សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

11/12/2017 - 16:26

ជន​រួម​ជាតិ​ភាគ​តិច​ជាង​៧០​% ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អប់​រំ​ច្បាប់

នោះ​គឺ​ជា​ទិស​ដៅ​មួយ​ក្នុង​ចំ​ណោម​ទិស​ដៅសំ​ខាន់​ៗនៃ​គម្រោង​“ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​ផ្សព្វ​ផ្សាយ​អប់​រំ​ច្បាប់ និង​ឃោស​នា ចល​នា​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល២០១៧​-​២០២១ អា​ស្រ័យ​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ផ្តល់​សច្ចា​ប័ន​។

រូបភាព​នៃ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ក្នុង​ជន​រួម​ជាតិ​មាន​លក្ខណៈ​សម្បូរ​បែប​។

ទិស​ដៅ​ទូ​ទៅ​របស់​គម្រោង សំ​ដៅ​បង្ក​ភាព​ផ្លាស់​ប្តូរ​ស្មារ​តី​ភ្ញាក់​រ​លឹក​ក្នុង​ការ​គោ​រព​តាម​គោល​ការណ៍ គោល​មា​គ៌ា​របស់​បក្ស គោល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ បង្កើន​ផែន​ម​ហា​សាម​គ្គី​ជន​ជាតិ ពង្រឹង​ក្តី​ជំ​នឿ​ក្នុង​ជន​រួម​ជាតិ​ចំ​ពោះ​បក្ស រដ្ឋ ចល​នា​ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ​កសាង​សង្គម​ថ្លៃ​ថ្នូរ​រស់​នៅ​និង​ធ្វើ​ការ​តាម​រដ្ឋ​ធម្ម​នុញ តាម​ច្បាប់​សំ​ដៅ​លំ​នឹង​ន​យោ​បាយ បង្ក​ភាព​ចុះ​សម្រុង​ក្នុង​សង្គម អនុ​វត្ត​ជោគ​ជ័យ​ទិស​ដៅ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​។ តាម​គម្រោង​ខិត​ខំ​ដល់​ឆ្នាំ​២០​២១​ កម្មា​ភិ​បាល​អ្នក​រដ្ឋ​ការ បុគ្គ​លិក​​១០០​% របស់​ស្ថា​ប័ន​ដែល​បំ​ពេញ​ការ​ងារ​ជន​ជាតិ​ចាប់​ពី​មជ្ឈិម​ដល់​ភូមិ​ភាគ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អប់​​​រំ​​ច្បាប់ និង​ផ្តល់​ព័ត៌​មាន​ទូ​លំទូ​លាយ​អំ​ពី​គោល​ការណ៍ គោល​មា​គ៌ា​របស់​បក្ស គោល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ ស្តី​ពី​ការ​ងារ​ជន​ជាតិ គោល​ន​យោ​បាយ​ជន​ជាតិ​ដោយ​ខ្លឹម​សារ​និង​រូប​ភាព​សម​ស្រប​តាម​កំ​ណត់​របស់​ច្បាប់​។ មាន​កង​ជួរ​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ បុគ្គ​លិក​ជាង​៨០​% ត្រូវ​បាន​ប្រ​គល់​ភារ​កិច្ច​ផ្សព្វ​ផ្សាយ​ច្បាប់ និង​ឃោស​នា ចលនា​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​បាន​ផ្តល់​ព័ត៌​មាន ឯក​សារ​ច្បាប់ ហ្វឹក​ហាត់​បំ​ពាក់​បំ​ប៉ន​ជំ​នាញ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​និង​ឃោស​នា ចល​នា​ពី​វិ​ស័យ​ការ​ងារ​ជន​ជាតិ តាម​តម្រូវ​ការ​ភារ​កិច្ច​។ ប្រ​ជា​ជន​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ជាង​៧០​% ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អប់​រំ​ច្បាប់​និង​ឃោស​​នា ចល​នា​លើក​កម្ពស់​ស្មារ​តី​យល់​ដឹង​អំ​ពី​គោល​ការណ៍ គោល​មា​គ៌ា​របស់​បក្ស​គោល​ន​យោ​បាយ និង​ច្បាប់​របស់​រដ្ឋ ស្តី​ពី​ការ​ងារ​ជន​ជាតិ គោល​ន​យោ​បាយ​ជន​ជាតិ​។

ក្នុង​​​ចំ​ណោម​ខ្លឹម​សារ​នៃ​ការ​ផ្សព្វ​ផ្សាយ​អប់​រំ​ច្បាប់ គឺ​សំ​ដៅ​ជួយ​ជន​រួម​ជាតិ​ភាគ​តិច លើក​កម្ពស់​ស្មារ​តី​គោ​រព ប្រតិ​បត្តិ​ការ​ពារ​ច្បាប់;​រាល់​ទង្វើ​ត្រូវ​បាន​ហាម​ឃាត់​និង​ដាក់​ទណ្ឌ​កម្ម​ពិ​ន័យ​;សិទ្ធិ;កា​តព្វ​កិច្ច​មូល​ដ្ឋាន​របស់​ពល​រដ្ឋ​។ល។ ពិ​សេស​គឺ​ការ​ផ្សព្វ​ផ្សាយ ចល​នា​ជន​រួម​ជាតិ​និង​បណ្តា​ជន​ជាតិ​ គប្បី​ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​ឧបាយ​កល “ប្រែ​ប្រួល​សន្តិ​ភាព​” ឆ្លៀត​យក​បញ្ហា​ជន​ជាតិ សា​ស​នា ប្រ​ជា​ធិប​តេយ្យ​សិទ្ធិ​មនុស្ស​ដើម្បី​ប្រ​ឆាំង​បំ​ផ្លិច​បំ​ផ្លាញ​បក្ស រដ្ឋ​យើង​បំ​បាត់​ចោល​នូវ​ការ​ឃោស​នា​មួល​បង្កាច់​របស់​អា​នុ​ភាព​អមិត្ត​ពង្រឹង​ផែន​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ លើក​កម្ពស់​ស្មារ​តី​ការ​ពារ​អធិ​ប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន​ បង្ការ​ទប់​ស្កាត់​អំ​ពើ​ជួញ​ដូរ​ស្រ្តី កុ​មារ និង​ផ្សព្វ​ផ្សាយ​សាស​នា​ខុស​ច្បាប់​។ បង្កើន​ការ​ក្តោប​ក្តាប់​ស្ថាន​ភាព​សន្តិ​សុខ​សតិ​អា​រម្មណ៍ ឆ្លើយ​តប​បំ​ណង​ប្រាថ្នា​របស់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​។ ការ​ផ្សព្វ​ផ្សាយ​អប់​រំ​ច្បាប់ និង​ឃោស​នា ចលនា​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ត្រូវ​បាន​ធា​នា​នូវ​លក្ខណៈ​អនុ​វត្ត​ជាក់​ស្តែង​ការ​ស្នង​បន្ត មាន​សារៈ​សំ​ខាន់ អា​ទិ​ភាព​តំ​បន់​លំ​បាក​ពិ​សេស តំ​បន់​ជ្រៅ តំ​បន់​ឆ្ងាយ​តំ​បន់​ព្រំ​ដែន សម​ស្រប​នឹង​តម្រូវ​ការ​ទំ​នៀម​ទម្លាប់ វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​និង​តំ​បន់​នី​មួយ​ៗ​។ គម្រោង​អនុ​វត្ត​ចាប់​ពី​ឆ្នាំ​២០១៧​-២០២១ លើ​ភូមិ​សាស្រ្ត​៥២​/៦៣​ខេត្ត​និង​បណ្តា​ក្រុង​ចំ​ណុះ​មជ្ឈិម​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​៕

         ថាញ់​ផុង​-មុនី

 

ចែករំលែកអត្ថបទ