នយោបាយ - សង្គម នយោបាយ - សង្គម

27/11/2017 - 15:30

ពង្រីក​តួ​នា​ទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព

ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង  ការ​ពង្រីក​តួ​នា​ទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ត្រូវ​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ និង​គ្រប់​ផ្នែក​ក្នុង​ខេត្ត​កា​ម៉ាវ​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំ​ផុត​។ ឆ្លង​តាម​រយៈ​នោះ បាន​រួម​ចំ​ណែក​យ៉ាង​ស​កម្ម​ក្នុង​ការ​ពង្រឹង​ផែន​ម​ហា​សាម​គ្គី​ជន​ជាតិ​។

ព្រះ​សង្ឃ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ខេត្ត​កា​ម៉ាវ ខ្នះ​ខ្នែង​ស​ហ​ការ​ផ្សព្វ​ផ្សាយ​គោល​ការណ៍

របស់​បក្ស និង​គោលន​យោ​បាយ​ច្បាប់​របស់​រដ្ឋ​។

 

សម​មិត្ត​ទ្រីវ​ក្វាង​ឡើយ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ គូស​បញ្ជាក់ រយៈ​ពេល​កន្លង ការ​យល់​ដឹង​ច្បាស់​ពី​តួ​នា​ទី ឋានៈ​របស់​ខ្លួន អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​នៅ​កា​ម៉ាវ បាន​ខ្នះ​ខ្នែង​ក្នុង​ការ​ចលនា​គ្រួ​សារ និងសហ​គមន៍​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍ គោល​មា​គ៌ា​របស់​បក្ស គោល​ន​យោ​បាយ​ច្បាប់​របស់​រដ្ឋ រាល់​ការ​កំ​ណត់​របស់​ភូមិ​ភាគ និង​ការ​ខ្នះ​ខ្នែង​ចូល​រួម​អភិ​វឌ្ឍផលិត​កម្ម អា​ជីវ​កម្ម លុប​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រីក្រ ក​សាង​ជន​បទ​ថ្មី​។ ពិ​សេស គឺ​ការ​ចូល​រួម​កសាង​បទ​បញ្ជា កិច្ច​សន្យា​របស់​ភូមិ​ភាគ ចលនា​ប្រ​ជា​ជន​បោះ​បង់​ទម្លាប់​មិន​ល្អ។​​ល។ រួម​ចំ​ណែក​អនុ​វត្ត​ល្អ​ការ​ចលនា​ទូទាំ​ង​ប្រ​ជា​ជន សាម​គ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​តំ​បន់​ទី​ប្រ​ជុំ​ជន​តាម​លក្ខ​ឋាន​ជន​បទ​ថ្មី​។

ភូមិ​ដឿង​ដាវ ឃុំ​ហូ​ធី​កី ស្រុក​ថើយ​ប៊ិញ បច្ចុប្បន្ន​មាន​ប្រ​ជា​ជន​រស់​នៅ​៥១៥​គ្រួ​សារ ក្នុង​នោះ មាន​៣០៥​គ្រួ​សារ​ជា​ជន​ជាតិ​ខ្មែរ​។ មុន​នេះ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ជិត​៤០​គ្រួ​សារ សព្វ​ថ្ងៃ​ថយ​ចុះ​នៅ​ក្រោម​២០​គ្រួ​​សារ អត្រា​គ្រួ​សារ​គ្រាន់​បើ កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​។ ការ​សាម​គ្គី​ឧបត្ថម្ភ​គ្នា​ក្នុង​ការ​រស់​នៅ​នៃ​សហ​គម​ន៍​ជន​ជាតិ​ជា​បង​ប្អូន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ស្អិត​ល្មួត កុ​មារ​ឋិត​ក្នុង​វ័យ​សិក្សា​ត្រូវ​បាន​ចូល​រៀន​ស្ទើរ​តែ​ទាំង​អស់​។ លោក​ហឺវ​ថាញ់​យឺ ឲ្យ​ដឹង ​រូប​​ខ្ញុំ​​​ផ្ទាល់​តែង​ខិត​ខំ​រួម​ជា​មួយ​នឹង​ភូមិ​ភាគ​ក្នុង​ការ​ផ្សព្វ​ផ្សាយ ចលនា​មា​មីង​លើក​កម្ពស់​ស្មារ​តី​ភ្ញាក់​រ​ឭក​ម្ចាស់​ការ​ឈាន​ឡើង​ក្នុង​ការ​រស់​នៅ​លើក​ទឹក​ចិត្ត​កូន​ចៅ ​ប្រឹង​​ប្រែង​រៀន​សូត្រ​ដើម្បី​លើក​កម្ពស់​ប្រ​ជា​បញ្ញា​។ ផ្ដើម​ពី​នោះ មា​មីង​មិន​សំ​អាង​ទៅ​លើ​ការ​ជំ​នួយ​របស់​រដ្ឋ ខិត​ខំ​ពល​កម្ម​ផលិត លុប​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ។ ជា​ពិ​សេស គឺ​រួម​ចំ​ណែក​កម្លាំង​ពល​កម្ម​សម្ភារៈ​ដើម្បី​អនុ​វត្ត​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​។

ក្រៅ​ពី​នោះ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ថែម​ទាំង​អនុ​វត្ត​ល្អ​កិច្ច​ការ​ព័ត៌​មាន​ទ្វេ​ទិស រវាង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​រណ​សិរ្ស​មាតុ​ភូមិ និង​អង្គ​ការ​ម​ហា​ជន។  សហ​ការ​នឹង​កម្លាំង​នគរ​បាល រក្សា​លំ​នឹង​សន្តិ​សុខ​ន​យោ​បាយ​សណ្ដាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​នៅ​មូល​ដ្ឋាន​។ ជា​មួយ​នឹង​បទ​ពិ​សោធន៍​របស់​ខ្លួន គ្រប់​គ្នា​បាន​ម្ចាស់​ការ​ចូល​រួម​ដោះ​ស្រាយ​ទាន់​ពេល​ក្នុង​ការ​ជួយ​សម្រុះ​សម្រួល​ករណី​ឈ្លោះ​ទាស់​ទែង​​ក្នុង​ប្រ​ជា​ជន​។ ជា​ពិ​សេស​ទៀត​ បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជា​ជន​លើក​កម្ពស់​ស្មារ​តី​ប្រុង​ប្រ​យ័ត្ន ប្ដេជ្ញា​ប្រ​ឆាំង​មិន​ស្ដាប់​តាម​ការ​អត្ថា​ធិប្បាយ​មួល​បង្កាច់​របស់​ជន​ខិល​ខូច​បំ​បែក​បំ​បាក់ផែន​ម​ហា​សាម​គ្គី​ជន​ជាតិ​។ អំ​ពាវ​នាវ​ជន​រួម​ជាតិ រួម​ជា​មួយ​នឹង​កម្លាំង​សមត្ថ​កិច្ច​ក្នុង​ការ​ធា​នា​សន្តិ​សុខ​ប្រ​ជា​ជន រក្សា​លំ​នឹង​ភាព​សុខ​សាន្ត​ភូមិ​ស្រុក និង​ពង្រឹង​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​លើ​ភមិ​សាស្រ្ត​៕

            ថាញ់​ផុង​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ