សុខភាព សុខភាព

04/12/2017 - 16:27

អ​នុ​វត្ត​ល្អ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន

រយៈ​ពេល​កន្លង មន្ទី​រ​ពហុ​ព្យា​បាល​មណ្ឌល​ទី​ប្រ​ជុំ​ជន​សុក​សុើង ស្រុក​ហង​ដឹក ត្រូវ​បាន​ផ្នែក​សុ​ខា​ភិ​បាល​ខេត្ត​កៀង​យ៉ាង ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោគ​ទុ​ន​រាប់​ពាន់​លាន​ដុង​ ដើម្បី​កសាង​មូល​ដ្ឋាន​សម្ភារៈ បំ​ពាក់​បរិក្ខារ​សុ​ខា​ភិ​បាល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​ភូមិ​ភាគ​។

មន្ទីរ​ពិ​និត្យ​ព​ហុ​ព្យា​បាល​មណ្ឌ​ល​ទី​ប្រ​ជុំ​ជន​សុក​សុើង​ត្រូវ​បាន​វិ​និ​យោគ​ទុន​​បំ​ពាក់​បរិក្ខារ
ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ពិ​និត្យ​​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​។

មធ្យ​ម​ភាគ​រៀង​រាល់​ថ្ងៃ មន្ទីរ​បាន​ពិ​និត្យ​ព្យា​បាល​ជូន​អ្នក​ជំ​ងឺ​ពី​៥០-៦០​លើក​នាក់​។ អ្នក​មីង​ធី​ត្វៀង ស្នាក់​នៅ​មណ្ឌល​ក្រុង​តា​ឡួ ទី​ប្រ​ជុំ​ជន​សុក​សុើង ឲ្យ​ដឹង​៖ ចាប់​ពី​មន្ទីរ​ព​ហុ​ព្យា​បាល​ត្រូវ​បាន​​​វិ​និ​យោគ​ក​សាង​ថ្មី ប្រ​ជា​ជន​នៅ​​​ទី​​នេះ​ត្រេក​អរ​ណាស់​។ ពី​ព្រោះ​នៅ​ពេល​មាន​អ្នក​ជំ​ងឺ​ទៅ​ពិ​និត្យ​ព្យា​បាល​​ត្រូវ​បាន​ទទួល​ថ្នាំ​ឆាប់​រហ័ស មិន​ដូច​ពី​មុន​ត្រូវ​ធ្វើ​ដំ​ណើរ​ទៅ​ដល់​មន្ទីរ​ពហុ​ព្យា​បាល​ស្រុក​ហង​ដឹក រង់​ចាំ​ដល់​វេន​ពិ​និត្យ ទទួល​ថ្នាំ​ដាច់​មួយ​ពេល​ព្រឹក​។ មិន​តែ​ប៉ុណ្ណោះ ការ​ធ្វើ​ដំ​ណើរ​ទៅ​ពិ​និត្យ​ជំ​ងឺ​នៅ​ឯ​មន្ទីរ​ពេទ្យ​ស្រុក​បង់​ខាត​សោ​ហ៊ុយ ច្រើន​ទៀត​ផង​។ ជា​មួយ​នឹង​កា​រវិ​និ​យោគ​បង្កើន​កម្រិត​អ​គារ បំ​ពាក់​ម៉ា​ស៊ីន​កាំ​រ​ស្មី ឆ្លុះ​អេ​កូ ស្ទង់​បេះ​ដូង​និង​បន្ទប់​ទន្ត​ពេទ្យ​។ល។ មន្ទីរ​ពហុ​ព្យា​បាល មណ្ឌល​ទី​ប្រ​ជុំ​ជន​សុក​​សុើង ជា​សន្សឹម​ៗ​បាន​ផ្ដល់​នូវ​ក្តី​ទុក​ចិត្ត​របស់​ប្រ​ជា​ជន​ទៅ​លើ​ផ្នែក​សុ​ខា​ភិ​បាល​ថ្នាក់​ឃុំ​។ ពូ​យ័ញ​ហាយ ស្នាក់​នៅ​ភូមិ​ម៉ី​ហ៊ឹង ឃុំ​ម៉ី​ឡឹម ឲ្យ​ដឹង​៖ ដោយ​សារ​វ័យ​ចំ​ណាស់ សុខ​ភាព​ថម​ថយ ម្ល៉ោះ​ហើយ​រៀង​រាល់​សប្តាហ៍ ពូ​តែង​ទៅ​កាន់​មន្ទីរ​ពហុ​ព្យា​បាល​មណ្ឌល​ទី​ប្រ​ជុំ​ជន​សុក​សុើង ដើម្បី​ពិ​និត្យ​ជំ​ងឺ និង​ទ​ទួល​យក​ថ្នាំ​ផឹក តាម​ក្រប​ខ័ណ្ឌ​ធានា​រ៉ាប់​រង​សុ​ខា​ភិ​បាល​។ ឃើញ​ថា​មិន​បាច់​ខាត​ពេល​ធ្វើ​ដំ​ណើរ​ទៅ​មន្ទីរ​ព​ហុព្យា​បាល​ស្រុក ឬ​ក៏​រំ​លង​ខ្សែ​រយៈ​ពេទ្យ​ខេត្ត​ដូច​ពី​មុន នាំ​ឲ្យ​ខាត​ពេល​និង​សោ​ហ៊ុយ​សព្វ​ថ្ងៃ​គាត់​មក​ទី​នេះ​មាន​ភាព​ងាយ​ស្រួល​ណាស់​។ ពី​ព្រោះ​នៅ​ទី​នេះ ធ្វើ​បែប​បទ​ឆាប់​រ​ហ័ស ធ្វើ​ការ​ត្រូវ​ម៉ោង​ និង​អា​កប្ប​កិ​រិ​យា​បម្រើ​អ្នក​ជំ​ងឺ​ក៏​អស់​ពី​ចិត្ត​ដែរ​។

វេជ្ជ​បណ្ឌិត ង្វៀន​ហ្វាង​ថាញ់ ប្រ​ធាន​មន្ទីរព​ហុ​ព្យា​បាល​មណ្ឌល​ទី​ប្រ​ជុំ​ជន​សុក​សុើង ឲ្យ​ដឹង​៖ ក្នុង​ការ​គ្រប់​គ្រង​និង​ដឹក​នាំ មន្ទីរ​ព​ហុ​ព្យា​បាល​បាន​បញ្ជ្រាប​ក្នុង​កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត ឲ្យ​បាន​យល់​និង​អនុ​វត្ត​ត្រូវ​តាម​ម៉ោង​ធ្វើ​ការ​ស្តាប់​មតិ​យោ​បល់​របស់​ប្រ​ជា​ជន​ឬ​ក៏​តាម​រយៈ​ប្រ​ព័ន្ធ​ទូរ​ស័ព្ទ​បន្ទាន់ ប្រ​អប់​សំ​បុត្រ​ផ្តល់​មតិ ដើម្បី​កែ​ប្រែ នូវ​កំ​ហុស​ឆ្គង​បាន​ទាន់​ពេល​។ កាល​ពី​ឆ្នាំ​២០១៦ មន្ទីរ​ព​ហុ​ព្យា​បាល​មណ្ឌល​ទី​ប្រ​ជុំ​ជន​សុក​សុើង បាន​ពិ​និត្យ​ព្យា​បាល​ជូន​អ្នក​ជំ​ងឺ​ជាង​១៦.៥០០​លើក​នាក់ ក្នុង​នោះ អនុ​វត្ត​ការ​វះ​កាត់​ជា​លក្ខណៈ​តូច​ចំ​នួន​២៥៦​ករណី អ​នុ​វត្ត​ការ​ងារ​ថែ​ទាំ​សុខ​ភាព​បន្ត​ពូជ និង​ផែន​ការ​គ្រួ​សារ​ជាង​១.០០០​លើក​។ ទន្ទឹម​នឹង​នោះ ក្នុង​ការ​ងារ​ពិ​និត្យ​ព្យា​បាល មន្ទីរ​ពហុ​ព្យា​បាល​ថែម​ទាំង​ទ​ទួល​បន្ទុក អ​នុ​វត្ត​ជាង​២០​កម្ម​វិ​ធី​ខាង​សុ​ខា​ភិ​បាល​ជាតិ ក្នុង​ការ​បង្ការ​បង្ក្រាប​រោគ​រាល​ដា​ល​ទៀត​ផង​។ ក្នុង​នោះ លេច​ធ្លោ​បំ​ផុត​ការ​ងារ​ចាក់​ថ្នាំ​បង្ការ​រោគ  បើក​ទូ​លាយ​សម្រាប់​ស្រ្តី​ជា​ម្តាយ​និង​កុ​មារ អ​នុ​វត្ត​សម្រាប់​ក្មេង​ៗ​ចាប់​ពី​៦​-៣៦​ខែ ផឹក​វី​តា​ម៉ីន សម្រេច​១០០​%​៕

ឡេ​ស៊ាង​-លី​សៀ 

ចែករំលែកអត្ថបទ