នយោបាយ - សង្គម នយោបាយ - សង្គម

11/12/2017 - 16:19

អូរ​ឡឹម​កសាង​ជន​បទ​ថ្មី

លោក​ង្វៀន​តឹង​យឿង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​អូរ​ឡឹម ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង រីក​រាយ​ចំ​ពោះ​ល្បឿន​កសាង​ជន​បទ​ថ្មី​របស់​ឃុំ​ប្រ​ព្រឹត្ត​ទៅ​បាន​យា៉ង​រ​លូន​។

ផ្លូវ​គម​នាគ​​ម​ន៍​ចុះ​ទៅ​កាន់​ភូមិ​ភឿក​ប៊ិញ​។

តាម​ប្រ​សាសន៍​លោក​យឿង ដើម​ឆ្នាំ​២០១៧ គណៈ​គ្រប់​គ្រង​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ឃុំ​អូរ​ឡឹម ផ្សព្វ​ផ្សាយ​អនុ​វត្ត​ចលនា​ប្រ​ឡង​ប្រ​ណាំង “រួម​កម្លាំង​កសាង​ជន​បទ​ថ្មី​” ជា​មួយ​ខ្លឹម​សារ​សម​ស្រប ជាក់​ស្ដែង​និង​ឆ្លើយ​តប​តាម​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជ​ន​។​ ហេតុ​នេះ​ហើយ បាន​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ បង្កើនចំ​ណេះ​ដឹង​ក្នុង​គណៈ​កម្មា​ធិ​ការ​បក្ស​រដ្ឋ​អំ​ណាច​ អង្គ​ការ​ន​យោ​បាយ​និង​ប្រ​ជា​ជន​ពី​ការ​កសាង​ជន​បទ​ថ្មី​។ អា​ស្រ័យ​ហេតុ​នោះ ក្នុង​ដំ​ណាក់​កាល​កសាង​ជន​បទ​ថ្មី​នៅ​ឃុំអូរ​ឡឹម បាន​ប្រ​ព្រឹត្ត​ទៅ​តាម​ជំ​នឿន​ដំ​ណើរ​ការ​កសាង​។ អនុ​វត្ត​សេចក្ដី​សម្រេច​លេខ​៣៣៧​៩​/QĐ-​​UBND​​​ចុះ​ថ្ងៃ​២៨/​១១​/២០១៦ របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង ស្ដី​ពី​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ក្រម​លក្ខ​ឋាន​ឃុំ​ជន​បទ​ថ្មី ខេត្ត​អាង​យ៉ាង​ដំ​ណាក់​កាល​២០១៦​-២០២០​និង​​​សេ​ច​ក្ដី​សម្រេច​លេខ​៩៤៨​/QĐ-UBND ចុះ​​ថ្ងៃ​២៧​/៣​/២០១៧​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង ស្ដី​ពី​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​និង​សេច​ក្ដី​ណែ​នាំ​របៀប​បញ្ជាក់​ វាយ​តម្លៃ​កម្រិត​សម្រេច​លក្ខ​ឋាន​ឃុំ​ជន​បទ​ថ្មី​លើ​ភូមិ​សាស្រ្ត​ខេត្ត​អាង​យ៉ាង ដំ​ណាក់​កាល​២០១៦-​២០២០​។ គណៈ​គ្រប់គ្រ​ង​កសាង​ជន​បទ​ថ្មីឃុំ​អូរ​ឡឹម ផ្សព្វ​ផ្សាយ​អនុ​វត្ត​កសាង​លក្ខ​​ឋាន​ជន​បទ​ថ្មី​ចំ​នួន​១៩ មក​ទល់​បច្ចុប្បន្ន​ អ​នុ​វត្ត​បាន​៨/១៩​លក្ខ​ឋាន​ជាក់​ស្ដែង​៖ លក្ខ​ឋាន​លេខ​១(គម្រោង​ផែន​ការ​និង​អនុវត្ត​គម្រោង​ផែន​ការ; លក្ខ​ឋាន​៣ (ធា​រា​សាស្រ្ត)​; លក្ខ​ឋាន​៤​(អគ្គិ​ស​នី)  លក្ខ​ឋាន​៧​(ពា​ណិជ្ជ​កម្ម​ជន​បទ​) លក្ខ​ឋាន​៨​(ព័ត៌​មាន​និង​សារ​គម​នា​គមន៍​)​;​លក្ខ​ឋាន​១២​(ពល​កម្ម​និង​ការ​ងារ​ធ្វើ​);​លក្ខ​ឋាន​១៥​(សុ​ខា​ភិ​បាល​);លក្ខ​ឋាន​១៩​(ការ​ពារ​ប្រ​ទេស​និង​សន្តិ​សុខ​)​។

បង​ស្រី​នាង​សម្បូរ ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ទ្រី​តូង ឲ្យ​ដឹង​ស្នា​ដៃ​លេច​ធ្លោ​មួយ​ចំ​នួន​របស់​ឃុំ​អូរ​ឡឹម​គឺ​ក្នុង​៩​ខែ​ដើម​ឆ្នាំ​២០១៧ ឃុំ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​១.២២២​នាក់ ក្នុង​នោះ ពល​ករ​ចំ​នួន​១៧​នាក់​មាន​ការ​ងារ​ធ្វើ​នៅ​ក្នុង​ខេត្ត​និង​ពល​ករ​ចំ​នួន​១.២០៥​ធ្វើ​ការ​នៅ​ក្រៅ​ខេត្ត​។ ទន្ទឹម​នឹ​ង​នោះ បណ្តុះ​បណ្ដាល​មុខ​របរ​តាម​សេចក្ដី​សម្រេច​១៩៥៦/QĐ-TTg​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​ដល់​សិក្ខា​កាម​ចំ​នួន​៣០​នាក់​មានមុខ​របរ​ជា​ជាង​សំ​ណង់​ខ្នាត​គ្រួ​សារ​និង​សិក្ខា​កាម​៣០​នាក់ មាន​វិជ្ជា​ជីវៈ​ខាង​បច្ចេក​ទេស​គំ​នូរ​ប្លង់​ចម្ការ​។ យោង​ប្រ​សាសន៍​លោក​ចៅ​នេត្រ ប្រ​ធាន​ភូមិ​ភឿក​ប៊ិញ​យុវ​ជន​ជា​ច្រើន​​នៅ​ក្នុង​ភូមិ​ដោយ​បាន​រៀន​របរ​ជាង​សំ​ណង់ ម៉្លោះ​ហើយ​មាន​ការ​ងារ​ធ្វើ​នៅ​ទី​រួម​ស្រុក​បាជុក​​។ ផ្លូវ​គម​នាគមន៍​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​រាល់​ថ្ងៃ ជិះ​ម៉ូ​តូ​ទៅ​ធ្វើ​ការ​រួច​វិល​ត្រ​ឡប់​មក​ផ្ទះ​ហូប​បាយ ឈប់​សម្រាក​ហេតុ​នោះ​អ្នក​ទៅ​ធ្វើ​ឆ្ងាយ​ភាគ​ច្រើន​រក​បាន​ប្រាក់​សេស​សល់​។ យុវ​ជន​មួយ​ចំ​នួន​ទៅ​ធ្វើ​កម្ម​ករ​នៅ​មណ្ឌល​ឧស្សា​ហកម្ម​ប៊ិញ​យ៉ឿង​ សន្សំ​បាន​ប្រាក់​ផ្ញើ​ជូន​គ្រួ​សារ ម៉្លោះ​ហើយ​ក្នុង​ភូមិ​និ​យាយ​រួម​គ្រួ​សារ​ណា​ក៏​មាន​ចំ​ណូល​ជីវ​ភាព​ក៏​បាន​លំ​នឹង​។ លោក​ត្រឹង​ទ្រឿង​ហាយ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ឃុំ​អូរ​ឡឹម បញ្ជាក់​៖ “អូរ​ឡឹម​ជា​ឃុំ​ក្រី​ក្រ មាន​ជ​ន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត​១០០% អា​ស្រ័យ​ដោយ​អត្រា​ពល​កម្ម​មាន​ការ​ងារ​ធ្វើ​កើន​ឡើង ម៉្លោះ​ហើយ​ចំ​ណូល​មធ្យ​ម​ភាគ​លើ​មនុស្ស​ម្នាក់​ក៏​កើន​ឡើង​។ ជា​មួយ​ល្បឿន​នៃ​ដំ​ណើរ​ការ​កសាង​នេះ ឃុំ​ប្ដេជ្ញា​នឹ​ង​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ចុះ​ទាប​បំ​ផុត​នៅ​ឆ្នាំ​បន្ត​បន្ទាប់​”៕​

                        ហា​ថាញ់​-ទី​ទុយ

ចែករំលែកអត្ថបទ