នយោបាយ - សង្គម នយោបាយ - សង្គម

04/12/2017 - 16:13

បង្កើន​គោល​ន​យោ​បាយអភិ​វឌ្ឍ​តំ​បន់​ជន​ជាតិ​ភាគ​តិច​

ក្នុង​​​ឱ​​កាស​​ចោទ​​សួរ​​នា​​ស​​ម័យ​​​ប្រ​​​ជុំ​​លើក​​​ទី​​៤ រដ្ឋ​ស​ភា​នី​តិ​កាលXIV​ នា​យក​រដ្ឋ​មន្ត្រី ង្វៀន​ស្វឹង​ភុក បាន​ឆ្លើយ​សំ​ណួរ​របស់​តំ​ណាង​រដ្ឋ​ស​ភា ស្ដី​ពី​បញ្ហា​ជាប់​ពាក់​ព័ន្ធ​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋា​ភិ​បាល​។ ទន្ទឹម​នឹង​នោះ នា​យក​រដ្ឋ​មន្ត្រី​ក៏​បាន​បញ្ជាក់​ច្បាស់​នូវ​បញ្ហា​ជាប់​ពាក់​ព័ន្ធ​ដល់​វិ​ស័យ​សេដ្ឋ​កិច្ច​-សង្គម  និង​វិ​ស័យ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ផង​ដែរ​។

នា​យក​រដ្ឋ​មន្ត្រី ង្វៀន​ស្វឹង​ភុក សួរ​សុខ​ទុក្ខ​និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ជន​ជាតិភាគ​តិច​ឈាន

​ឡើង​ក្នុង​ការ​រស់​នៅ​។ (រូប​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​)

ថ្នាក់​រៀន​មួយ​សម្រាប់​ជន​ជាតិ​ភាគ​តិច​នៅ​តី​ង្វៀន​។ (ថាញ់​ផុង​)

នា​យក​រដ្ឋ​មន្ត្រី ង្វៀន​ស្វឹង​ភុក គូស​បញ្ជាក់​ជន​រួម​ជាតិ​ជា​ជន​ជាតិ​ភាគ​តិច គឺ​ជា​ចំ​ណែក​សាច់​ឈាម​របស់​ប្រ​ជា​ជាតិ​វៀត​ណាម ភាគ​ច្រើន​គឺ​រស់​នៅ​តំ​បន់​ភ្នំ តំ​បន់​ឆ្ងាយ​ដា​ច់​ស្រ​យាល  តំ​បន់​ព្រំ​ដែន​នៃ​មាតុ​ប្រ​ទេស​។ បក្ស រដ្ឋ តែង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​បាន​ប្រ​កាស​ឲ្យ​ប្រើ​និង​អនុ​វត្ត​នូវ​កម្ម​វិ​ធី គោល​ន​យោ​បាយ​ជា​ច្រើន​សម្រាប់​អភិ​វឌ្ឍ​តំ​បន់​ជន​ជាតិ​ភាគ​តិច និង​សម្រេច​បាន​លទ្ធ​ផល​ជា​វិជ្ជ​មាន​។ ហេ​ដ្ឋា​រ​​ចនា​សម្ព័ន្ធ បាន​កែ​លម្អ​ជីវ​ភាព​សម្ភារៈ ស្មារ​តី​របស់​ជន​រួម​ជាតិ​ត្រូវ​បាន​លើក​ស្ទួយ​ដោយ​ឥត​ឈប់​ឈរ​។ ថ្វី​ត្បិត​ដូច្នោះ​ក្តី អា​ស្រ័យ​ដោយ​លក្ខណៈ​ធម្ម​ជាតិ​លំ​បាក និង​ចំ​ណុច​ចាប់​ផ្តើម​នៅ​ទាប​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ តំ​បន់​ជន​ជាតិ​ភាគ​តិច នៅ​មាន​ការ​សាក​ល្បង​ជា​ច្រើន​។ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​នៅ​ជាង​៣០​%​។ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ស្មើ​នឹង​៤៤​%នៃ​មធ្យម​ភាគ​រួម​ទូ​ទាំង​ប្រ​ទេស​។

ចំ​ពោះ​មុខ​ស្ថាន​ភាព​នោះ នា​យក​រដ្ឋ​មន្ត្រី​អំ​ណះ​អំ​ណាង អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ គឺ​ជា​គោល​ការណ៍​មិន​ងាក​រេ​របស់​បក្ស និង​រដ្ឋ គឺ​ជា​ភារ​កិច្ច​ន​យោ​បាយ​ជា​ប្រ​ចាំ និង​បន្ត​បន្ទាប់​របស់​គណៈ​កម្មា​ធិ​ការ​បក្ស និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​។ រដ្ឋ​អំ​ណាច​ត្រូវ​តែ​ទទួល​បន្ទុក​គិត​គូរ ធា​នា​សុ​ខុ​មាល​ភាព​សង្គម​មិន​ទុក​ឲ្យ​ជន​រួម​ជាតិ​ខ្វះ​ហូប ឈឺ​ថ្កាត់​មិន​បាន​ព្យា​បាល កូន​ចៅ​គ្រប់​អា​យុ​ចូល​សា​លា​មិន​បាន​រៀន​សូត្រ​។

ពេល​ខាង​មុខ រដ្ឋា​ភិ​បាល​ចង្អុល​ការ​បន្ត ការ​ត្រួត​ពិ​និត្យ​ធ្វើ​ឲ្យ​សុក្រឹត​និង​ផ្តុំ​កម្លាំង​អនុ​វត្ត​ព្រម​ៗ​គ្នា​នូវ​យន្ត​ការ គោល​ន​យោ​បាយ កាត់​បន្ថយ​ភាព​ក្រី​ក្រ អភិ​វឌ្ឍ​តំ​បន់​ជន​ជាតិភាគ​តិច​; ដំ​បូង​បង្អស់ គឺ​អា​ទិ​ភាព​រៀប​ចំ​ប្រ​ភព​កម្លាំង​ជូន​កម្ម​វិ​ធី គោល​ន​យោ​បាយ​ជា​ធរ​មាន​។ បន្ត​ការ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិ​ធី​១៣៥ អ​ភិ​វឌ្ឍ​នូវ​ឃុំ ភូមិ​លំ​បាក​ពិ​សេស គម្រោង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម នៅ​តំ​បន់​ជន​ជាតិ​ដែល​មាន​ចំ​នួន​មនុស្ស​តិច​និង​គោល​ន​យោ​បាយ​ឧបត្ថម្ភ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ជា​ដើម​។ ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ព័ត៌​មាន​សារ​គម​នា​គមន៍ ឧបត្ថម្ភ​ប្រ​ជា​ជន​បង្ខិត​ជិត​នូវ​សេ​វា​សង្គម​ជា​មូល​ដ្ឋាន ដូច​ជា​៖ សុខា​ភិ​បាល អប់​រំ ព័ត៌​មាន ទឹក​ស្អាត ផ្ទះ​សម្បែង និង​ជំ​នួយ​គតិ​យុត្តិ​។ ព្រម​ជា​មួយ​នោះ រដ្ឋា​ភិ​បាល​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​អភិ​វឌ្ឍ​លើ​វិ​ស័យ​ដែល​មាន​សក្តា​នុ​ពល ប្រ​កប​ដោយ​អត្ត​សញ្ញាណ​របស់​តំ​បន់​ជន​ជាតិ​ភាគ​តិច និង​តំ​បន់​ភ្នំ ពិ​សេស​គឺ​ទេស​ចរណ៍ ឱ​សថ​ការ​ពារ និង​អភិ​វឌ្ឍ​ព្រៃ​ឈើ; អភិ​វឌ្ឍ​កង​ជួរ​បុគ្គ​លិក​អ្នក​រដ្ឋ​ការ​ដែល​ជា​ជន​ជាតិ​ភាគ​តិច​។ ពង្រឹង​ពង្រីក​ផែន​ម​ហា​សា​មគ្គី​ជន​ជាតិ​; អ​ភិ​រក្ស  និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ដ៏​ល្អ​ប្រ​សើរ​របស់​បណ្ដា​ជន​ជាតិ​៕

                    ថាញ់​ផុង​(កត់​ត្រា​)-វិ​មាន 

ចែករំលែកអត្ថបទ