នយោបាយ - សង្គម នយោបាយ - សង្គម

27/11/2017 - 15:30

រឹត​បន្តឹង​ចំ​ណង​សាម​គ្គី​ជន​ជាតិ

ទិ​វា​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ លើក​ទីVII ឆ្នាំ​២០១៧ អា​ស្រ័យ​ដោយ​ក្រ​សួង​វប្ប​ធម៌ កីឡា និង​ទេស​ចរណ៍​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ បាន​រៀប​ចំឡើងប្រ​កប​ដោយ​ជោគ​ជ័យ​យ៉ាង​ត្រ​ចះ​ត្រ​ចង់។  លោក​ឧប​នា​យក​រដ្ឋ​មន្រ្តី ប្រ​ចាំ​ការ​ត្រឿង​ហ្វា​ប៊ិញ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​។

គណៈ​ចាត់​តាំង​បាន​ជូន​ទង់​អនុស្សាវ​រីយ៍​ដល់​ខេត្ត​សុក​ត្រាំង ជា​ភូមិ​ភាគ​ជំ​ហរ​រៀប​
ចំទិវាវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរណាមបូ លើកទី VIII ។

សម​មិត្ត​យឿង​ថាញ់​ទ្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ  ជា​ប្រ​ធាន​គណៈ​ចង្អុល​ការ​ទិ​វា​បុណ្យ ឲ្យ​ដឹងៈ​ ទិ​វា​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​លើក​នេះ មាន​សិប្ប​ករ សិល្ប​ករ កី​ឡា​ករ ម​ហា​ជន​ចូល​រួម​ជិត​៣.០០០​នាក់ មក​ពី​បណ្ដា​ខេត្ត ក្រុង ចំ​នួន​១២​នៅ​តំ​បន់​ណាម​បូ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំ​ណង​សាម​គ្គី​ភាព និង​លើក​តម្កើង​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​ផូរ​ផង់​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​។ ទិ​វា​បុណ្យ​ប្រ​ព្រឹត្ត​ទៅ​ដោយ​មាន​កម្ម​វិ​ធី​និង​ស​កម្ម​ភាព​ជា​ច្រើន យ៉ាង​រំ​ជើប​រំ​ជួល​និង​សម្បូរ​បែប​។

ភាព​លេច​ធ្លោ​នៃ​ទិ​វា​នេះ គឺ​កម្ម​​វិធី​សម្ដែង​​សិល្បៈ​អំ​ណរ​ទិ​វា​បុណ្យ​ជា​មួយ​ប្រ​ធាន​បទ​ “ បាក​លីវ​ - ជួប​ជុំ​សប្បាយ “ ត្រូវ​បាន​តាក់​តែង​ឡើង​យ៉ាង​សម្រិត​សម្រាំង និង​ចំ​ណាប់​អា​រម្មណ៍​ជា​មួយ​នឹង​ឈុត​ឆាក​សម្ដែង​ពោរ​ពេញ​ទៅ​ដោយ​លក្ខណៈ​វប្ប​ធម៌​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​។ ក្នុង​អំ​ឡុង​ពេល​៣​ថ្ងៃ​ដំ​ណើរ​ការ​នៃ​ទិ​វា​បុណ្យ ចាប់​ពី​ថ្ងៃ​១៧-​១៩ ខែ​វិច្ឆិ​កា ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​បាន​មក​ជួប​ជុំ​នៅ​ខេត្ត​បាក​លីវ ចូល​រួម​យ៉ាង​ផុស​ផុល​ជា​មួយ​នឹង​ស​កម្ម​ភាព​យ៉ាង​សម្បូរ​បែប និង​វិ​សេស​វិ​សាល ដូចៈ ផ្សារ​ណាត់​តាំង​ពិ​ព័រណ៍ ឧទ្ទេស​នាម​វប្ប​ធម៌​ម្ហូប​អា​ហារ ប្រ​កួត​កី​ឡា​ជន​ជាតិ ប្រ​កប​ដោយ​លក្ខណៈ​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ ពិ​សេស​គឺ​ការ​ប្រ​ណាំង​ទូក​-ង សមោ​សរ​សិល្បៈ​ម​ហា​ជន លក្ខណៈ​នៃ​ពិ​ធី​បុណ្យ​សម្ដែង​បង្ហាញ​ពី​សំ​លៀក​បំ​ពាក់​ប្រ​ពៃ​​ណី​ជន​ជាតិ​។ល។

តាម​ការ​វាយ​តម្លៃ​របស់​គណៈ​ចាត់​តាំង​ទិ​វា​បុណ្យ​ត្រូវ​បាន​រៀប​ចំ​យ៉ាង​ម៉ត់​ចត់ តាំង​ពី​ការ​ត្រៀម​បម្រុង​រហូត​ដល់​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្តន៍​។   រាល់​ព្រឹត្តិ​ការណ៍​វប្ប​ធម៌​-​កីឡា​-ទេស​ចរណ៍ ត្រូវ​បាន​សម្ដែង​បង្ហាញ​ពី​ភាព​ល្អ​ខ្ចោះ ប្រ​កប​ដោយ​អត្ថ​ន័យ​ន​យោ​បាយ ពិ​សេស​ចំ​ពោះ​ជីវ​ភាព​ស្មារ​តី​ជន​រួម​ជាតិខ្មែរ​ណាម​​បូ បាន​ម​ហា​ជន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌  ជំ​រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច លើក​កម្ពស់​កម្រិត​នៃ​ការ​ទ​ទួល​យក​តម្លៃ​វប្ប​ធម៌ អប់​រំ​ប្រ​ពៃ​ណី​ស្នេ​ហា​ជាតិ ពង្រឹង​និង​បង្កើន​ផែន​ម​ហា​សាម​គ្គី​ជន​ជាតិ​។ ចូល​រួម​ទិ​វា​បុណ្យ​មាន​ខ្លឹម​សារ​នៃ​ការ​ប្រ​ឡង​គឺ​ស្ងើច​សរ​សើរ​​បក្ស អ៊ំ​ហូ ប្រ​ពៃ​ណី​ស្នេ​ហា​ជាតិ ស្រ​ឡាញ់​ជីវ​ភាព  ​ចំ​ពោះ​ស្នា​ដៃ​ផ្លាស់​ថ្មី សាម​គ្គី​ជន​ជាតិ ក​សាង​និង​ការ​ពារ​មាតុ​ភូមិ​។ ជា​ពិ​សេស គ្រប់​ឆាក​ឈុត​នៃ​ការ​សម្ដែង​សុទ្ធ​សឹង​សំ​ដៅ​ទៅ​លើ​ការ​រៀន​សូត្រ និងធ្វើ​​តាម​គំ​រូ​សីល​ធម៌ ឥ​រិ​យា​បថ​ហូ​ជី​មិញ ការ​កសាង​ជន​បទ​ថ្មី  រួម​ចំ​ណែក​ក​សាង​និង​អភិ​វឌ្ឍន៍​វប្ប​ធម៌​មនុស្ស​វៀត​ណាម ឆ្លើយ​តប​តម្រូវ​ការ​អភិ​វឌ្ឍ​ចីរ​ភាព​នៃ​ប្រ​ទេស​ជាតិ​។

គណៈ​ចាត់​តាំង​បាន​ជូន​ទង់​អនុ​ស្សាវ​រីយ៍​ដល់​ខេត្ត​សុក​ត្រាំង ជា​អង្គ​ភាព​ទទួល​ជំ​ហរ​រៀប​ចំ​ទិ​វា​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​លើក​ទី VIII ៕

ថាញ់​ផុង​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ