នយោបាយ - សង្គម នយោបាយ - សង្គម

19/12/2017 - 14:21

យុវ​ជន​គឺ​ជា​"ស​សរ​ទ្រូង​”របស់​ប្រ​ទេស​ជាតិ

នៅ​ក្នុង​មហា​សន្និ​បាត​សម្ព័ន្ធ​យុវ​ជន​ទូ​ទាំង​ប្រ​ទេស​ លើក​ទីXI អា​ណត្តិ​២០​១៧​-២០​២២ លោក​អគ្គ​លេ​ខា ​ង្វៀន​ភូ​ត្រុង អញ្ជើញ​ចូល​រួម​និង​មាន​ប្រ​សាសន៍​ចង្អុល​ការ​។ លោក​អគ្គ​លេ​ខា គូស​បញ្ជាក់​ ចាប់​តាំង​ពី​មាន​បក្ស​និង​អ៊ំ​ហូ​ជា​មគ្គុ​ទេសក៍ លត់​ដំ​ បាន​ធ្វើ​ឲ្យ​យុវ​វ័យ​វៀតណាម​កាន់​តែ​ពង្រីក​ជាង​ទៀត​នូ​វ​ប្រ​ពៃ​ណី​វីរ​ភាព និង​មាន​ការ​រួម​ចំ​ណែក​យ៉ាង​ច្រើន ​ក្នុង​ជ័យ​ជំ​នះ​ដ៏​ម​ហិ​មា​របស់​បដិ​វត្តវៀត​ណាម​។

សមមិត្តឡេក្វឹកផុង​និង​បណ្តា​សម​មិត្ត​លេខា​មជ្ឍិម​សម្ព័ន្ធ​យុវ​ជន​ទទួល​បាច់​ផ្កា​ពី​សម​មិត្ត​អក្គ​លេ​ខា​។

ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ សម្ព័​ន្ធ​យុវ​ជន​កុម្មុយ​និស្ត​រៀត​ណាម​ចូល​រួម​ដោះ​ស្រាយ​យ៉ាង​ស​កម្ម​រាល់​ការ​លំ​បាក​ដែល​កើត​ឡើង យថា​ហេតុ ដូចជា​ជំ​នះ​ផល​វិ​បាក​គ្រោះ​ម​ហន្ត​រាយ​ធម្ម​ជាតិ​ ទឹក​ជំ​នន់ រាំងរឹះ ជ្រាប​ប្រៃ;     ជំ​នួយ និង​ផ្តល់​នូវ​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​យុវ​ជន​សិក្សា​រៀន​សូត្រ ដាស់​ភ្ញោក​ ស្មារ​តី​កសាង​អា​ជីព​ក្នុង​ស្រ​ទាប់​យុវ​ជន​។ អង្គ​ការ​សម្ព័ន្ធ​យុវ​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រឹង​មាំ​និង​អភិ​វឌ្ឍ​។ រណ​សិរ្ស​សាម​គ្គី ប្រ​មូល​ផ្ដុំ​យុវ​ជន​ត្រូវ​បាន​បើក​ទូ​លាយ​។ ការ​ទទួល​បន្ទុក​កងកុ​​មារ​ឈាន​មុខ​ហូ​ជីមិញ​និង ថែ​ទាំ​យុវ​វ័យ កុ​មារ​ត្រូវ​បាន​ចាប់​អា​រម្មណ៍​។ ស្មារ​តី​ន​យោ​បាយ​របស់​ស​មា​ជិក​កើន​ឡើង​មួយ​កម្រិត​ ធ្វើ​ឲ្យ​កង​ជួរ​កម្មា​ភិ​បាល សម្ព័ន្ធ​យុ​ជ​ន​មាន​ភាព​សុក្រឹត ក្លាយ​ជា​​ប្រ​ភព​កម្មា​ភិ បាល​ជិត​ដិត​ទំ​នុក​ចិត្ត​របស់​បក្ស រដ្ឋ​អំ​ណាច និង​អង្គ​ការ​ម​ហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​។ ផ្ដើម​ពី​ភាព​ជាក់​ស្ដែង​ស​កម្ម​ភាព​សម្បូរ​បែប​និង​ពុះ​ពោរ​របស់​យុវ​វ័យ​លើ​គ្រប់​វិ​ស័យ​បាន​លេច​ឡើង​នូវ​គំ​រូ​ឆ្នើម​ជា​ច្រើន យុវ​ជន​បាន​នាំ​មុខ​និង​សម្រេច​ជោ​គ​ជ័យ​ក្នុង​ការ​សិក្សា​រៀន​សូត្រ ពល​កម្ម​ ផ​លិត​ពា​ណិជ្ជ​កម្ម​និង​ស​មា​ហ​រណ​កម្ម រួម​ចំ​ណែក​កសាង​រូប​ភាព​ស្អាត​ស្អំ​ក្នុង​ស្រ​ទាប់​យុវ​ជន​វៀត​ណាម​ស​ម័យ​ថ្មី គូស​បញ្ជាក់​នូវ​តួ​នា​ទី​របស់​អង្គ​ការ​សម្ព័ន្ធ​យុ​វ​ជន​ក្នុង​ប្រ​ព័ន្ធ​ន​យោ​បាយ ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​នូវ​ប្រ​ពៃ​ណី​ដ៏​ត្រ​ចះ​ត្រ​ចង់​របស់​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​និស្ដ​ហូ​ជី​មិញ​។

លោក​អគ្គ​លេ​ខា គូស​បញ្ជាក់ បក្ស រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន តែង​ដាក់​ក្ដី​ជំ​នឿ​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​ស្រ​ទាប់​យុវ​វ័យ​។ សម្ព័ន្ធ​យុវ​ជន​គប្បី​កំ​ណត់​ច្បាស់​ឧត្តម​គតិ​បដិវត្តន៍​របស់​យុវ​ជន គឺ​ឯក​រាជ្យ​ជាតិ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​សង្គម​និ​យម​ខិត​ខំ​កសាង​ប្រ​ទេស​វៀត​ណាម​ ប្រ​ជា​ជន​សម្បូរ​សប្បាយ ប្រ​ទេស​រឹង​មាំ ប្រ​ជា​ធិប​តេ្តយ្យ យុត្តិ​ធម៌ អារ្យ​ធម៌ អ្នក​ស្នង       បន្ត​ដ៏​ស្មោះ​ត្រង់ និង​ដ៏​ចំ​ណាន​ក្នុង​បុព្វ​ហេតុ​បដិ​វត្តន៍ត្រ​ចះ​ត្រង់​របស់​បក្ស រប​ស់​ជន​​ជាតិ​។ សម្ព័ន្ធ​យុវ​ជន ចាត់​ទុក​ការ​ផ្សព្វ​ផ្សាយ​អប់រំ រៀន​សូត្រ​ស្រាវ​ជ្រាវ​និង​អនុ​វត្ត​លទ្ធិ​ម៉ាក្ស​-លេ​នីន ស​តិ​អា​រម្មណ៍​ហូ​ជី​មិញ គោល​ការណ៍ គោល​មា​គ៌ា​សេចក្ដី​សម្រេច​របស់​បក្ស​ក្នុង​ការ​ងារ​ជាក់​ស្ដែង​និង​ជីវ​ភាព​របស់​យុវ​ជន​។ ពិ​សេស ត្រូវ​ស្វិត​ស្វាញ​ច្នៃ​ប្រ​តិដ្ឋ និង​ជាក់​ស្ដែង​ក្នុង​ការ​រៀប​ចំ​ជូន​កម្មា​ភិ​បាល ស​មា​ជិក​សម្ព័ន្ធ​យុវ​ជន យុវ​វ័យ​កុ​មារ​រៀន​សូត្រ និង​ធ្វើ​តាម​ស​តិ​អា​រម្មណ៍ សីល​ធម៌ ឥ​រិយា​បទ​ហូ​ជី​មិញ​។

ទន្ទឹម​ជា​មួយ​នឹង​ការ​គិត​គូរ​ពង្រឹង រៀប​ចំ​កសាង​សម្ព័ន្ធ​យុវ​ជន​រឹង​មាំ​ពិត​ប្រា​កដ​ទាំង​សតិ​អា​រម្មណ៍ ន​យោ​បាយ អង្គ​ការ​ចាត់​តាំង និង​ស​កម្ម​ភាព​។ អង្គ​ការ​សម្ព័ន្ធ​យុវ​ជន​ត្រូវ​មាន​ការ​ផ្លាស់​ថ្មី និង​បង្កើន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​បំ​ផុស​ចលនា  កម្ម​វិ​ធី​ស​កម្ម​ភាព​របស់​សម្ព័ន្ធ​យុវ​ជន ពង្រីក​តួ​នា​ទី​ឈាន​មុខ ស្ម័គ្រ​ចិត្ត ច្នៃ​ប្រ​តិដ្ឋ​របស់​យុវ​ជន បញ្ជាក់​ពី​តួ​នា​ទី​របស់​សម្ព័ន្ធ​យុវ​ជន​ក្នុង​ការ​រួម​ដំ​ណើរ​ការ​ពារ​សិទ្ធិ​និង​ផល​ប្រ​យោជន៍​ស្រ​ប​ច្បាប់ ត្រឹម​ត្រូវ​របស់​យុវ​ជន​។ យក​ចិត្ត​ទុ​ក​ដាក់​គិត​គូរ ជំ​នួយ​តាម​តម្រូវ​ការ គោល​បំ​ណង​ដ៏​ត្រឹម​ត្រូវ​ស្រប​ច្បាប់​ពិត​ប្រា​កដ​របស់​យុ​វ​ជន​។ ដាស់​ភ្ងោក​នូវ​បំ​ណង​ប្រាថ្នា​កសាង​អា​ជីព​និង​រៀប​ចំ​ស​កម្ម​ភាព​ជំ​នួយ​យុវ​ជន​កសាង​អា​ជីព​បាន​ជោគ​ជ័យ; ពង្រីក​ប្រ​ភព​ធន​ធាន ជំ​នួយ​កម្លាំង​ ដើម្បី​យុវ​ជន​ឈាន​មុខ​ធ្វើ​សេដ្ឋ​កិច្ច ធ្វើ​មាន ស្រប​ច្បាប់​ដល់​ខ្លួន​ឯង គ្រួ​សារ​និង​ប្រ​ទេស​ជាតិ​។ ជួយ​យុវ​ជន​បង្កើន​បំ​ពាក់​នូវ​ចំ​ណេះ​ដឹង និង​ភាព​ពំ​ណិន​ដោយ​ខ្លួន​ឯង ឆ្លើយ​តប​ទៅ​នឹង​ការ​ទាម​ទារ​នៃ​កិច្ច​ការ​បដិវត្តន៍ ឧស្សា​ហកម្ម​លើក​ទី​៤​។ ចាប់​អា​រម្មណ៍​ដល់​ការ​បង្កើន​សុខ​ភាព កាយ​សម្ប​ទា​ជូន​យុវ​ជន ពិ​សេស​យុវ​ជន​តំ​បន់​ភ្នំ តំ​បន់​ជ្រៅ តំ​បន់​​ឆ្ងាយ  និ​ង​ជន​ជាតិ​ភាគ​តិច​។ល។

ម​ហា​សន្និ​បាត​សម្ព័ន្ធ​យុវ​ជន​ទូ​ទាំង​ប្រ​ទេស មាន​ខ្លឹម​សារ​សំ​ខាន់​ៗ​ជា​ច្រើន​មហា​សន្និ​បាទ​ បាន​បោះ​ឆ្នោត​ជ្រើស​គណៈ​ប្រតិ​បត្តិ​កា​រ​ដំ​ណាក់​កាល​២០១៧​-២០២២ រួម​មាន​សមា​ជិក​១៥១​រូប​។ សម​មិត្ត​ឡេ​ក្វឹក​ផុង ជា​ស​មា​ជិក​បំ​រុង​នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស បាន​ជាប់​ឆ្នោត​សាឡើ​ង​វិញ​ក្នុង​តំ​ណែង​លេ​ខា​​ទី​មួយ​នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​សម្ព័ន្ធ​យុវ​ជន នី​តិ​កាល XI៕            

ថាញ់ផុង(សរុប)-ទីទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សមមិត្តឡេក្វឹកផុង