សុខភាព សុខភាព

27/11/2017 - 15:30

ការ​វិវឌ្ឍន៍​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ

ទោះ​បី​ឃុំ​ហ្វា​អឹង ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ ចាក​ចេញ​ពី​កម្ម​វិ​ធី​១៣៥​ក៏​ដោយ​ប៉ុន្តែ​ជីវ​ភា​ព​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​ឃុំ​នៅជួបលំ​បាក​ច្រើន​។ ព្រោះ​ហេតុ​នោះ ឃុំ​ប្រ​មូល​ផ្តុំ​ទៅ​លើ​ការ​បង្វែរ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង ការ​បង្ក​បង្កើន​ផល ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​ប្រ​ជា​ជន​។

សំ​ណង់​ហេដ្ឋា​រចលនា​សម្ព័ន្ធ​សំ​ខាន់​ៗ​នៅ​ឃុំ​ហ្វា​អឹ​ង  រួម​ចំ​ណែក​លើក​កម្ពស់
គុណភាពជីវភាពប្រជាជននៅតំបន់ជនរួមជាតិខ្មែរ។

លោក​ម៉ាយ​វុា​ំង​បែ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហ្វា​អឹង ឲ្យ​ដឹង​៖ ក្រៅ​ពី​ការ​ប្រ​មូល​ផ្តុំ​លើក​កម្ពស់​គុណ​ភាព​ផលិត​ផល​ទំ​និញ បង្កើត​តំ​បន់​ក​សិ​កម្ម​ជំ​នាញ មាន​ដូច​៖ តំ​បន់​ដាំ​ក្រូច​ពោធិ៍​សាត់ ស្រូវ​គុណ​ភាព​ខ្ពស់ និង​ដំ​ណាំ​រួម​ផ្សំ​។ ឃុំ​កំ​ពុង​ផ្តុំ​កម្លាំ​ង​កំ​ណត់​ទិស​ដៅ ផ្សារ​ភ្ជាប់​ផ​លិត​ក​សិ​កម្ម​ជា​មួយ​នឹង​ការ​អភិ​វឌ្ឍន៍​សេ​វា​ពា​ណិជ្ជ​កម្ម ឆ្លង​តាម​រយៈ​ស​កម្ម​ភាព​នៃ​អា​ជី​កម្ម​នា​នា​លើ​ភូមិ​សាស្រ្ត ដើម្បី​រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​ឧទ្ទេស​នាម​ផលិត​ផល ព្រម​ទាំង​ស្វែង​រក​ច្រក​ចេញ​ឲ្យ​ផលិត​ផល​ក​សិ​កម្ម​...។

ក្រៅ​ពី​ការ​បង្ក​បង្កើន​ផល​ស្រូវ ជា​មួយ​នឹង​ផ្ទៃ​ដី​៣.៥៨០​ហិក​តា/​ឆ្នាំ ឃុំ​នៅ​ទាំង​បង្វែរ​ផ្ទៃ​ដី​ផលិត​ស្រូវ​ពុំ​សូវ​បាន​ផល​ប្រ​មាណ​ជិត​៥០​ហិក​តា ដើម្បី​ដាំ​ឈើ​ហូប​ផ្លែ ប្រ​មូល​ផ្តុំ​នៅ​ភូមិ​ភាគ​មួយ​ចំ​នួន​ដូច៖ ភូមិ​សុខា​ បាមី យ៉ុងលើង សរុប​ផ្ទៃ​ដី​ចម្កា​របស់​ឃុំ​ជាង​៥៩២​ហិក​តា​។ ក្នុង​នោះ ផ្ទៃ​ដី​ដាំ​ក្រូច​ចំ​នួន​២៤៤,៣​ហិក​តា ផ្ទៃ​ដី​ដាំដូ​ង​ចំ​នួន​២៥០​ហិក​តា ក្រៅ​ពី​នោះ ដាំ​មៀន​និង​ឈើ ហូប​ផ្លែ​ផ្សេង​ៗ​។ អំ​ពី​ដំ​ណាំ​រួម​ផ្សំ ឃុំក៏​បង្កើត​តំ​បន់​ផលិត​ស្រូវ​២​រ​ដូវ និង​ដាំ​ដំ​ណាំ​រដូវ តំ​បន់​ដី​ផ្នោ​និង​ដី​ជើង​ផ្នោ ដាំ​ដំ​ណាំ រួម​ផ្សំ​មាន​ដូច៖ បន្លែ​បង្ការ​ ស្ពៃ​មើម ស្ពៃ​ក្តោប ម្ទេស​។ល។ ជា​មួយ​នឹង​ផ្ទៃ​ដី​ជាង​៦០០​ហិក​តា​/ឆ្នាំ​។ ដើម្បី​កំ​ណត់​ទិស​ដៅ​និង​ប្រ​មូល​ផ្តុំ​លើ​ការ​បង្ក​បង្កើន​ផល ការ​កសាង​ទម្រង់​រូប​ភាព​ក្រុម​សហ​ការ​ផលិត​ស្រូវ ដំ​ណាំ ឈើ​ហូប​ផ្លែ​និង​ចិញ្ចឹម​សត្វ បាន​ឃុំ​ចលនា​ប្រ​ជា​ជន​ចូល​រួម​។ បច្ចុ​ប្បន្ន ទូ​ទាំង​ឃុំ​បង្កើត​ក្រុម​សហ​ការ​ផលិត​ចំ​នួន​៣០​ដោយ​មាន​ស​មា​ជិក​ចូល​រួម​ចំ​នួន​៣៥៦​នាក់ ក្នុង​នោះ​ក្រុម​សហ​ការ​ផលិត​ស្រូវ​ចំ​នួន​៤ ក្រុម​សហ​ការ​ដាំ​ក្រូច​ពោធិ៍​សាត់​ចំ​នួន​៣ ក្រុមសហ​ការ​ដាំ​ម្ទេស​ចំ​នួន​២​ក្រុម​ស​ហ​ការ​ដាំ​បន្លែ​បង្ការ​ចំ​នួន​១​។ល។

បង​ថាច់​មឿន នៅ​ភូមិ​ត្រា​ខាវ ឲ្យ​ដឹង​៖   “គ្រួ​សារ​ខ្ញុំ​ដាំ​ដំ​ណាំ​រួម​ផ្សំ​លើ​ផ្ទៃ​ដី​ជាង​១.០០០ ម៉ែ​ត្រ​កា​រ៉េ ជា​រៀង​រាល់​ឆ្នាំ គ្រួ​សារ​ខ្ញុំ​ដាំ​ដំ​ណាំ​ជា​ច្រើន​ប្រ​ភេទ​ដូច​ជា ៖ ត្រ​សក់​សណ្តែក​កួរ ម្រះ ឃ្លោក ត្រ​ឡាច​។ល។ រក​បាន​ប្រាក់​ចំ​ណេញ​បង្គួរ​។ បើ​សិន​ជា​មាន​ការ​ចង​សម្ព័ន្ធ​ច្រក​ចេញ​ផលិត​ផល នឹង​បង្ក​បាន​នូវ​ប្រាក់​ចំ​ណូល​ជូន​កសិ​ករ​”។ បច្ចុ​ប្បន្ន លើ​ភូមិ​សាស្រ្ត​ឃុំ​កំ​ពុង​ចាប់​ផ្តើម​បង្កើត​និង​អភិ​វឌ្ឍ​មូល​ដ្ឋាន​សេ​វា​ពា​ណិជ្ជ​កម្ម​ពហុ​ផ្នែក​តាម​បណ្តោយ​ផ្លូវ​ជាតិ​៥៤ (ផ្លូវ​ឆ្ពោះ​ទៅ​វិញ​ឡុង​)។ ឃុំ​កំ​ពុង​កសាង​ទម្រ​ង់​រូប​ភាព​ក្រុម​សហ​ការ​ផលិត​បន្លែ​សុ​វត្ថិ​ភាព​នៅ​ភូមិ​បាមី ឆ្លង​តាម​រយៈ​ការ​ឧបត្ថម្ភ​របស់​លោក​ង្វៀន​បា​ដេវ (ម្ចាស់​ភោជ​នីយដ្ឋាន​-សណ្ឋា​គារ​សី​ដៀង​) ដើម្បី​កសាង​ហាង​ផ្លែ​ឈើ​-បន្លែ សុ​វត្ថិ​ភាព សម្រាប់​ប្រើ​ប្រាស់​នៅ​ភូមិ​ភាគ និង​ដឹក​ជញ្ជូន​ទៅ​លក់​ឲ្យ​ឈ្មួញ​នៅ​ក្រុង​កឹង​ធើ​ផង​ដែរ​៕

សើុង​ម៉ា​ល័យ​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ម៉ាយ​វុា​ំង​បែ