សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

21/11/2017 - 08:34

អនុវត្ត​ល្អ​ការ​ងារ​បង្ការ​បង្ក្រាប​រត់​គយ​ឆ្លង​ដែន

អា​ស្រ័យ​ការ​ផ្សព្វ​ផ្សាយ ដើរ​ល្បាត ត្រួត​ពិ​និត្យ និង​អនុ​វត្ត​ការ​ស្ទាក់​ចាប់​គួប​ផ្សំ​នឹង​ការ​ឃោស​នា ចល​នា​របស់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​អន្តរ​ជាតិ​ហា​តៀង ក្រុម​ការ​ងារ​វិជ្ជា​ជីវៈ​របស់​បញ្ជា​កា​រដ្ឋាន​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង និង​ស្ថា​ប័ន​សមត្ថ​កិច្ច​នៅ​ភូមិ​ភាគ​តំ​បន់​បេន​ស៊ួង ដែល​នៅ​ជាប់​ព្រំ​ដែន​ជា​មួយ​នឹង​ប្រ​ទេស​ជា​មិត្ត​កម្ពុជា​ចំ​ណុះ​ភូមិ​ម៉ី​ឡោ ឃុំ​ម៉ី​ឌឹក ក្រុង​ហា​តៀង ខេត្ត​កៀង​យ៉ាង មាន​ភាព​សុខ​សាន្ត​។

កម្មា​ភិ​បាល​យុទ្ធ​ជន​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​អន្តរ​ជាតិ​ហា​តៀង រៀប​ចំ​ការ​អាន​កា​សែត 

ពេល​ព្រឹក​នៅ​ភូមិ​ម៉ី​ឡោ គួប​ផ្សំផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​ខាង​ច្បាប់និង​បង្ការ​បង្ក្រាប​រត់​គយ​។

ក​ា​រិ​យា​ល័យ​បង្ការ​បង្ក្រាប​គ្រឿង​ញៀន​និង​ឧក្រិដ្ឋ​កម្ម កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង ស​ហ​ការ​ជា​មួយ​នឹង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​អន្តរ​ជាតិ​ហា​តៀង រដ្ឋ​អំ​ណាច​អង្គ​ការ​ម​ហា​ជន​ឃុំ​ម៉ី​ឌឹក និង​ភូមិ​ម៉ី​ឡោ ទើប​រៀប​ចំ​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​បង្ក្រាប​រត់​គយ​ឆ្លង​ដែន​។ ក្នុង​ការ​ផ្សព្វ​ផ្សាយ​នេះ មាន​វត្ត​មាន​ប្រ​ជា​ជន​ជាង​៥០​រូប ក្នុង​នោះ មាន​មតិ​រួម​យោ​បល់​របស់​មា​មីង​ជាង​១០ ប្រ​មូល​ផ្តុំ​ទៅ​លើ​ទស្សនៈ​ត្រូវ​តែ​មាន​វិ​ធាន​ការ​ខ្លាំង​ក្លា​ជាង​ទៀត​ក្នុង​ការ​វិនិច្ឆ័យ​ការ​ប្រ​ព្រឹត្ត​បំ​ពាន​ច្បាប់ ក្នុង​នោះ មាន​រត់​គយ​បា​រី​និង​ទំ​និញ​ក្រៅ​ប្រ​ទេស​។ ប្រ​ការ​នេះ​ស​ឲ្យ​ឃើញ ស្មារ​តី​យល់​ដឹង​របស់​ប្រ​ជា​ជន​ក្នុង​ការ​បង្ការ​បង្ក្រាប​រត់​គយ​បាន​លើក​កម្ពស់ មិន​ចូល​ដៃ​ជា​មួយ​នឹង​ពួក​រត់​គយ​ដូច​ពី​មុន​ទៀត​។ ទទួល​បាន​លទ្ធ​ផល​ដូច្នេះ គឺ​ផ្ដើម​ពី​ការ​ផ្សព្វ​ផ្សាយ ចល​នា ដោយ​យក​អ្នក​មាន​វ័យ​ចំ​ណាស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ជា​ស្នូល អា​ស្រ័យ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​អន្តរ​ជាតិ​ហា​តៀង​បំ​ផុស​ចលនា​ក្នុង​អំ​ឡុង​ច្រើន​ឆ្នាំ​កន្លង​។

លោក​ត្រឹង​មៀ ប្រ​ជា​ជន​រស់​នៅ​យូរ​ឆ្នាំ​នៅ​ភូមិ​ម៉ី​ឡោ ឃុំ​ម៉ី​ឌឹក ឲ្យ​ដឹង​៖ គាត់​មិន​ស្មាន​ថា​តំ​បន់​នេះ​មាន​ថ្ងៃ​បាន​សុខ​សាន្ត​ដូច្នេះ​សោះ​។ ព្រោះ​ថា​ពី​មុន​ភាព​អ៊ូ​អរ​បាន​ធ្វើ​ឲ្យ​ប្រ​ជា​ជន​នៅ​ទី​នេះ​ពិ​បាក​ទ្រាំ ជាប់​ឈ្មោះ​ថា​រស់​នៅ​ក្នុង​តំ​បន់​រត់​គយ ចូល​ដៃ​ចូល​ជើង​ជា​មួយ​អ្នក​រត់​គយ​។ បច្ចុ​ប្បន្ន មា​មីង​នៅ​ក្នុង​ភូមិ​ម៉ី​ឡោ អ្នក​ណា​ក៏​មាន​សេច​ក្តី​ត្រេក​អរ​ពី​ព្រោះ​ជីវ​ភាព​ត្រូវ​បាន​លើក​ស្ទួយ សន្តិ​សុខ​សណ្ដាប់​ធ្នាប់​បាន​លំ​នឹង​ផ្លូវ​គមនា​គមន៍​ជន​បទ​អភិ​វឌ្ឍ​ខ្លាំង​ក្លា ការ​រត់​គយ​ត្រូវ​បាន​ច្រាន​ថយ​។ ទ​ទួល​បាន​លទ្ធ​ផល​ដូច្នេះ គឺ​អា​ស្រ័យ​ការ​ប្តេជ្ញា​ចិត្ត ខិត​ខំ​របស់​កម្មា​ភិ​បាល យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​អន្តរ​ជាតិ​ហា​តៀង​និង​រដ្ឋ​អំ​ណាច​​ភូមិ​ភាគ​ឃុំ​ម៉ី​ឌឹក​។

វរ​សេនីយ៍​ត្រី ង្វៀង​វុាំ​ង​ត្វង ស្នង​ការ​ន​យោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​អន្តរ​ជាតិ​ហា​តៀង ឲ្យ​ដឹង​៖ រយៈ​ពេល​កន្លង អង្គ​ភាព​ផ្តុំ​កម្លាំង​ទៅ​លើ​ការ​ឃោស​នា​ចលនា ឆ្លង​តាម​រយៈ​ពេល​ប្រ​ជុំ​ប្រ​ជា​ជន គួប​ផ្សំ​ចលនា​ម​ហា​ជន​រាល់​គ្រួ​សារ​។ ជា​មួយ​នឹង​គោល​លំ​នាំ​"ព្យា​យាម​មិន​ដាច់​សម្រេច​មិន​ខាន​" មក​ទល់​ពេល​នេះ ការ​ចំ​ណាយ​កម្លាំង​របស់​កម្មា​ភិ​បាល​ យុទ្ធ​ជន​នៃ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​អន្តរ​ជាតិ​ហា​តៀង ចាប់​ផ្តើម​នាំ​មក​នូវ​លទ្ធ​ផល​យ៉ាង​ត្រ​ចះ​ត្រ​ចង់​។ ចំ​ណុច​ក្ដៅ​ពី​មុន ឥ​ឡូវ​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ច្បាស់​ក្រ​ឡែត​។ ពេល​ខាង​មុខ អង្គ​ភាព​នឹង​ខិត​ខំ​ធ្វើ​ឲ្យ​តំ​បន់​នេះ​ក្លាយ​ជា​កន្លែង​លែង​មាន​រត់​គយ​ត​ទៅ​ទៀត​៕

                             ឡេ​ស៊ាង​-វិ​មាន​

 

ចែករំលែកអត្ថបទ