សុខភាព សុខភាព

11/12/2017 - 16:26

ថែ​ទាំ​សុខ​ភាព​ជូន​កង​ទ័ព​ប្រ​ជា​ជន

ក្រោយ​ពីរ​យៈ​កាល​៦​ខែ​ដំ​ណើរ​ការ​កង​ជួរ​ក្រុម​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត បុគ្គ​លិក​នៃ​មន្ទីរ​ពេទ្យ​យោ​ធា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ រួម​ចំ​ណែក​ថែ​ទាំ​សុខ​ភាព​ជូន​កង​ទ័ព​និង​ប្រ​ជា​ជន​នៅ​ស្រុក​កើ​-ដ​ និង​ភូមិ​ភាគ​នៅ​ជិត​ខាង​កាន់​តែ​មាន​ភាព​ប្រ​សើរ​។

វេជ្ជ​បណ្ឌិត​ កំពុង​ពិ​និត្យ​ជំ​ងឺ​ឲ្យ​អ្នក​ជំ​ងឺ សម្រាក​ព្យា​បាល​នៅ​ផ្នែក​រោគ​ក្នុង​ទូ​ទៅ​។

មន្ទីរ​ពេទ្យ​យោ​ធា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ចាប់​ដំ​ណើរ​ការ​នៅ​ថ្ងៃ​ទី​១៩ ខែ​ឧស​ភា ឆ្នាំ​២០​១៧​។​ នេះ​គឺ​ជា​មន្ទីរ​ពេទ្យ​ដំ​ណើរ​ការ​តាម​ទម្រង់​រូប​ភាព​ពេទ្យ​យោ​ធា​ប្រ​ជា​ជន​ដំ​បូង​បង្អស់​នៅ​ក្រុង​កឹ​ង​ធើ និង​ជា​មន្ទី​រ​ពេទ្យ​ដំ​បូង​បង្អស់​របស់​ស្រុក​កើ​-ដ​ផង​ដែរ​។ មន្ទីរ​ពេទ្យ​មាន​បន្ទប់​មុខ​ងារ​៦​ផ្នែក បន្ទប់​ជំ​នាញ​ ចំ​នួន​៣ ដោយ​មាន​បុគ្គ​លិក​ជាង​១០០​នាក់​មាន​ទ្រង់​ទ្រាយ​៥៥​គ្រែ​។ ពូ​ត្រេវ​គីម នៅ​ទី​ប្រ​ជុំ​ជន​កើ​-ដ​ ស្រុក​កើ​-ដ មក​ពិ​និត្យ​សុខ​ភាព​ប្រ​ចាំ​ខែ​នៅ​មន្ទីរ​ពេទ្យ​នេះ ចែក​រំ​លែក​៖ “ពីមុន កើ-​ដ​គ្មាន​មន្ទីរ​ពេទ្យ​លក្ខណៈ​សម្ភារៈ​​នៅ​មាន​កម្រិត ម្យ៉ាង​ទី​តាំង​មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​ស្រុក​កើ​-​ដ​នៅ​ឆ្ងាយ ​ម៉្លោះ​ហើយ​ពេល​មក​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​ម្តង​ៗ ​មា​មីង​ជួប​លំ​បាក​ច្រើន​។ ព្រោះ​ហេតុ​នោះ បាន​ជា​មាន​អ្នក​ជំ​ងឺ​ជា​ច្រើន​ពេល​ឈឺ​ថ្កាត់​ម្តង​ៗមិន​ចូល​ពេទ្យ​ស្រុក​ទេ ឆ្ពោះ​មក​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​នៅ​មន្ទីរ​ពេទ្យ​ក្រុង​កឹង​ធើ​តែ​ម្តង​។ ឥ​ឡូវ​មន្ទីរ​ពេទ្យ​យោ​ធា​ប្រ​ជា​ជន​បាន​កសាង​ មាន​ភាព​សម​រម្យ ទំ​នើប បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​របស់​​ប្រ​ជា​​ជន​”។​

លោក​វរ​សេនីយ៍​ឯក​បម្រុង ផាម​វុាំ​ងបោយ វេជ្ជ​បណ្ឌិត​ឯក​ទេស​១ នាយក​រង​មន្ទីរ​ពេទ្យ យោ​ធា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ រំ​លឹក​ឡើង​វិញ​៖ “ស្រុក​កើ-ដជា​ភូមិ​ភាគ​មាន​ជន​រួម​ជាតិ​ខ្មែរ​​​រស់​នៅ​កុះ​ករ ជីវ​ភាព​កង​ទ័ព​ប្រ​ជា​ជន​នៅ​ជួប​លំ​បាក​ច្រើន​។ ព្រោះ​ហេតុ​នោះ ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាក់​ថ្នាក់ និង​កង​ជួរ​បុគ្គ​លិក​ពេទ្យ​ជា​និច្ច​កាល​លើក​កម្ពស់​ទាំង​មុខ​ជំ​នាញ​និង​ការ​ទំ​នាក់​ទំ​នង ដើម្បី​បង្ក​បាន​នូវ​ក្តី​ជំ​នឿ​ក្នុង​ប្រ​ជា​ជន​។ មិន​ត្រឹម​តែ​អនុ​វត្ត​ភារ​កិច្ច​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជាជ​ន​បាន​ល្អ​ប៉ុណ្ណោះ​ទេ មន្ទីរ​ពេទ្យ​នៅ​ទាំង​អនុ​វត្ត​សម្រេច​រួច​រាល់​នៅ​ការ​បណ្តុះ​បណ្តាល​កង​ជួរ​ពេទ្យ​យោ​ធា​ធា នា​សន្តិ​សុខ​ការ​ពារប្រ​ទេស​នៅ​ក្នុង​តំ​បន់​ទៀត​ផង​”។ ជាក់​ស្តែង ក្រោយ​ដំ​ណើរ​ការ​អស់​រយៈ​ពេល​៦​ខែ​មក​នេះ ចំ​នួន​អ្នក​ជំ​ងឺ​ មក​ពិ​និត្យ ​ព្យា​បាល​ជំ​ងឺ កើន​ជា​លំ​ដាប់​។ គិត​មក​ទល់​នឹង​ខែ​វិច្ឆិ​កា ឆ្នាំ​២០១៧ មន្ទីរ​ពេទ្យ​បាន​ពិ​និត្យ ព្យា​បាល​ជូន​អ្នក​ជំ​ងឺ​ជាង​១១០០០​នាក់​។ ក្នុង​នោះ ប្រ​ជា​ជន​មក​ពិ​និត្យ​​ជំ​ងឺ​និង​សម្រាក​ព្យា​បាល​ជា​រៀង​រាល់​ខែ​កើន​ជា​លំ​ដាប់​។ អ្នក​មីង​យ័ញ​ធី​អៀង​នៅ​ភូមិ​ថើយ​ត្រឿង​១ ឃុំ​ថើយ​ស្វឹង ស្រុក​កើ​-ដ ឲ្យ​ដឹង​៖ “ខ្ញុំ​ឈឺ​ជំ​ងឺ​សម្ពាត​ឈាម​ខ្ពស់​អា​ស្រ័យ​ បាន​វេជ្ជ​បណ្ឌិត​ជួយ​សង្រ្គោះ ទើប​ជំ​ងឺ​ខ្ញុំ​បាន​ធូរ​ស្រាល​ច្រើន​។ ក្រោយ​ពី​រយៈ​ពេល​៥​ថ្ងៃ សម្រាក​ព្យា​បាល​ជំ​ងឺ​នៅ​មន្ទីរ​ពេទ្យ​យោ​ធា​ប្រជា​ជន ខ្ញុំ​ក៏​បាន​វេជ្ជ​បណ្ឌិត​ឲ្យ​ចុះ​ពេទ្យ​។ មុន​នឹង​មក​ផ្ទះ ឧបដ្ឋាក​នៅ​ទាំង​ណែ​នាំ​ខ្ញុំ​ពី​របៀប​លេប​ថ្នាំ ហូប​ចុក​ដើម្បី​ថែ​ទាំ​សុខ​ភាព​។ ខ្ញុំ​ប្រើ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ម៉្លោះ​ហើយ​ដេក​ពេទ្យ​គ្មាន​បង់​ប្រាក់​”​។

លោក​វរ​សេនីយ៍​ឯក​បម្រុង ផាម​វុាំង​បោយ វេជ្ជ​បណ្ឌិត​ឯក​ទេស​១ ឲ្យ​ដឹង​បន្ថែម​៖​ “អា​ស្រ័យ​ស្មារ​តី​សាម​គ្គី អា​កប្ប​កិរិ​យា​កង​ទ័ព ម៉្លោះ​ហើយ​មន្ទីរ​ពេទ្យ​ដំ​ណើរ​ការ​រ​លូន​។ នៅ​ពេល​ខាង​មុខ គណៈ​នា​យក​មន្ទីរ​ពេទ្យ​នឹង​បញ្ជូន​កម្មា​ភិ​បាល​វ័យ​ក្មេង​ទៅ​បង្កើន​ចំ​ណេះ​ដឹងមុខ​ជំ​នាញ នឹង​ស្នើ​ថ្នាក់​លើ​ចាត់​កម្មា​ភិ​បាល​មួយ​ចំ​នួន​មាន​បទ​ពិ​សោធន៍​មក​បំ​ពេញ​ការ​ងារ​នៅ​អង្គ​ភាព​។ ម្យ៉ាង​វិញ​ទៀត មន្ទីរ​ពេទ្យ​នឹង​បំ​ពាក់​គ្រឿង​បរិក្ខារ​ពេទ្យ​ទំ នើប​ៗ ដើម្បី​ដំ​ណើរ​ការ​អនុ​វត្ត​បច្ចេក​ទេស​ឆ្លុះ​វះ​កាត់ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​ជូន​កង​ទ័ព​និង​ប្រ​ជា​ជន​ឲ្យ​បាន​ល្អ​”៕

  ​                         ថាញ់​ភូ​-មុ​នី 

ចែករំលែកអត្ថបទ