សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

04/12/2017 - 16:27

បង្កើនស្ថិរភាព​នៅតំ​បន់​ព្រំ​ដែន កោះ​ ស​មុទ្រ

រយៈ​ពេល​កន្លង គណៈ​កម្មា​ធិ​ការ​បក្ស បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង ចាត់​ទុក​ការ​ងារ​ចលនា​ម​ហា​ជន​ជា​ការ​ងារ​មួយ​ដ៏​សំ​ខាន់​ក្នុង​ការ​កសាង​ជំ​ហរ​ន​យោ​បាយ​រឹង​មាំ​។ ផ្តើម​ពី​នោះ​ស្ថាន​ភាព​សន្តិ​សុខ​ន​យោ​បាយ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត កន្លែង​ដែល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​គ្រប់​គ្រង​មាន​ភាព​លំ​នឹង​ប្រ​ជា​ជន​ជឿ​ជាក់​លើ​បក្ស​និង​រដ្ឋ បង្ក​លក្ខណៈ​ដើម្បី​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​អ​នុ​វត្ត​សម្រេច​ភារ​កិច្ច​។

កម្មា​ភិ​បាល យុទ្ធ​ជន​កង​ចល​នា​ម​ហា​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន ច្រក​ទ្វារ​អន្តរ​ជាតិ
ហាតៀងចូលសួរសុខទុក្ខព្រះសង្ឃវត្តកោះចន្លុះ។

កំ​ណត់​ច្បាស់​តំ​បន់​ព្រំ​ដែន កោះ សមុទ្រ​ខេត្ត​កៀង​យ៉ាង មាន​វត្ត និង​មនុស្ស​ចាស់​ច្រើន​និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​វង្ស​ត្រ​កូល​រស់​នៅ​កុះ​ករ ម៉្លោះ​ហើយ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង ចង្អុល​ការ​ដល់​អង្គ​ភាព​នា​នា​អនុ​វត្ត​នូវ​រាល់​វិ​ធាន​ការ​ចលនា​ម​ហា​ជន​។ ក្នុង​នោះ ផ្តុំ​កម្លាំង​ចល​នា​ម​ហា​ជន​នៅ​តាម​វត្ត ភូមិ​ស្រុក​តំ​ប​ន់​ដែន​មាន​ជន​រួម​ជាតិ​ភាគ​ចិត​រស់​នៅ​ចំ​ណុះ​តំ​បន់​ព្រំ​ដែន​កោះ ស​មុទ្រ​។ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង ​ពង្រាយ​កង​កម្លាំង​នៅ​គ្រប់​កន្លែង​នៃ​ភូមិ​សាស្រ្ត​សំ​ខាន់​ៗ ផ្តុំ​កម្លាំង​ក្តោប​ក្តាប់ និង​គ្រប់​គ្រង​ស្ថាន​ភាព​ភូមិ​សាស្រ្ត​យ៉ាង​ដិត​ដល់​ប្តេជ្ញា​ត​ស៊ូ​ប្រ​យុទ្ធ វិ​និច្ឆ័យ មុខ​សញ្ញា​ទាំង​ឡាយ​ណា​ដែល​ឆ្លៀត​យក​បញ្ហា​ជាតិ សាស​នា ដើម្បី​ប្រ​ឆាំង​បំ​ផ្លិច​បំ​ផ្លាញ​បក្ស រដ្ឋ និង​ប្រ​យោជន៍​របស់​ប្រ​ជា​ជន​។ ម្យ៉ាង​វិញ​ទៀត អង្គ​ភាព​នី​មួយ​ៗ​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ស​កម្ម​ភាព​ផ្សព្វ​ផ្សាយ ចល​នា​ម​ហា​ជន ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ ពង្រឹង​ប្រ​ព័ន្ធ​ន​យោ​បាយ​នៅ​មូល​ដ្ឋាន​រឹង​មាំ​។ ក​សាង​ពង្រឹង​ពង្រីក​ចលនា​ទូ​ទាំង​ប្រ​ជា​ជន ចូល​រួម​ការ​ពារ​រឹង​មាំ​អធិប​តេយ្យ​ដែន​ដី​ព្រំ​ដែន​ជាតិ រក្សា​​សន្តិ​សុខ​ន​យោ​បាយ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​តាម​ភូមិ​ស្រុក​នៅ​តំ​បន់​ព្រំ​ដែន កោះ សមុទ្រ​។ល។ ទន្ទឹម​​នឹង​នោះ រៀប​ចំ​ស្រង់​បទ​ពិ​សោធន៍ និង​កសាង​ផែន​ការ​បង្កើន​ការ​ងារ​ចលនា​ម​ហា​ជន​តំ​បន់​ជន​រួម​ជាតិភាគ​តិច​ ដល់​កម្មា​ភិ​បាល យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​។ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង នៅទាំ​ង​ក​សាង​នូវ​កម្ម​វិ​ធី​និង​ផែន​ការ​ជា​ច្រើន ព្រម​ទាំង​ចាត់​កម្មា​ភិ​បាល​យុទ្ធ​ជន​មាន​ស​ម​ត្ថ​ភាព​និង​បទ​ពិសោធន៍​ច្រើន​ក្នុង​ការ​ចល​នា​ម​ហា​ជន​ចុះ​ទៅ​ភូមិ​ភាគ​ជិត​ដិត នឹង​ប្រ​ជា​ជន​ច្បាម​ភូមិ​សាស្រ្ត​ដើម្បី​ស្វែង​យល់​ពី​គោល​បំ​ណង ស្តាប់​យក​យោ​បល់​និង​សំ​ណើ​របស់​ប្រ​ជា​ជន​។ ផ្តើម​ពី​នោះ ធ្វើ​សេ​នា​ធិ​ការ​ជូន​ភូមិ​ភាគ​ស្វែង​រក​គោល​ន​យោ​បាយ​ឧបត្ថម្ភ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​រស់​នៅ​របស់​ជន​រួម​ជាតិ​ភាគ​តិច​បាន​ទាន់​​ពេល​។

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង មាន​ទស្ស​ន​ទាន ចង់​ឲ្យ​ប្រ​ជា​ជន​ជឿ ប្រ​ជា​ជន​យល់ ប្រ​ជា​ជន​អ​នុ​វត្ត​តាម កម្មា​ភិ​បាល យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ត្រូវ​ធ្វើ​ជា​គំ​រូ អនុ​វត្ត​មុន​។ ទង្វើ​ទាំង​នោះ ត្រូវ​ផ្សារ​ភ្ជាប់​នឹង​តម្រូវ​ការ​ផល​ប្រ​យោជន៍​ជាក់​ស្តែង របស់​ប្រ​ជា​ជន​។ បញ្ហា​សំ​ខាន់​មួយ ទៀត​គឺ​រយៈ​ពេល​កន្លង អង្គ​ភាព​ការ​ពារ​ព្រំ​ដែន​នា​នា​បាន​ឆ្លៀត​យក​តួ​នា​ទី ប្រ​ជា​ប្រិយ​ភាព​របស់​អ្នក​មុខ​អ្នក​ការ​សា​ស​នា ព្រះ​សង្ឃ​នៅ​តាម​វត្ត ឆ្លៀត​យក​សម្លេង​គ្រាំ​ទ្រ​ពី​មនុស្ស​ចាស់ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព នៅ​ភូមិ​ភាគ​រួម​ចំ​ណែក​អនុ​វត្ត​សម្រេច​ភារ​កិច្ច​បាន​ល្អ​ក្នុង​ការ​ចលនា​ម​ហា​ជន​នៅ​ភូមិ​សាស្រ្ត​ដែល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​បោះ​ជំ​រំ​៕

ឡេស៊ាង-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​កៀង​យ៉ាង