អប់រំ អប់រំ

27/11/2017 - 15:43

មុខ​មាត់​ថ្មី​នៃ​ផ្នែក​អប់​រំ

បទ​ដ្ឋាន​ជន​បទ​ថ្មី​មួយ​​ដែល ឃុំ​តឹង​ម៉ី ស្រុក​ត្រា​អូង ខេត្ត​វិញ​ឡុង សម្រេច​បាន​មុន​គេ​នោះ គឺ​បទ​ដ្ឋាន​អប់​រំ។

សាលាបឋមសិក្សាតឹងម៉ី A សម្រេចបទដ្ឋានជាតិ។

អ្នក​គ្រូ​វិញ​ធី​ង៉ុក​ត្រិញ គ្រូ​បង្រៀន​សា​លា​មត្តេយ្យ​តឹង​ម៉ី ឲ្យ​ដឹង​៖ “ទើប​ប៉ុន្មាន​ឆ្នាំ​មុន គ្រូ​និង​សិស្ស​ត្រូវ​ពឹង​ពាក់​នៅ​សា​លា​បឋម​សិក្សា​ដើម្បី​រៀន​សូត្រ​។ ពី​ព្រោះ​សា​លា​មត្តេយ្យ​តឹង​ម៉ី​មាន​តែ​ពីរ​បន្ទាប់​គត់ ហើយ​ទ្រុឌ​ទ្រោម​ទៀត​។ មូល​ដ្ឋាន សម្ភារៈ​ដូច្នេះ ការ​ចលនា​សិស្ស​ចូល​រៀន​ជួប​លំ​បាក​ច្រើន ពី​ព្រោះ​អា​ណា​ព្យា​បាល​សិស្ស​មិន​នឹង​នរ​ចិត្ត​ជូន​កូន​ទៅ​កាន់​សា​លា”​។ ដោយ​គោល​ន​យោ​បាយ​ពិ​សេស​របស់​រដ្ឋ​ចំ​ពោះ​តំបន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ស្ថាន​ភាព​សា​លា​រៀន​នៅ​តឹង​ម៉ី​ក៏​មាន​ភាព​ផ្លាស់​ប្ដូរ។ លោក​ឡេ​វិញ​ត្វឹង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តឹង​ម៉ី ឲ្យ​ដឹង​៖ “ពិត​មែន​តែ​ឃុំ​លំ​បាក​ពិ​សេស  ប៉ុន្តែ​បណ្ដាញ​សា​លា​រៀន​របស់​ឃុំ​ធានា​គ្រប់​៣​កម្រិត​សិក្សា​ចាប់​ពី​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​អនុ​វិ​ទ្យា​ល័យ។   ក្នុ​ងនោះ​មាន​៣​សា​លា សម្រេច​បទ​ដ្ឋាន​ជាតិ​។ ជា​ពិ​សេស​សា​លា​អនុ​វិ​ទ្យា​ល័យ​តឹង​ម៉ី​ជា​សា​លា​តែ​មួយ​គត់​នៅ​ខេត្ត​វិញ​ឡុង​បាន​ចាត់​ចែង​បើក​បង្រៀន​អក្សរ​ខ្មែរ​ជូន​សិស្សា​នុសិស្ស​។ មិន​ត្រឹម​តែ​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្សា​នុសិស្ស​ក្នុង​សា​លា​ប៉ុណ្ណោះ​ទេ សា​លា​នៅ​ទាំង​ទទួល​សិស្សា​នុសិស្ស​ពី​សា​លា​ផ្សេង​ៗ​ដែល​មាន​តម្រូវ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​”។

បង​ថាច់​ថាញ់​កុង កម្មា​ភិ​បាល​ទទួល​បន្ទុក​ការ​ងារ​ជន​ជាតិ​របស់​ឃុំ​ឲ្យ​ដឹង​បន្ថែម​ដោយ​មូល​ដ្ឋាន​សម្ភារៈ​របស់​សា​លា​មាន​ភាព​សុ​ក្រឹត​រឹង​​មាំ ម៉្លោះ​ហើយ​ការ​ងារ​ចលនា​សិស្ស​ចូល​រៀន​មាន​ភាព​ងាយ​ស្រួល​។ តាំង​ពី​នោះ ឃុំ​រក្សា​លំ​នឹង ការ​ងារ​ឧត្តាន​កម្ម​អប់​រំ​អនុ​វិទ្យា​ល័យ ឧត្តាន​កម្ម​អប់​រំ​បឋម​សិក្សា​គម្រប់​អា​យុ​និង​បាន​ទទួល​ស្គាល់​ឧត្តាន​កម្ម​អប់​រំ​កម្រិត​មត្តេយ្យ ក្មេង​អា​យុ​៥​ឆ្នាំ។ ទន្ទឹម​នឹង​នោះ ការ​ងារ​ចលនា​ក្មេង​អា​យុ​៦​ឆ្នាំ​ចូល​រៀន​ថ្នាក់​ទី​១​សម្រេច​១០០%; ក្មេង​អា​យុ​១៤​ឆ្នាំ​សម្រេច​កម្ម​វិ​ធី​បឋម​សិក្សា​១០០​%។ ដោយ​ឡែក​អត្រា​ក្មេង​ជំ​ទង់​អា​យុ​ពី​១៥​រហូត​ដល់​១៨​ឆ្នាំ​មាន​សញ្ញា​ប័ត្រ​បញ្ចប់​ការ​សិក្សា​អនុ​វិ​ទ្យា​ល័យ​៤៤៤/៤៨៩​រូប  សម្រេច​៩០​,៨​%។ ចំ​ណែក​អត្រា​សិស្ស​បញ្ចប់​កម្រិត​អនុ​វិ​ទ្យា​ល័យ​រៀន​បន្ត​វិ​ទ្យា​ល័យ​ (ចំ​ណេះ​ទូ​ទៅ​បំ​ពេញ​វិ​ជ្ជា​រៀន​របរ​) ចំ​នួន​៤៥៣/​៤៨៩​រូប សម្រេច​៨៩​%​។ អ្នក​មីង​ថាច់​ធី​ហុង ប្រ​ធាន​ភូមិ​វាល​យល់ ព្រម​នឹង​ការ​វាយ​តម្លៃ​របស់​បង​កុង អ្នក​មីង​ហុង វាយត​ម្លៃ​បន្ថែម​៖ “នៅ​លើ​ភូមិ​សាស្ត្រ​ភូមិ​វាល​-ភូមិ​មានជនរួមជាតិខ្មែររស់នៅច្រើនបំផុត ក្នុងឃុំ ស្ថានភាពសិស្សចោលរៀន ​ដោយ​គ្មាន​ហេតុ​ផល​បាន​ថយ​ចុះ​ដោយ​ស្មារ​តី​ភ្ញាក់​រ​លឹក​របស់​អា​ណា​ព្យា​បាល​សិស្ស​ចំ​ពោះ​ការ​សិក្សា​រៀន​សូត្រ​មាន​ការ​ផ្លាស់​ប្ដូរ។ បច្ចុ​ប្បន្ន តិច​មាន​ករណី​អា​ណា​ព្យា​បាល​សិស្ស​បង្ខំ​កូន​ឲ្យ​ឈប់​រៀន​ទៅ​ធ្វើ​ការ​ឈ្នួល​ដូច​ពី​មុន​ទៀត​”៕​       

           ហាថាញ-ទីទុយ 

ចែករំលែកអត្ថបទ