សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

11/12/2017 - 16:19

ប្រ​សិទ្ធ​ភាព​នៃ​គោល​ន​យោ​បាយ​ជន​ជាតិ

តាម​ប្រ​សាសន៍​លោក​ថាច់​យឿង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញឡុង ជីវភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តាម​ភូមិ​ភាគ​នា​នា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​វិ​វឌ្ឍន៍ គឺ​អា​ស្រ័យ​កម្ម​វិធី​វិ​និ​យោគ​ទុនរបស់រដ្ឋ​។

ទម្រង់​រូប​ភាព​ដាំ​ក្រូច​ថ្លុង​និង​ក្រូច​ដំ​បែ​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ខ្ពស់​។​

ទូទាំង​ខេត្តវិញឡុង មានជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​៦.៨៥៩គ្រួ​សារ​។ ក្នុង​នោះ រស់​នៅ​ប្រ​មូល​ផ្តុំ​ច្រើន​បំ​ផុត​នៅ​ស្រុក និងទី​រួម​ខេត្តចំ​នួន​៣​៖ ក្រុង​ប៊ិញ​មិញ​មាន​១.៦៣៧គ្រួ​សារ ស្រុក​តាម​ប៊ិញ​១.៧៤៤​គ្រួ​សារ និងស្រុក​ត្រា​អូង២.៥៧៦​គ្រួ​សារ​។ ក្រៅ​ពី​ភូមិ​ភាគ​ទាំង​នេះ ភូមិ​ភាគ​ដ​ទៃ​ទៀត​ក៏​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​លាយឡំ​នឹង​ជន​ជាតិដ​ទៃ​ដែរ​។ វិញ​ឡុង​ ក៏​ជា​ភូមិ​សាស្រ្ត មាន​គោលន​យោបាយឧបត្ថម្ភ​ដោយឡែក​សម​ស្រប​ជា​មួយ​នឹង​តម្រូវ​ការ​របស់ជន​រួមជាតិ​ខ្មែរ​។ លោក​ថាច់​យឿង ឲ្យដឹង​៖ “ក្រៅ​គម្រោង​ឧបត្ថម្ភ​គោ​ពូជ​ដល់​គ្រួសារ​ជន​រួម​ជាតិ​ខ្មែរ គណៈ​ជន​ជាតិ​ថែម​ទាំងធ្វើ​សេនា​ធិ​ការ​ដើម្បី​កសាង​គម្រោង​អភិ​វឌ្ឍ​ផលិ​ត​កម្ម សម​ស្រប​ដូច​ជា​៖ ឧបត្ថម្ភមាន់​ពូជ ឧបត្ថម្ភ  ពូជ​ក្រូច​ពោធិ៍​សាត់​និង​ឧបត្ថម្ភប្រ​ភេទ​ពូជ​ល្អ​ៗ​ផ្សេង​ទៀត ដើម្បី​មា​មីង​ដាំ​ដុះ​។ល។ ទន្ទឹម​នឹង​ការ​ឧបត្ថម្ភ​ដោយ​ផ្ទាល់​  ភូមិ​ភាគ​នា​នា​ថែម​ទាំង​សហ​ការ​ជា​មួយ​នឹង​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បើក​ថ្នាក់​ណែ​នាំ​បច្ចេក​ទេស​អំ​ពី​ចិញ្ចឹម​សត្វ ដាំ​ដុះ​ទៀត​ផង​។ល។ អា​ស្រ័យ​ហេតុ​នោះ គ្រួ​សារ​ដែល​បាន​ទទួ​ល​ផល​ពី​គម្រោង ក្ដាប់​បាន​ច្បាស់​លាស់​បច្ចេក​ទេស​ចិញ្ចឹម​សត្វ ដាំ​ដុះ ម្ល៉ោះ​ហើយ​មិន​សូវ​មាន​ករណី​ខូច​ខាត​កូន​ពូជ​ឡើយ​”។

គម្រោង​ផលិត​កម្ម ដាំ​ដុះ ចិញ្ចឹម​សត្វ ទទួល​បាន​ជោគ​ជ័យ​គឺមាន​ការ​រួម​ចំ​ណែក​យ៉ាង​ច្រើន​របស់​កង​ជួរ​កម្មា​ភិ​បាល​ភូមិ​ភាគ​។ លោក​ស៊ើង​ហ្វាង​យ្វី ប្រធាន​កា​រិ​យាល័យ​ជន​ជាតិ​ក្រុង​ប៊ិញ​មិញ ឲ្យដឹង​៖ “កា​រិ​យា​ល័យ​ជន​ជាតិ សហការ​ស្អិតល្មួតជា​មួយ​នឹង​ឃុំ​សង្កាត់​ ដើម្បី​ចុះ​ទៅ​មូល​ដ្ឋាន​ពិ​គ្រោះ​យោ​បល់​ជូន​ប្រ​ជា​ជន​ជា​ប្រ​ចាំ​។ ចំ​ពោះ​បញ្ហា​ខាង​ផ្នែក​ឯក​ទេស កម្មា​ភិ​បាល​កា​រិ​យា​ល័យ ក៏បានស​ហ​ការជា​មួយ​នឹង​ផ្នែក​ជាប់​ពាក់​ព័ន្ធ​ដើម្បី​ឧបត្ថម្ភ​ខាង​បច្ចេក​ទេស​ឲ្យ​បាន​ទាន់​ពេល​។ អា​ស្រ័យ​ហេតុ​នោះ គម្រោងនានា បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ខ្ពស់បង្គួរ”។ ឃុំ​ដុង​ប៊ិញ ក្រុង​ប៊ិញមិញ គឺជា​ឃុំ​មួយ​ក្នុង​ចំ​ណោម​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ បំ​ផុត​របស់​ក្រុង​​លោក​ស្រី​ង្វៀន​ធី​ថា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដុង​ប៊ិញ ឲ្យ​ដឹង​៖ “ឃុំ​បាន​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិ​ធី​គម្រោង​របស់​រដ្ឋ ម្ល៉ោះ​ហើយ​គ្រួ​សារ​ជា​ច្រើន​លើ​ភូមិ​សាស្រ្ត មាន​លក្ខ​ណ​សម្បត្តិ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ​។ ដោយ​ឡែក​គម្រោង​ឧបត្ថម្ភ​គោពូជ​ដល់​គ្រួ​សារ​ក្រី​ក្រ កំ​ពុង​ដំ​ណើរ​ការល្អ​បង្គួរ គោ​ធំ​ធាត់​ល្អ​”។ ចំណែក​នៅ​ស្រុក​ត្រា​អូង លោក​ថាច់​ថេ​ហៀង ប្រធានកា​រិ​យាល័យ​ជន​ជាតិ​ស្រុក ឲ្យ​ដឹង​៖ “ពិ​និត្យជា​រួម​ចម្ការ​ក្រូច​ពោធិ៍​សាត់ ក្រូច​ថ្លុង ដែល​បាន​ជំ​នួយ​ទុន​មាន​ការ​លូត​លាស់​ល្អ កសិ​ករ​កំ​ពុង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ឆ្លាស់​ជា​មួយ​នឹង​ដំ​ណាំ​ហូប​ផ្លែ ដើម្បី​យក​ដំ​ណាំ​រយៈ​ពេល​ខ្លី ចិញ្ចឹម​ដំ​ណាំ​រយៈ​ពេល​វែង​”​។

តាម​ប្រ​សាសន៍​លោក​ថាច់​យឿង ការ​អនុ​វត្ត​ព្រម​ៗ​គ្នា​ក្នុង​ដំ​ណើរ​ការ​វិ​និ​យោគ​ទុន​ពិ​គ្រោះ​និង​ណែ​នាំ​ជូន​ប្រ​ជា​ជន​អនុ​វត្ត បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​គួរ​ឲ្យ​មោទ​នៈ​។ ជា​មួយ​នឹង​របៀប​ធ្វើ​នេះ ខេត្ត​វិញ​ឡុង​សន្សឹម​ៗ កាត់​បន្ថយ​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​ជាតិ​ភាគ​តិច​បាន​ពី​២​ដល់​៣​%​គ្រួ​សារ​រៀង​រាល់​ឆ្នាំ​៕

 

                                 ហា​ថាញ់​-វិ​មាន​ 

ចែករំលែកអត្ថបទ