សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

19/12/2017 - 14:21

បើក​ទូ​លាយ​ទម្រង់​រូប​ភាពអ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច

ក្រោយ​រយៈ​ពេល​ជាង​២​ឆ្នាំ​បង្កើត​ឡើង​វិញ ស្រុក​យ្វៀង​ហាយ ខេត្ត​ត្រា​វិញ ខ្នះ​ខ្នែង​ក្នុង​ការ​លុប​បំ​បាត់​ភាព​ក្រី​ក្រ ពិ​សេស​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។

ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ។  រូបៈtravinh.gov.vn

យ្វៀង​ហាយ​ជា​ស្រុក​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៤១​%  លោក​ឡេ​បា​តង អនុ​ប្រ​ធាន​ស​មា​គម​ក​សិ​ករ​ស្រុក​យ្វៀង​ហាយ ឲ្យ​ដឹង​៖  “អា​ស្រ័យ​កា​រ​បំ​ផុស​ចល​នា​កសិ​ករ​ប្រ​ឡង​ប្រ​ណាំ​បង្ក​បង្កើន​ផល ធ្វើ​ពា​ណិជ្ជ​កម្ម​ពូ​កែ សាម​គ្គី​ជួយ​គ្នា​ធ្វើ​មាន​និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព ដំ​ណាក់​កាល​២០១២​-២០១៦ ស្រុក​មាន​សមា​ជិក​កសិ​ករ​ក្រី​ក្រ​ចំ​នួន​២០០​គ្រួ​សារ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​”។ បច្ចុ​ប្បន្ន ស​មា​គម​បាន​ផ្សព្វ​ផ្សាយ​ប្រ​ភព​ទុន​មូល​និ​ធិ​ជំ​នួយ​ក​សិ​ករ​របស់​មជ្ឈិម ខេត្ត ស្រុក ជា​មួយ​ទឹក​ប្រាក់​វិ​និ​យោគ​ជិត​២​ពាន់​លាន​ដុង​ជូន​ក​សិ​ករ​៩​៨​នាក់ អ​នុ​វត្ត​ទម្រង់​រូប​ភាព​៖ ចិញ្ចឹម​គោ​បន្ត​ពូជ​នៅ​ឃុំ​ង៉ូវ​ឡាក​និ​ង​ដាំ​ដំ​ណាំ​រួម​ផ្សំ​តាម​ទិស​ដៅ​សុ​វត្ថិ​ភាព​នៅ​ឃុំ​ដុង​ចូវ; ទម្រង់​រូប​ភាព​ចិញ្ចឹម​ព​ពែ​នៅ​ឃុំ​ឡុង​ខាញ់​; ទម្រង់​រូប​ភាព​ចិញ្ចឹម​ងាវ​នៅ​ឃុំ​ដុង​ហាយ; ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ​និង​ចិញ្ចឹម​ព​ពែ​បន្ត​ពូជ​នៅ​ទី​រួម​ស្រុក​ឡុង​ថាញ់​ជា​ដើម​។ ក្រៅ​ពី​នោះ ស​មា​គម​នៅ​ទាំង​គួប​ផ្សំ​ប្រ​ភព​ទុន​បុល​ដោយ​ការ​ប្រ​គល់​ការ​ពី​ធ​នា​គារ​គោល​ន​យោ​បាយ​សង្គម ឲ្យគ្រួ​សារ​ចំ​នួន​៣.៧១​៣​បុល ស​រុប​បំ​ណុល​បុល​៤,១​ពាន់​លាន​ដុង​។ ការ​អនុ​វត្ត​កម្ម​វិ​ធី​១៣៥ ស្រុក​បាន​វិ​​និ​យោគ​ទុន​ជាង​១០​ពាន់​លាន​ដុង​អនុ​វត្ត​សំ​ណង់​ចំ​នួន​១៦; ជំ​នួយ​ទុន​ដី​ផ​លិត​កម្ម​និង​ដី​សង់​ផ្ទះ​ដល់​គ្រួ​សារ​ក្រី​ក្រ​។

តាម​ប្រ​សាសន៍​បង​ថាច់​ចន្ទ នៅ​ភូមិ​សា​យ៉ាង ឃុំ​ដូង​ចូវ អា​ស្រ័យ​ដោយ​កម្ម​វិ​ធី​ជំ នួយ​ទុន​របស់​រដ្ឋ បង​បាន​ចិញ្ចឹម​គោ​គួប​ផ្សំ​ជា​មួយ​ដាំ​ដំ​ណាំ​រួម​ផ្សំ​។ បច្ចុ​ប្បន្ន រៀង​រាល់​ឆ្នាំ​ចំ​ណូល​របស់​បង​ប្រ​ហែល​៥០០​-៦០០​លាន​ដុង ម៉្លោះ​ហើយ​គ្រួ​សារ​បាន​ចាក​ផុត​ពី​ភាព​​ក្រី​ក្រ​ដោយ​ចីរ​ភាព​។ ទម្រង់​រូប​ភាព​ផ​លិត​ស្រូវ​-ដំ​ណាំ​រួម​ផ្សំ​-ចិញ្ចឹម​សត្វ និង​ធ្វើ​សេ​វា​ក​សិ​កម្ម​របស់​បង​ថាច់​កើង​នៅ​ភូមិ​ពលស្រ័យ ​ឃុំ​ង៉ូវ​ឡាក ក្រោយ​ពី​ទូ​ទាត់​ ចំ​ណាយ​រួច​ស្រេច នៅ​សល់​ជាង​៤០០​លាន​ដុង​។ បង​ថាច់​កើង ឲ្យ​ដឹង​៖ “ខ្ញុំ​មាន​ដី​ផ​លិត​កម្ម​១,៤ ហិក​តា ក្នុង​នោះ ផ្ទៃ​ដី​ចំ​នួន​៥០​%​សម្រាប់​ដាំ​ដំ​ណាំ​រួម​ផ្សំ​គួប​ផ្សំ​ជា​មួយ​ចិញ្ចឹម​គោ​បន្ត​ពូជ​។ ដើម្បី​បង្កើន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ធ្វើ​ស្រែ ឆ្នាំ​២០០៨ ខ្ញុំ​បង្វែរ​ពី​ពូជ​ស្រូវ​ធម្ម​តាម​ក​ផលិត​ពូជ​ស្រូវ​ដែល​បាន​ទទួល​ស្គាល់​ច្បាស់​លាស់​។ ហេតុ​នេះ ស្រូវ​របស់​គ្រួ​សារ​តែង​ផ្ដល់​ទិន្ន​ផល​ខ្ពស់​​និង​រក្សា​លំ​នឹង​ជា​មធ្យម​ភាគ​ពី​៦​តោន​/ហិក​តា”​។

ក៏​តាម​ប្រ​សាសន៍​លោក​ឡេ​បា​តង ស​មា​គម​ក​សិ​ករ​គ្រប់​លំ​ដាប់​ថ្នាក់​បាន​ក​សាង​និង ផ្សព្វ​ផ្សាយ​ចុះ​ឈ្មោះ​អនុ​វត្ត​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ចចំ​នួន​១២ ដោយ​មាន​ស​មា​ជិក​ចូល​រួម​៦៨​នាក់​។ រួម​ជា​មួយ​មជ្ឈ​មណ្ឌល​សិក្សា​សហ​គមន៍​និង​បង្រៀន​របរ​បើក​បាន​៧​ថ្នាក់​បង្រៀន​របរ​ជូន​សិក្ខា​កាម​២២៧​នាក់ នៅ​តាម​ឃុំ ទីរួម​ស្រុក​និង​សហ​ការ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ថ្មី​នៅ​ក្នុង​និង​ក្រៅ​ខេ​ត្ត​ជូន​ពល​ករ​ជន​បទ​៣.៣៥៦​លើក​នាក់​៕

                          សឺន​ម៉ា​ល័យ​-ទី​ទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡេ​បា​តង