សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

04/12/2017 - 16:13

ខ្នះ​ខ្នែង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ

បង​ស្រី​ឡឹម​ធី​ផន នៅ​ភូមិ​ត្រឿង​ថ​២A ឃុំ​ត្រឿង​ឡុង ស្រុក​ផុង​ដៀង ជា​ស​មា​ជិក​ស​មា​គម​នា​រី ជនជាតិ​ខ្មែរ​ម្នាក់​ក្នុង​ចំ​ណោម​ស​មូហ​ភាព បុគ្គល​នា​រី​ជន​ជាតិ នា​រី​អ្នក​កាន់​សា​ស​នា ចំ​នួន​២៧ ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ​ទើប​បាន​សមា​គម​សហ​ព័ន្ធ​នា​រី​ក្រុង​កឹង​ធើ​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​។

បងស្រីផនបង្ហាញពីទម្រង់រូបភាពចិញ្ចឹមថ្លាន់សម្រេចបានប្រសិទ្ធភាព។

ពី​មុន​នេះ ស្ថាន​ភាព​គ្រួ​សារ​បង​ស្រី​ផន លំ​បាក​ខ្លាំង​។ ណា​មួយ​គ្មាន​ដី​ផលិត​កម្ម ស​មា​ជិក​ក្នុង​គ្រួ​សារ​ទាំង​៤​នាក់​រស់​នៅ​ក្នុង​ផ្ទះ​ស្លឹក​បណ្តោះ​អា​សន្ន សង់​លើ​ដី​របស់​មា​មីង​។ រៀង​រាល់​ថ្ងៃ ពីរ​នាក់​ប្តី​ប្រ​ពន្ធ​បង​ផន​ទៅ​ធ្វើ​ការ​ឈ្នួល​គ្រប់​សព្វ​បែប​យ៉ាង ប៉ុន្តែ​រក​បាន​ប្រាក់​ចំ​ណូល​មិន​លំ​នឹង​។ ឆ្នាំ​២០១០  បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បង្ក​លក្ខណៈ​បញ្ជូន​ឲ្យ​មក​រស់​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​បញ្ជៀស​ទឹក​ជំ​នន់​ភូមិ​ត្រឿង​ហ្វា។ បង​ស្រី​ផន រ៉ាយ​រ៉ាប់​៖ “កាល​ទើប​មក​រស់​នៅ​ទី​នេះ ប្តី​ប្រ​ពន្ធ​ខ្ញុំ​មិន​ទាន់​មាន​មុខ​របរ​លំ​នឹង​អ្វី​ទេ ពិ​និត្យ​ឃើញ​អ្នក​នៅ​ជិត​ខាង​ចិញ្ចឹម​ថ្លាន់​សម្រេច​បាន​ប្រ​សិទ្ធ​ភាព ប្តី​ប្រ​ពន្ធ​ខ្ញុំ​ក៏​ពិ​គ្រោះ​គ្នា ចិញ្ចឹម​ពស់​ថ្លាន់​សាក​ល្បង​។ ដោយ​សារ​គ្មាន​ដើម​ទុន បាន​ជា​ដំ​បូង​ឡើយ​គ្រួ​សារ​ខ្ញុំ​ទិញ​បាន​កូន​ថ្លាន់​តូច​១​គូ តម្លៃ​៣០០.០០០​ដុង យក​មក​ចិញ្ចឹម​”។ រៀង​រាល់​ថ្ងៃ ពីរ​នាក់​ប្តី​ប្រ​ពន្ធ​បង​ទៅ​ធ្វើ​ការ​ឈ្នួល រួច​ឆ្លៀត​រក​ចាប់​ចំ​ណី​ឲ្យ​ថ្លាន់​។ ហេតុ​ដូច្នោះ ថ្លាន់​ទាំង​គូ​ក៏​ធាត់​​ធំ​យ៉ាង​ឆាប់ លក់​បាន​តម្លៃ​ជាង​២​លាន​ដុង​។ តាម​ប្រ​សាសន៍​របស់​បង​ស្រី​ផន ខណៈ​ពេល​ចិញ្ចឹម​ថ្លាន់​សម្រេច​ទម្ងន់​ពី​៦​ដល់​៧​គី​ឡូ​ក្រាម ទើប​ដឹង​ច្បាស់​ឈ្មោល​ឬ​ញី​។ ធម្ម​តា​បង​ស្រី​នឹង​លក់​ថ្លាន់​ឈ្មោល​មុន ពី​ព្រោះ​ថ្លាន់​ឈ្មោល​ធំ​យឺត និង​ស្បែក​មិន​សូវ​ល្អ; ក្រៅ​​ពី​នោះ ទុក​ចិញ្ចឹម​រ​ហូត​ដល់​ទម្ងន់​៤០​គី​ឡូ​ក្រាម​ទើប​លក់​។ សព្វ​ថ្ងៃ គ្រួ​សារ​បង​កំ​ពុង​ចិញ្ចឹម​ថ្លាន់​ធំ​តូច​គ្រប់​ធុន​ចំ​នួន​២៨​ក្បាល ភាគ​ច្រើន​សម្រេច​ទម្ងន់​ពី​៥០​ដល់​៦០​គី​ឡូ​ក្រាម​។ ជា​មួយ​នឹង​តម្លៃ​លក់​សព្វ​ថ្ងៃ​ក្នុង​៣០០.០០០ដុង​/​គី​ឡូក្រាម​។ គិត​មធ្យម​ភាគ រៀង​រាល់​ឆ្នាំ​គ្រួ​សារ​បង​លក់ថ្លាន់​បាន​ចំ​នួន​៣០០​ក្បាល ក្រោយ​ពី​ផាត់​ទាត់​រួច​រាល់​នៅ​ចំ​ណេញ​៦៥​លាន​ដុង​។ បង​ស្រី​ផន​ឲ្យ​ដឹង​៖ “អា​ស្រ័យ​ចូល​រួម​ក្នុង​ស​មា​គម​នា​រី ទើប​ខ្ញុំ​មាន​ឱ​កាស​រៀន​សូត្រ ដើម្បី​ពង្រីក​ចំ​ណេះ​ដឹង​ដ៏​មាន​ប្រ​យោជន៍​។ ទន្ទឹម​នឹង​នោះ ខ្ញុំ​ថែម​ទាំង​បាន​បង​ប្អូន​នា​រី​ឧទ្ទេស​នាម​បុល​ទុន​ធ​​នា​គារ​គោល​ន​យោ​បាយ​សង្គម​ សម្រាប់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច ចូល​រួម​ចលនា​ហ៊ុន​ទុន ផ្ញើ​ប្រាក់​ប្រិត​​សំ​​ចៃ​​។ល។ មាន​លក្ខណ​សម្បត្តិ​គិត​គូរ​ជីវ​ភាព​គ្រួ​សារ​។ មក​ទល់​សព្វ​ថ្ងៃ សេដ្ឋ​កិច្ច​គ្រួ​សារ​ខ្ញុំ​បាន​លំ​នឹង​។ ឆ្នាំ​២០១៤ គ្រួ​សារ​ខ្ញុំ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ ខ្ញុំ​ទ​ទួល​បញ្ចាំ​ដី​ស្រែ​បាន​២​កុង​បន្ថែម​។ នៅ​ពេល​ខាង​មុខ ប្តី​ប្រ​ពន្ធ​ខ្ញុំ​មាន​បំ​ណង​ចូល​ធ្វើ​កម្ម​ករ​សំ​ណង់ រក​ប្រាក់​ចំ​ណូល​បន្ថែម ដើម្បី​គិត​គូរ​ឲ្យ​កូន​ៗ​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ​”។

បង​ស្រី​ផាម​ធី​ប៉ែ​ណាំ ប្រ​ធាន​ស​មា​គម​ស​ហ​ព័ន្ធ​នា​រី​ឃុំ​ត្រឿង​ឡុង ស្រុក​ផុង​ដៀង ឲ្យ​ដឹង​៖ “បង​ស្រី​ផន​គឺ​ជា​ស​មា​ជិក​នា​រី​ស្នូល​ម្នាក់ តែង​ព្យា​យាម​ធ្វើ​ការ​ងារ​រក​ស៊ី អ​នុ​វត្ត​ល្អ​នូវ​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ​ចូល​រួម​រាល់​ការ​ចល​នា​អា​ស្រ័យ​ស​មា​គម​ស​ហ​ព័ន្ធ​នា​រី​គ្រប់​លំ​ដាប់​ថ្នាក់​បំ​ផុស​ឡើង​។ ពេល​ខាង​មុខ ស​មា​គម​សហ​ពន្ធ​​នា​​​រី​ឃុំមាន​ផែន​ការ​ចលនា​បង​ស្រី​ និង​បង​ប្អូន​នា​រី​មួយ​ចំ​នួន​មាន​លក្ខណ​សម្បត្តិ​ដើម្បី​ចូល​រួម​ទម្រង់​រូប​ភាព​ចិញ្ចឹម​ថ្លាន់​។ ឆ្លង​តាម​រយៈ​នោះ ជួយ​បង​ប្អូន​នា​រី​មាន​ឱ​កាស ដោះ​ដូរ​បទ​ពិ​សោធន៍​បច្ចេក​ទេស​ក្នុង​ការ​ចិញ្ចឹម​។ល។​”៕

ត្វែអាញ់ (bantuyengiao.cantho.gov.vn) - ថាច់សេរី​ 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រី​ផន