នយោបាយ - សង្គម នយោបាយ - សង្គម

04/12/2017 - 16:13

សា​សនា​និង​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់ សាម​គ្គី​កសាង​ប្រ​ទេស​ជាតិ

ស្រប​ឱ​កាស​ស​មា​គម​ពុទ្ធ​សាសនា​វៀត​ណាម​បាន​រៀប​ចំ​ឡើង ប្រ​កប​ដោយ​ជោគ​ជ័យ​នូវ​ម​ហា​សន្និ​បាត​តំ​ណាង​ពុទ្ធ​សាស​នា​ទូ​ទាំង​ប្រ​ទេស​លើក​ទី​៨ (អា​ណត្តិ​កាល​២០១៧ -២០២២) កន្លង​ហើយ នៅ​វិ​មាន​ប្រ​ធាន​រដ្ឋ លោក​ប្រ​ធាន​រដ្ឋ ត្រឹង​ដាយ​ក្វាង មាន​ជំ​នួប​ជា​មួយ​នឹង​ប្រតិ​ភូ​តំ​ណាង​ក្រុម​ប្រឹក្សា​វិ​ន័យ​ធរ ក្រុម​ប្រឹក្សា​ភិ​​បាល​ស​មា​គម​ពុទ្ធ​សាសនា​វៀត​ណាម ទើប​បាន​ម​ហា​សន្និ​បាត ផ្ដល់​កិត្តិ​យស បោះ​ឆ្នោត​តែង​តាំង និមន្ត​បំ​ពេញ​ទស្សន​កិច្ច​និង​ជូន​រ​បាយ​ការណ៍​ពី​លទ្ធ​ផល​នៃ​ម​ហា​សន្និ​បាត​។


ប្រ​ធាន​រដ្ឋ ជួប​មុខ​ប្រតិ​ភូ​តំ​ណាង​មជ្ឈិម​ស​មា​គម​ពុទ្ធ​សា​ស​នា​វៀត​ណាម​។

ជា​មួយ​នឹង​ប​ធាន​បទ “​បញ្ញា​ញាណ-​គោល​សីល​ធម៌-សមា​ហរ​ណ​កម្ម-អភិ​វឌ្ឍន៍”  ម​ហា​សន្និ​បាត​តំ​ណាង​ពុទ្ធ​សា​ស​នា​ទូ​ទាំង​ប្រ​ទេស​លើក​ទី​៨ (អា​ណត្តិ​កាល​២០១៧- ២០២២) ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​២១​ដល់​២២ ខែ​វិច្ឆិ​កា ដោយ​មាន​ការ​ចូល​រួម​របស់​តំ​ណាង​ព្រះ​សង្ឃ ដូន​ជី ពុទ្ធ​បរិ​ស័ទ​ឆ្នើម​ចំ​នួន​១.២៥០​អង្គ​និង​រូប​ដែល​តំ​ណាង​ឲ្យ​គណៈ​អភិ​បាល​ស​មា​​គម​ពុទ្ធ​សាស​នា​វៀត​ណាម ​មក​ពីខេត្ត ក្រុង​ចំ​នួន​៦៣​ក្នុង​ទូ​ទាំង​ប្រ​ទេស; ព្រះ​សង្ឃ ពុទ្ធ​ប​រិ​ស័ទ​ចំ​នួន​៥២​អង្គ​និង​រូប តំ​ណាង​ឲ្យ​សមា​គម​ពុទ្ធ​បរិ​ស័ទ​វៀត​ណាម​លេច​ធ្លោ​នៅ​ក្រៅ​ប្រ​ទេស; គណៈ​ប្រតិ​ភូ​តំ​ណាង​ពុទ្ធ​​​សា​សនា​​នៅ​បរ​ទេស​។

ជំ​នួស​មុខ​ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋ ប្រធាន​រដ្ឋ ត្រឹង​ដាយ​ក្វាង មាន​បិយ​វា​ចា​អប​អរ​សា​ទរ ស​មា​គម​ពុទ្ធ​សាស​នា​វៀត​ណាម បាន​រៀប​ចំ​ម​ហា​សន្និ​បាត​ប្រ​កប​ដោយ​ជោគ​ជ័យ ល្អ​ប្រ​សើរ​; ផ្ញើ​វា​ចា​ប្រ​សិទ្ធ​ពរ​ចំ​ពោះ​ព្រះ​ឧបជ្ឈាយ៍ ធឹត​ភោ​ត្វែ អគ្គ​ម​ហា​សង្ឃ​រា​ជា ធិប​តី​នៃ​ស​មា​គម​ពុទ្ធ​សា​ស​នា​វៀត​ណាម មួយ​អន្លើ​ដោយ​គណៈ​អចិ​ន្រ្តៃយ៍ ក្រុម​ព្រឹក្សា​វិ​ន័យ​ធរ ក្រុម​ប្រឹក្សា​ភិ​បាល​ស​មា​គម​ពុទ្ធ​សា​ស​នា​វៀត​ណាម ដែល​ទើប​បាន​ម​ហា​សន្និ​បាត​ផ្ដល់​កិត្តិ​យស  បោះ​ឆ្នោត​តែង​តាំង​។

ប្រ​ធាន​រដ្ឋ ត្រឹង​ដាយ​ក្វាង គូស​បញ្ជាក់​ម​ហា​សន្និ​បាត​តំ​ណាង​ពុទ្ធ​សាស​នា​ទូ​ទាំង​ប្រ​ទេស​លើក​ទី​៨ គឺ​ជា​ព្រឹត្តិ​ការណ៍​សាស​នា​ដ៏​សំ​ខាន់​មួយ ជា​ទិ​វា​ជួប​ជុំ ទិ​វា​រីក​រាយ​រួម​របស់​ព្រះ​សង្ឃ ជន​រួម​ជាតិ​ពុទ្ធ​បរិ​ស័ទ​វៀត​ណាម​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​។ លោក​ប្រ​ធាន​រដ្ឋ​បាន​សម្តែង​នូវ​ក្ដី​សោម​នស្ស​រីក​រាយ និង​ឲ្យ​តម្លៃ​ខ្ពស់​ម​ហា​សន្និ​បាត​បាន​អនុ​វត្ត​ខ្លឹម​សារ​សំ​ខាន់​ៗ​ជា​ច្រើន ដូច​ជា បូក​ស​រុប​ការ​ងារ​ពុទ្ធ​សាស​នា​អា​ណត្តិ​កាល​កន្លង; ដាក់​ចេញ​នូវ​ទិស​ដៅ​ការ​ងារ​ក្នុង​អា​ណត្តិ​កាល​ខាង​មុខ; ពិ​ភាក្សា​ឯក​ភាព​ការ​ធ្វើ​វិ​សោ​ធន​កម្ម​ធម្ម​នុញ្ញ​និង​តែង​តាំង​មន្រ្តី​សង្ឃ​មួយ​អន្លើ​ដោយ​កម្ម​វិ​ធី​ពុទ្ធ​សា​ស​នា​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ ។ ជា​ពិ​​សេស ម​ហា​សន្និ​បាត​បាន​ផ្ដល់​កិត្តិ​យស បោះ​ឆ្នោត​តែង​តាំង​ក្រុម​ប្រឹក្សា វិ​ន័យ​ធរ​ក្រុម​ប្រឹក្សា​ភិ​បាល​អា​ណត្តិ​កាល​ថ្មី ដើម្បី​ទទួល​បន្ទុក​តួ​នា​ទី​ដឹក​នាំ​ក្នុង​យន្ត​ការ​ចាត់​តាំង​របស់​មជ្ឈិម​ស​មា​គម​ពុទ្ធ​សាស​នា​វៀត​ណាម ចាត់​ចែង​ស​កម្ម​ភាព​របស់​ស​មា​គម​ពុទ្ធ​សាស​នា​វៀត​ណាម​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ​; បន្ត​ការ​លើក​ទឹក​ចិត្ត​ព្រះ​សង្ឃ​ពុទ្ធ​បរិ​ស័ទ រួម​ជា​មួយ​នឹង​ទូ​ទាំង​ប្រ​ជា​ជន អ​នុ​វត្ត​បាន​ល្អ​នូវ​គោល​ការណ៍ គោល​មា​គ៌ា​គោល​ន​យោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ អនុ​វត្ត​គ្រប់​សព្វ​នូវ​ភារ​កិច្ច​និង​កាត​ព្វ​កិច្ច​របស់​ពល​រដ្ឋ​រស់​នៅ​ចុះ​សម្រុង សាម​គ្គី​ស្រុះ​ស្រួល​រវាង​ពុទ្ធ​សាស​នា​ជា​មួយ​នឹង​សា​ស​នា​ដ​ទៃ​ទៀត​និង​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់ សក្តិ​សម​ជា​មួយ​នឹង​ប្រ​វេ​ណី​ស្នេ​ហា​ជាតិ និង​រួម​ដំ​ណើរ​ជា​មួយ​ជន​ជាតិ​របស់​ពុទ្ធ​សាស​នា​វៀត​ណាម​។

ប្រ​ធាន​រដ្ឋ ត្រឹង​ដាយ​ក្វាង អះ​អាង​៖ បក្ស រដ្ឋ និង​ប្រ​ជា​ជន​តែង​កត់​សម្គាល់ ឲ្យ​តម្លៃ​ខ្ពស់ គោ​រព​ស្ងើច​សរ​សើរ​និង​សាទ​រ​ចំ​ពោះ​លទ្ធ​ផល និង​ការ​រួម​ចំ​ណែក​ជាក់​ស្តែង​ពោរ​ពេញ​ទៅ​ដោយ​អត្ថ​ន័យ​របស់​ស​មា​គម​ពុទ្ធ​សា​ស​នា​វៀត​ណាម​និង​ព្រះ​សង្ឃ ពុទ្ធ​បរិ​ស័ទ​ទាំង​អស់ ចំ​ពោះ​បុព្វ​ហេតុ​ម​ហា​សាម​គ្គី ទូ​ទាំង​ជន​ជាតិ​កសាង​និង​ការ​ពារ​មាតុ​ភូមិ​វៀត​ណាម​សង្គម​និ​យម​ក្នុង​រយៈ​ពេល​កន្លង​៕

 ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​-  សេ​រី

ចែករំលែកអត្ថបទ