នយោបាយ - សង្គម នយោបាយ - សង្គម

11/12/2017 - 16:08

មជ្ឈិម​នឹង​បង្កើន​ការ​វិ​និ​យោគ​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ពន្ធ​ដល់​ក្រុង​កឹង​ធើ

អញ្ជើញ​ចូល​រួម និង​មាន​ប្រ​សាសន៍​ចង្អុល​ការ​ក្នុង​ស​ម័យ​ប្រ​ជុំ​លើក​ទី​៧ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​-នី​តិ​កាល IX  លោក​ស្រី​ង្វៀន​ធី​គឹម​ង៉ឹង ស​មា​ជិក​កា​រិ​យាល័យ​ន​យោ​បាយ​ ប្រ​ធាន​រដ្ឋ​ស​ភា សម្ដែង​មោទ​ន​ភាព​ចំ​ពោះ​លទ្ធ​ផល​ដែល​សម្រេច​បាន​របស់​ក្រុង​កឹង​ធើ​។ ភាគ​កម្រិត​សំ​ខាន់​ៗ តែង​អនុ​វត្ត​សម្រេច​និង​សម្រេច​លើស​ផែន​ការ​ដាក់​ចេញ ក្នុង​នោះ ផលិត​ផល​ស​រុប​លើ​ភូមិ​សាស្រ្ត​កើន​ខ្ពស់​ជាង​កម្រិត​កំ​ណើន​មធ្យម​ភាគ​ទូ​ទាំង​ប្រ​ទេស​និង​ខេត្ត​មួយ​ចំ​នួន​ក្នុង​តំ​បន់​។
 

 លោក​ស្រី​ប្រ​ធាន​រដ្ឋ​ស​ភា ង្វៀនធី​​គឹម​ង៉ឹង ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​នឹង​អតីត​ថ្នាក់
​ដឹក​នាំក្រុង​កឹង​ធើ ក្នុង​ស​ម័យ​ប្រ​ជុំ​លើក​ទី​៧ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ។​

ប្រ​ធាន​រដ្ឋ​ស​ភា ចែក​រំ​លែក ទោះ​បី​ជា​ទី​​ក្រុង​ប្រ​​ភេទ​លេខ​មួយ​ចំ​ណុះ​មជ្ឈិម​ក៏​ពិត​មែន​ ប៉ុន្តែ​ កម្រិត​អភិ​វឌ្ឍ​ទី​ក្រុង​របស់​ក្រុង​កឹ​ង​ធើ​នៅ​ទាប​។ កា​រិ​យា​ល័យ​ន​យោ​បាយ បាន​ធ្វើ​ការ​បូក​ស​រុប​ចំ​ៗ​ក្នុង​ឆ្នាំ​២០១៧ គប្បី​ថ្លឹង​​ថ្លែង​ក្នុង​ការ​ធា​នា​តួ​លេខ​នៃ​ការ​វិ​និ​យោគ​ទុន​ដើម្បី​ក្រុង​កឹង​ធើ​កសាង​ដោយ​ប្រ​ភព​ទុន​របស់​មជ្ឈិម សំ​ដៅ​ធា​នា​ក្នុង​ការ​ទាញ​យក​ផល ពង្រីក​នូវ​រាល់​ប្រ​ភព​កម្លាំង​ដើម្បី​កសាង​ក្រុង​កឹង​ធើ​ក្លាយ​ជា​ទី​ក្រុង​ស្នូល មាន​តួ​នា​ទី​ជា​មជ្ឈ​មណ្ឌល​ជំ​រុញ​ការ​អភិ​វឌ្ឍ​នៅ​តំ​បន់​​វាល​រាប​ទន្លេ​គឺ​ឡុង​។

“ដំ​ណឹង​ល្អ​នេះ មិន​មែន​សម្រាប់​តែ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ទាំង​មូល​។ នេះ​គឺ​ជាមូល​ដ្ឋាន​គ្រឹះ​ដើម្បី​ក្រុង​កឹ​ង​ធើ ឆាប់​បាន​ក្លាយ​ជា​ទី​ក្រុង​មជ្ឈ​មណ្ឌល  ជា​គន្លឹះ​សំ​ខាន់សម្រាប់​ទូរ​គមនា​គមន៍​ក្នុង​តំ​បន់ និង​អន្តរ​ទូរ​គម​នា​គមន៍​អន្តរ​ជាតិ ក្លាយ​ជា​ភូមិ​សាស្រ្ត​ស្នូល រក្សា​គោល​ជំ​ហរ​យុទ្ធ​សាស្រ្ត​អំ​ពី​ការ​ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​របស់​តំ​បន់ និង​ទូ​ទាំង​ប្រ​ទេស ស្រប​តាម​ស្មារ​តី​នៃ​សេចក្ដី​សម្រេច​លេខ​៤៥​-NQ/TW  របស់​កា​រិ​យា​ល័យ​ន​យោ​បាយ “-លោក​ស្រី​ប្រ​ធាន​រដ្ឋស​ភា​បាន​បញ្ជាក់​ដូច្នេះ​។

នា​ស​ម័យ​ប្រ​ជុំ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ វ៉​ថាញ់​ថុង បាន​រាយ​ការណ៍​ពី​លទ្ធ​ផល​ នៃ​ការ​អនុ​វត្ត​សេច​ក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹងធើ ស្ដី​ពី​សេដ្ឋ​កិច្ច​-សង្គម និង​ការ​ការ​ពារ​ប្រ​ទេស-សន្តិ​សុខ​ឆ្នាំ​២០១៧។ ឆ្លង​តាម​រយៈ​នោះ សេដ្ឋ​កិច្ច​ក្រុង​បន្ត​រក្សា​កម្រិត​កំ​ណើន​ខ្ពស់ រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​បង្វែរ​ចំ​ទិស​ដៅ​ភាគ​កម្រិត​សំ​ខាន់​ៗ​តែង​អនុ​វត្ត​សម្រេច​និង​សម្រេច​លើស​ផែន​ការ​ដាក់​ចេញ​។ ក្នុង​ចំ​ណោម​ភាគ​កម្រិត​ចំ​នួន​១៣ ស្ដី​ពី​សេដ្ឋ​កិច្ច-សង្គម​ដែល​អនុ​វត្ត​សម្រេច និង​សម្រេច​លើស​ផែន​ការ​ដាក់​ចេញ​ប្រ​ការ​សំ​ខាន់​បំ​ផុត គឺ​មធ្យម​ភាគ​លើម​នុស្ស​ម្នាក់​សម្រេច​៧២,​៩៦​លាន​ដុង​។ ផលិត​ផល​ស​រុប​លើ​ភូមិ​សាស្រ្ត​កើន​៧,៨៣​%​បើ​ប្រៀប​នឹង​ឆ្នាំ​២០១៦​។ សរុប​ការ​ប្រ​មូល​ថវិ​ការ​ដ្ឋលើ​ភូមិ​សាស្រ្ត​សម្រេច​១៧.២៨១​ពាន់​លាន​ដុង លើស​៣២,៥% នៃ​ការ​គណ​នា​ដែល​បាន​ប្រ​គល់​ឲ្យ​។ ស​រុប​ការ​ចំ​ណាយ​ថ​វិ​កា​ភូមិ​ភាគ​១១.​៥៣៨ ពាន់​លាន​ដុង​ សម្រេច​១១៤​,៧%​នៃ​ការ​គណនា​ដែល​មជ្ឈិម​ប្រ​គល់​ឲ្យ​និង​សម្រេច​១០០​,៣​% នៃ​ការ​គណ​នា​ដែល​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជនក្រុង​ប្រ​គល់​ឲ្យ​កើន​១៧​,៣​%  បើ​ប្រៀប​នឹង​ឆ្នាំ​​២០១៦​។

ស​ម័យ​ប្រ​ជុំ​លើក​ទី​៧ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន បាន​ពិ​ភាក្សា ពិ​និត្យ​ចេញ​សេចក្ដី​សម្រេច​នូវ​ខ្លឹម​សារ​សំ​ខាន់​ៗ សំ​ដៅ​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម  ធានា​កិច្ច​ការ​ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​របស់​ក្រុង​កឹងធើ ក្នុង​ឆ្នាំ​២០១៨​និង​បណ្ដា​ឆ្នាំ​បន្ត​បន្ទាប់​៕

​                                                                                

                       ថាញ់​ផុង-ពេជ្រ​សឿន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀនធីគឹម​ង៉ឹង