សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

04/12/2017 - 16:13

ព្រួត​ដៃ​គាំ​ពារ​គ្រួ​សារ​ក្រី​ក្រ

រយៈ​កាល​កន្លង ដើម្បី​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ខេត្ត​បាក​លីវ បាន​កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​ដោយ​មាន​​វិ​ធាន​ការ​ល្អៗ​ជា​ច្រើន​។ ក្នុង​នោះ មាន​ទម្រង់​រូប​ភាព​ចាត់​មុខ​ការ​ឲ្យ​ស្ថា​ប័ន គណៈ ផ្នែក ថ្នាក់​ខេត្ត​គាំ​ពារ​គ្រួ​សារ​ក្រី​ក្រ បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​និង​ចីរ​ភាព​។

កសិ​ករ​ខេត្ត​បាក​លីវ បាន​ជំ​នួយ​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន
ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផ​លិត​ក​សិ​កម្ម​។

សម​មិត្ត​ឡេ​ធី​អាយ​ណាម ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​បាក​លីវ ឲ្យ​ដឹង​៖ “ក្នុង​ឆ្នាំ​កន្លង ទូ​ទាំង​ខេត្ត​ខិត​ខំ​កាត់​បន្ថយ​គ្រួ​សារ​ក្រី​ក្រ​បន្ថែម​បាន​៧.០០០គ្រួ​សារ និង​គ្រួ​សារ​ជិត​ក្រ​៤.០៦០​គ្រួ​សារ លើស​ផែន​ការ​ដាក់​ចេញ​៤៥​%។ វិ​ធាន​ការ​មួយ​ក្នុង​ចំ​ណោម​វិ​ធាន​ការ​នា​នា​ត្រូវ​បាន​ខេត្ត​បន្ត​រក្សា គឺ​ចាត់​មុខ​ការ​ឲ្យ​អង្គ​ភាព​ គណៈ ផ្នែក ខេត្ត  ស្រុក ឃុំ គាំ​ពារ​គ្រួ​សារ​ក្រី​ក្រ​នៅ​មូល​ដ្ឋាន​ពិ​សេស​អា​ទិ​ភាព​គ្រួ​សារ​ក្រី​ក្រ ក្នុង​ជន​ជាតិ​ភាគ​តិច​។ គណៈ​ចង្អុល​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ខេត្ត​បាក​លីវ បាន​ចាត់​គណៈ ផ្នែក ថ្នាក់​ខេត្ត​ចំ​នួន​៧១​អង្គ​ភាព  ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​៣.៥៧០​; ស្រុក​ទី​រួម​ខេត្ត ក្រុង ឃុំ សង្កាត់ ទី​ប្រ​ជុំ​​ជន​និង​អា​ជីវ​កម្ម​ទ​ទួល​គាំ​ពារ​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​៣.៥៧០​គ្រួ​សារ​”។ ក្នុង​ដំ​ណើរ​ការ​គាំ​ពារ អង្គ​ភាព​នា​នា​បាន​ស្វែង​យល់​មតិ​គោល​បំ​ណង​របស់​គ្រួ​សារ​ក្រី​ក្រ ដើម្បី​ការ​ឧបត្ថម្ភ​កាន់​តែ​មាន​ភាព​ជាក់​ស្ដែង​។ គ្រួ​សារ​ដែល​បាន​ឧបត្ថម្ភ​តែង​ខ្នះ​ខ្នែង​ពល​កម្ម​ផ​លិត សន្សឹម​ៗ​កែ​លម្អ​ជីវ​ភាព ជឿ​ជាក់ និង​អនុ​វត្ត​បាន​ល្អ​នូវ​គោល​ការណ៍​គោល​មា​គ៌ា​របស់​បក្ស​គោល​ន​យោ​បាយ និង​ច្បាប់​របស់​រដ្ឋ​។ នៅ​ស្រុក​យ៉ា​រ៉ាយ ក្នុង​ចំ​ណោម​គ្រួ​សារ​ដែល​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ចំ​នួន​៨៧ មាន​គ្រួ​សារ​ចំ​នួន​៥ អា​ស្រ័យ​ដោយ​ការ​ឧបត្ថម្ភ​របស់​សា​លា​អ​នុ​ម​ហា​វិ​ទ្យា​ល័យ​សុ​ខា​ភិ​បាល​បាក​លីវ ដោយ​របៀប​ធា​នា​បុល​ទុន​ជឿ ឲ្យ​ខ្ចី​ដើម​ទុន និង​ណែ​នាំ​របៀប​រក​ស៊ី ឧបត្ថម្ភ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម ព្រម​ជា​មួយ​នឹង​ការ​ត្រួត​ពិ​និត្យ​ផ្ដល់​កម្លាំ​ង​ចិត្ត​ជា​រឿយ​ៗ ម្ល៉ោះ​ហើយ​គ្រួ​សារ​ក្រី​ក្រ​ទាំង​នេះ ប្រើ​ប្រាស់​ដើម​ទុន​ត្រូវ​តាម​គោល​ដៅ​។

ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​បាក​លីវ ត្រឹង​ហ្វាង​យ្វៀង ឲ្យ​ដឹង​បន្ថែម​៖ ខេត្ត​បណ្តុះ​បណ្តាល​របរ​ជូន​ពល​ករ​បាន​១២.០០០​នាក់ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ថ្មី​ជូន​ពល​ករ​ក្រី​ក្រ ជន​បទ​បាន​១៨​.០០​០នាក់​។ មាន​អង្គ​ភាព​ជា​ច្រើន​បាន​គាំ​ពារ​គ្រួ​សារ​ក្រី​ក្រ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព អា​ស្រ័យ​ការ​បណ្តុះ​បណ្តាល​របរ​ផ្សារ​ភ្ជាប់​នឹង​បង្កើត​ការ​ងារ​ធ្វើ មាន​ដូច៖ ទម្រង់​រូប​ភាព​អា​ជីវ​កម្ម​ទទួល​បណ្ដុះ​បណ្តាល​របរ​ផ្សារ​ភ្ជាប់​នឹង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​នៅ​ស្រុក​យ៉ា​រ៉ាយ និង​ក្រុង​បាក​លីវ; ទម្រង់​រូប​ភាព​បណ្តុះ​បណ្តាល​របរ ផ្សារ​ភ្ជាប់​នឹង​ឧត្តម​ភាព​ក្នុង​ការ​ផលិត​ក​សិ​កម្ម ដាំ​ដុះ​និង​ចិញ្ចឹម​ជល​ផល  និង​អ​ភិ​វឌ្ឍ​ភូមិ​របរ​ប្រ​ពៃ​ណី​នៅ​តាម​ស្រុក​ហ្វា​ប៊ិញ វិញ​ឡើយ ហុង​យ៉ឹង  និង​ភឿក​ឡុង​។ ទន្ទឹម​នឹង​នោះ ខេត្ត​បន្ត​ការ​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​ធ្វើ​ពិ​ពិ​ធ​កម្ម​មុខ​របរ​សម​ស្រប​ជា​មួយ​នឹង​កម្រិត​ពល​កម្ម​របស់​គ្រួ​សារ​ក្រី​ក្រ​។ ដំ​ណើរ​ការ​ផ្គត់​ផ្គង់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ចិត​ក្រ១​០០% និង​បំ​ផុស​ចលនា​ទូ​លំ​ទូ​លាយ​ក្នុង​សហ​គមន៍​ព្រួត​ដៃ​ទទួល​គាំ​ពារ គ្រួ​សារ​ក្រី​ក្រ៕​

ថាញ់​ផុង​-វិ​មាន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្រឹង​ហ្វាង​យ្វៀង