប្រ​ចាំ​ថ្នាក់​នៅ​សា​លា​បឋម​សិក្សា​ឌិញ​ម៉ូង​១ អ្នក​គ្រូ​នៅ​ទាំង​ទ​ទួល​បន្ទុក​បង្រៀន​ អក្សរ​ខ្មែរ​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អា​ទិត្យ​ជា​រៀង​រាល់​សប្តាហ៍​។ ឌិញ​ម៉ូង ជា​ភូមិ​ភាគ​ដែល​មាន​ជន​ជាតិ​ជា​ច្រើន រួម​រស់​នៅ​ជា​មួយ​គ្នា ម៉្លោះ​ហើយ​មាន​ប្អូន​ៗ​ជា​ច្រើន​មុន​ចូល​រៀន​មិន​ចេះ​ភា​សា​ខ្មែរ​។ ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​កន្លង អត្រា​សិស្ស​សម្រេច​កម្ម​វិ​ធី​សិក្សា​គឺ​១០០​%​។ អ្នក​គ្រូ​ចន្ធូ សម្រេច​កិត្តិ​នាម​ពូ​កែ​២​យ៉ាង គឺ​ពូ​កែ​ការ​ងារ​សា​លា និង​ពូ​កែ​ការ​ងារ​មេ​ផ្ទះ ព្រម​ទាំង​សម្រេច​បាន​កិត្តិ​នាម យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​ថ្នាក់​មូល​ដ្ឋាន​របស់​សា​សា​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។

ចំ​ណែក​លោក​គ្រូ​ដាវ​ក្វើយ ជា​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​នៅ​សា​លា​បឋម​សិក្សា​ថើយ​ស្វឹង​១ ស្រុក​កើ​-ដ​។ បន្ទាប់​ពី​ប្រ​ឡង​ជាប់​សញ្ញា​ប័ត្រ លោក​គ្រូ​និង​ភរិ​យា​ស្ម័គ្រ​ចិត្ត​មក​បំ​ពេញ​ការ​ងារ​នៅ​តំ​បន់​ឆ្ងាយ​គឺ​ឃុំ​ថើយ​ស្វឹង​។ ជា​រៀង​រាល់​ថ្ងៃ​លោក​គ្រូ​បើក​បរ​ពី​ផ្ទះ​ដល់​សា​លា​រៀន​ចម្ងាយ​៤០​គី​ឡូ​ម៉ែត្រ លោក​គ្រូ​ដាវ​ក្វើយ សំ​ណេះ​សំ​ណាល​៖  “ថ្វី​ត្បិត​ថើយ​ស្វឹង​ជា​ឃុំ​លំ​បាក លក្ខណៈ​ធ្វើ​ដំ​ណើរ​ទៅ​មក​បង្ហាត់ បង្រៀន​នៅ​មាន​កម្រិត​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​នេះ​ជា​ភូមិ​ភាគ​ខ្វះ​គ្រូ​បង្រៀន​អក្សរ​ខ្មែរ ម៉្លោះ​ហើយ​ខ្ញុំ​និង​គ្រួ​សារ​សម្រេច​ចិត្ត​សុំ​មក​បំ​ពេញ​ការ​ងារ​នៅ​ទី​នេះ​។ ដំ​បូង​នៅ​ទី​ទើរ ប៉ុន្តែ​ពេល​មក​ដល់​ភូមិ​ភាគ អា​ណា​ព្យា​បាល​សិស្ស​ចូល​មក​ផ្ញើ​កូន​ចៅ ប្រ​ការ​នេះ ជំ​រុញ​ស្មារ​តី​ខ្ញុំ​ស្ងប់​ចិត្ត​បំ​ពេញ​ការ​ងារ​។ ទន្ទឹម​នឹង​ការ​បង្រៀន​អក្សរ​ខ្មែរ លោក​គ្រូ​ដាវ​ក្វើយ នៅ​ទាំង​បាន​លោក​គ្រូ អ្នក​គ្រូ​ជា​ច្រើន​ស្រ​ឡាញ់​រាប់​អាន  ពី​​ព្រោះ​បាន​លៃ​លក​ពេល​ជួយ​ណែ​នាំ​ភា​សា​វៀត​នៅ​ដើម​ឆ្នាំ​សិក្សា​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ ដែល​ពុំ​ទាន់​ចេះ​ភា​សា​វៀត​ផង​ដែរ​៕

 ថាញ់​ភូ​-មុ​នី 

ចែករំលែកអត្ថបទ