នយោបាយ - សង្គម នយោបាយ - សង្គម

11/12/2017 - 16:08

អភិ​វឌ្ឍ​វាល​រាប​ទន្លេ​គឺវ​ឡុង​សម្រប​នឹង​បម្រែ​ប​ម្រួល​អា​កាស​ធាតុ

បម្រែ​បម្រួល​អា​កាស​ធាតុ និង​ទឹក​ស​មុទ្រ​កើន​ខ្ពស់ គឺ​ជា​ទិន្នា​ការ​មិន​អាច​ចៀស​បាន ត្រូវ​រួម​រស់​និង​ចេះ​សម្រប​​ខ្លួន ត្រូវ​ចេះ​បម្រែ​សាក​ល្បង​ឲ្យ​ក្លាយ​ជា​​ឱ​កាស​។ ព្រោះ​ហេតុ​នោះ រដ្ឋា​ភិ​បាល​បាន​​ប្រ​កាស​ឲ្យ​ប្រើ​សេច​ក្តី​សម្រេច​លេខ​១២០ /NQ-CP ស្ដី​ពី​អភិ​វឌ្ឍន៍​ចីរ​ភាព​វាល​រាប​ទន្លេ​គឺវ​ឡុង សម្រប​នឹង​បម្រែ​បម្រួល​អា​កាស​ធាតុ​។

អភិ​វឌ្ឍ​ប្រ​ព័ន្ធ​ផ្លូវ​គមនា​គមន៍ និង​ផ្លាស់​ប្តូរ​ទម្រង់​រូប​ភាព​ផលិត​កម្ម តាម​ទិស​ដៅ​
សម្របនឹងបម្រែបម្រួលអាកាសធាតុ។

ស្ដី​ពី​ចក្ខុ​វិ​ស័យ​ដល់​ឆ្នាំ​២១០០ វាល​រាប​ទន្លេ​គឺវ​ឡុង​អភិ​វឌ្ឍ​ចីរ​ភាព សុ​វត្ថិ​ភាព រុង​រឿង លើមូលដ្ឋាន​អភិ​វឌ្ឍ​ស្រប​នឹង​ក​សិ​កម្ម ផ​លិត​ផល​គុណ​ភាព​ខ្ពស់ គួប​ផ្សំ​នឹង​សេ​វា​កម្ម អេ​កូ​ទេស​ចរណ៍ ឧស្សាហ​កម្ម ជាសំ​ខាន់​គឺ​ឧស្សា​ហកម្ម​ច្នៃ​ប្រ​តិដ្ឋ លើកកម្ពស់​តម្លៃ​និង​កម្លាំង​ប្រ​ជែង​របស់​ផលិត​ផល​កសិ​កម្ម; ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ បាន​ឡើង​គម្រោង​ផែន​ការ​អភិ​វឌ្ឍ​ព្រម​ៗ​គ្នា ទំ​នើប​តាម​ទិស​ដៅ​ម្ចាស់​ការ​ជឿន​លឿន​សម​ស្រប​ជា​មួយ​នឹង​បម្រែ​បម្រួល​អា​កាស​ធាតុ ធានា​សុ​វត្ថិ​ភាព​ចំ​ពោះ​គ្រោះ​ធម្ម​ជាតិ; ធន​ធាន​ធម្ម​ជាតិ​ត្រូវ​បាន​ប្រើ​ប្រាស់​សម​ស្រប​;  ពហុ​ជីវ​ស្ថាន​; ប្រ​ពៃ​ណី​វប្ប​​ធម៌ ប្រ​​វត្តិ​​សាស្រ្ត​ត្រូវ​បាន​បន្ត​រក្សា​និង​លើក​តម្កើង​ជីវ​ភាព សម្ភារៈ ស្មារ​តី​របស់​ប្រ​ជា​ជន​ត្រូវ​បាន​លើក​ស្ទួយ​។ ទិស​ដៅ​ដល់​ឆ្នាំ​២០៥០ វាលរាប​ទន្លេ​គឺវ​ឡុង ក្លាយ​ជា​តំ​បន់​មាន​កម្រិត​អភិ​វឌ្ឍ​បង្គួរ​បើ​ប្រៀប​នឹង​ទូ​ទាំង​ប្រ​ទេស មាន​កម្រិត​រៀប​ចំ​សង្គម​ជឿន​លឿន​; ប្រាក់​ចំ​ណូល​មធ្យ​ម​ភាគ​លើ​មនុស្ស​ម្នាក់​សម្រេច​បាន​ខ្ពស់​ជាង​មធ្យម​ភាគ​ទូ​ទាំង​ប្រ​ទេស ការ​រក​ស៊ី​ចិញ្ចឹម​ជី​វិត​របស់​ប្រ​ជា​ជន​ត្រូវ​បាន​ធា​នា; សន្ទ​ភាព ក​សិ​កម្ម​ជីវ​ស្ថាន ក​សិ​កម្ម អនុ​វត្ត​បច្ចេក​វិជ្ជា​ខ្ពស់​ស្រូប​អត្រា​ជាង​៨០​% កម្រិត​ព្រៃ​គ្រប​ដណ្តប់​សម្រេច​បាន​ជាង​៩% (បច្ចុ​ប្បន្ន​៤,៣​%​) ប្រ​ព័ន្ធ​ជីវ​ស្ថាន​ធម្ម​ជាតិ​សំ​ខាន់​ៗ​ត្រូវ​បាន​អភិ​រក្ស​និង​អភិ​វឌ្ឍ​។ បណ្តាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម ត្រូវ​បាន​កសាង​ព្រម​ៗ​គ្នា និង​ទាន់​ស​ម័យ​។ ប្រ​ព័ន្ធ​ទី​ក្រុង​ទំ​នើប​ត្រូវ​បាន​ក​សាង​ និង​ពង្រាយ​សម​ស្រប​នៅ​តាម​អ​នុ​តំ​បន់​។ ប្រ​ព័ន្ធ​គម​នា​គមន៍​ផ្លូវ​គោក ផ្លូវ​ទឹក ត្រូវ​បាន​អភិ​វឌ្ឍ​ព្រម​ៗ​គ្នា ត​ភ្ជាប់​ក្នុង​តំ​បន់ អន្ត​រ​តំ​បន់​និង​ត្រូវ​បាន​ធា​នា​គួប​ផ្សំ​យ៉ាង​សម​ស្រប​ ឯក​ភាព​បំ​ពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​មិន​ប៉ះ​ទង្គិច​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​ទំ​នប់​។ ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត ត្រូវ​បាន​ក​សាងព្រម​ៗ​គ្នា សម​ស្រប​ជា​មួយ​នឹង​ទម្រង់​រូប​ភាព​ផ្លាស់​ប្តូរ​ផលិត​ក​សិ​កម្ម សម្រប​នឹង​បម្រែ​បម្រួល​អា​កាស​ធាតុ​នៅ​តាម​អនុ​តំ​បន់​ជីវ​ស្ថាន ទន្ទឹម​នឹង​នោះ មាន​វិ​ធាន​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​កាត់​បន្ថយ​ហា​និ​ភ័យ​ធម្ម​ជាតិ​ដល់​ប្រ​ជា​ជន​និង​ខឿន​សេដ្ឋ​កិច្ច​។

រដ្ឋា​ភិ​បាល​មាន​គោល​ការណ៍ ទម្រង់​រូប​ភាព​អភិ​វឌ្ឍ​វាល​រាប​ទន្លេ​គឺវ​ឡុង ត្រូវ​តែ​យក​ធន​ធាន​មនុស្ស​ជា​ស្នូល បម្រើ​ប្រ​ជា​ជន កាត់​បន្ថយ​គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ; យក​ចិត្ត​ទុក​ដាក់​ខាង​គុណ​ភាព​ជាង​បរិ​មាណ​ភាព  ប្តូរ​ពី​វិ​សាល​ភាព​មក​ជា​ភាព​ស៊ី​ជម្រៅ​បង្ខិត​ជិត​ដោយ​ម្ចាស់​ការ​រវៀស​រ​វៃ​ក្នុង​ស្ថាន​ភាព​បម្រែ​បម្រួល​អា​កាស​ធាតុ​ដែល​ប្រ​ព្រឹត្ត ឡើង​រ​ហ័ស ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​ស្មុគ​ស្មាញ និង​រង​ផល​ប៉ះ​ពាល់​នៃ​ការ​ទាញ​យក​ផល ប្រើ​ប្រាស់​ប្រ​ភព​ទឹក​ដោយ​ទ្រង់​ទ្រាយ​ធំ​ប្រ​ពល​ភាព​ខ្ពស់​ពី​ដើម​ប្រ​ភព​ខាង​លើ​នៃ​ទន្លេ​មេ​គង្គ​។ ផ្លាស់​ប្តូរ​ទម្រង់​រូប​ភាព​អភិ​វឌ្ឍ ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​និង​យក​ចិត្ត​ទុក​ដាក់​អភិ​រក្ស​តម្លៃ​វប្ប​ធម៌ ប្រ​វត្តិ​សាស្រ្ត ពហុ​ជីវ​ស្ថាន បរិ​ស្ថាន​វិ​ទ្យា​របស់​តំ​បន់​៕                              

                                    ថាញ់​ផុង​-វិ​មាន 

ចែករំលែកអត្ថបទ