សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

27/11/2017 - 15:48

សា​លា​មធ្យម​សិក្សា​ប៉ូ​លិស​ប្រ​ជា​ជន​III អំ​ណរ​ខួប​អនុស្សាវ​រីយ៍​១០​ឆ្នាំ​ទិ​វា​បង្កើត​សា​លា​និង​ទទួល​គ្រឿង​ឥស្សរិយ​យស​ការ​ពារ​មាតុ​ភូមិ​ចំ​ណាត់​ថ្នាក់​លេខ​៣

សា​លា​មធ្យម​សិក្សា​ប៉ូ​លិស​ប្រ​ជា​ជន​III ទើប​រៀប​ចំ​ខួប​អនុស្សាវ​រីយ៍​១០​ឆ្នាំ ទិវា​បង្កើត​សា​លា​និង​ទទួល​គ្រឿង​ឥស្ស​រិយ​យស​ការ​ពារ​មាតុ​ភូមិ​ចំ​ណាត់​ថ្នាក់​លេខ​៣​។ អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​នេះ​មាន​ឧត្តម​សេ​នីយ៍​ឯក​បម្រុង ង្វៀន​វុាំង​ថាញ់ ស​មា​ជិក​មជ្ឈិម​បក្ស អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​នគរ​បាល និង​តំ​ណាង​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ គណៈ​នា​យក​សា​លា​មធ្យម​សិក្សា​ប៉ូ​លិស​ប្រ​ជា​ជនII​I​។ ផ្នែក​ខាង​នគរ​បាល​ក្រុង​កឹង​ធើ មាន​វរ​សេនីយ៍​ឯក ត្រឹង​ង៉ុក​ហាញ់ ស​មា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង នា​យក​នគរ​បាល​ក្រុង​កឹង​ធើ។​

លោក​ង្វៀន​វុាំង​ថាញ់ ស​មា​ជិក​មជ្ឈិម​បក្ស អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​នគរ​បាល​ថ្លែង​
យោ​បល់​និង​ជូន​គ្រឿង​ឥស្ស​រិយ​យស​ការ​ពារ​មាតុ​ភូមិ​ចំ​ណាត់​ថ្នាក់​លេខ​៣​ដល់​
សាលាមធ្យមសិក្សាប៉ូលិសប្រជាជន III ។

​ឆ្លង​​កាត់​១០​ឆ្នាំ​នៃ​ការ​បង្កើត​ក​សាង​និង អភិ​វឌ្ឍ សា​លា​មធ្យម​សិក្សា​ប៉ូ​លិស​ប្រ​ជា​ជនIII សម្រេច​បាន​នូវ​សមិទ្ធ​ផល​សំ​ខាន់​ៗ​ជា​ច្រើន សា​លា​បាន​បណ្តុះ​បណ្តាល​សិក្ខា​កាម កម្មា​ភិ​បាល​ជិត​១៥​.០០០នាក់ មាន​កម្រិត​វិជ្ជា​មធ្យម​សិក្សា​ជូន​នគរ​បាល​ខេត្ត​ក្រុង​នា​នា​តំ​បន់​តី​ណាម​បូ ជួយ​ឲ្យ​នគរ​បាល​ភូមិ​ភាគ​នា​នា​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​កា​ងារ​ធា​នា​សន្ដិ​សុខ​ប្រ​ទេស​ជាតិ និង​សណ្ដាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម​។ រយៈ​កាល​កន្លង សា​លា​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​នូវ​ភារ​កិច្ច​សហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​ពាក់​ព័ន្ធ បើក​ថ្នាក់​បំ​ពាក់​បំ​ប៉ន​វិជ្ជា​ជីវៈ​អង្គរ​ក្ស​បាន​៤​ថ្នាក់ ដល់​កម្មា​ភិ​បាល​រាប់​រយ​នាក់​ចំ​ណុះ​ក្រ​សួង​ម​ហា​ផ្ទៃ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​។

ថ្លែង​យោ​បល់​ចង្អុល​ការ​ក្នុង​ពិ​ធី​ខួប​អនុ​ស្សាវ​រីយ៍ ឧត្តម​សេ​នីយ៍​ឯក​បម្រុង  ង្វៀន​វុាំងថាញ់ សំ​ណូម​ពរ​សា​លា​មធ្យម​សិក្សា​ប៉ូ​លិស​ប្រ​ជា​ជន​III គប្បី​ពង្រីក​បន្ត​នូវ​ស្នា​ដៃ​ដែល​សម្រេច​បាន​ផ្ដុំ​កម្លាំង​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ចង្អុល​ការ​របស់​បក្ស រដ្ឋ គណៈ​កម្មា​ធិ​ការ​បក្ស​នគរ​បាល​មជ្ឈិម ក្រ​សួង​នគរ​បាល ស្តី​ពី​ផ្លាស់​ថ្មី​ការ​ងារ​អប់​រំ​បណ្តុះ បណ្តាល​និង​កសាង​កម្លាំង​នគរ​បាល​ប្រ​ជា​ជន​បដិ​វត្តន៍ រៀប​រយ ជំ​នាញ​ជា​ជំ​ហាន​ៗ ទាន់​ស​ម័យ រៀប​ចំ​អនុ​វត្ត​បាន​ល្អនូវ​ភារ​កិច្ច​អប់​រំ​បណ្ដុះ​បណ្តាល​តាម​សមត្ថ​កិច្ច ភារ​កិច្ច​បាន​ប្រ​គល់​ជូន​កសាង​កង​ជួរ​កម្មា​ភិ​បាល គ្រូ​បង្រៀន​សម្ប​ទា​ដោយ​ទស្សនៈ​ន​យោ​បាយ​កម្រិត​វិជ្ជា​ជំ​នាញ ច​រិ​យា​សម្បត្តិ សីល​ធម៌​ល្អ ពិត​ជា​កម្មា​ភិ​បាល​យុទ្ធ​ជន​នគរ​បាល ប្រ​ជា​ជន​មាន​ថ្វី​ដៃ វប្ប​ធម៌​មនុស្ស​ជាតិ ដើម្បី​ប្រ​ជា​ជន​ធ្វើ​ការ​បម្រើ​។

ក្នុង​ឱ​កាស​នេះ គោ​រព​តាម​ការ​ប្រ​គល់​សិទ្ធិ​របស់​ប្រ​ធាន​រដ្ឋ អនុ​រដ្ឋ​មន្ត្រី​ង្វៀន​វុាំង ថាញ់​ បាន​ជូន​គ្រឿង​ឥស្ស​រិយ​យស​ការ​ពារ​មាតុភូមិ​ចំ​ណាត់​ថ្នាក់​លេខ៣​ដល់​សា​លា មធ្យម​សិក្សា​ប៉ូ​លិស​ប្រ​ជា​ជន​II​I៕ 

 ង៉ុក​ហូវ​, កុង​ថាញ់ (cantho.gov.vn)-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀន​វុាំង ថាញ់