នយោបាយ - សង្គម នយោបាយ - សង្គម

19/12/2017 - 14:21

ផ្ដុំ​កម្លាំង​កសាង​ជន​បទ​ថ្មី

គណៈ​បំ​ពេញ​ការ​ងារ​រណសិរ្ស​ភូមិ​តា​សឹកA ឃុំ​ឡុង​ហ៊ីប ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ បាន​ខ្នះ​ខ្នែង​​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ការ​ចលនា “ទូ​ទាំង​​ប្រ​ជា​ជន​សាម​គ្គី កសាង​ជន​បទ​ថ្មី ក្រុង​អារ្យ​ធម៌​”។

គណៈបំពេញការងាររណសិរ្សភូមិតាសឹកA ជូនសិក្ខូបករណ៍ដល់សិស្សានុសិស្ស
ដែលមានស្ថានភាពក្រលំបាក។

ភ​ូមិ​តា​សឹ​ក A មាន​ប្រ​ជា​ជន​២៩២​គ្រួ​សារ ដោយ​មាន​មនុស្ស​១.០៥០នាក់ ក្នុង​នោះ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​៧៨,៧៦​%។   គណៈ​បំ​ពេញ​ការ​ងារ​រណសិរ្ស​ភូមិ បាន​ចល​នា​មា​មីង​បង្វែរ​ផ្ទៃ​ដី​ផលិត​ស្រូវ​មិន​សូវ​បាន​ផល មក​​ដាំដំ​ណាំ​រួម​ផ្សំ បរិច្ចាគ​ដី​កសាង​ផ្លូវ​ថ្នល់​ធា​​រា​សាស្រ្ត​ចុះ​ទៅ​វាល​ស្រែ​។  គណៈ​បំ​ពេញ​ការ​ងារ​រណសិរ្ស​ភូមិ​នៅ​ទាំង​ចូល​រួម​ជា​មួយ​នឹង​ផ្នែក​ពាក់​ព័ន្ធ​នា​នា លើក​កម្ពស់​គុណ​ភាពទម្រង់​​រូប​ភាព​នា​នា មាន​ដូច​៖ ក្លឹប​បញ្ចុះ​បញ្ចូល​មុខ​សញ្ញា​ក្នុង​សហ​គមន៍​ ប្រ​ជា​ជន​ទម្រង់​រូប​ភាព​ផ្សព្វ​ផ្សាយ​អប់​រំ​សីល​ធម៌​ផ្នត់​រស់​នៅ ក្លឹប​រក្សា​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព ច​រា​ចរណ៍​ទម្រង់​រូប​ភាព​លើក​កម្ពស់​គុណ​ភាព​គ្រួ​សារ​វប្ប​ធម៌ ដាំ​ឈើ​បៃ​តង​ធ្វើ​របង ធ្វើ​បង្គោល​ទង់​ត្រូវ​តាម​របៀប​។ល។ ភូមិ​តា​សឹកA បាន​ទ​ទួល​ស្គាល់​ជា​ភូមិ​វប្ប​ធម៌​តាំង​ពី​ឆ្នាំ​២០១០​រហូត​មក​នឹង​ទល់​បច្ចុប្បន្ន​។ ស្នា​​​ដៃលេច​ធ្លោ​នៃ​ភូមិ​តា​សឹកAក្នុង​ឆ្នាំ​២០១៦ គឺ​ត្រូវ​បាន​គណៈ​កម្មា​ធិកា​រ​ប្រ​ជា​ជន​ស្រុក​ថ្កូវ​ស្ងើច​សរ​សើរ​ជូន​រង្វាន់ ខណៈ​ពេល​កសាង​សម្រេច​ជោគ​ជ័យ​ទម្រង់​រូប​ភាព​អគ្គិ​ស​នី​អុជ​បំ​ភ្លឺ​ក្នុង​សហ​គមន៍​ដំ​បូង​បង្អស់​របស់​ឃុំ​ឡុង​ហ៊ីប​។

ក្រៅ​ពី​នោះ គណៈ​បំ​ពេញ​ការ​ងារ​រណ​សិរ្ស​ភូមិ​បាន​ចូល​រួម​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ទម្រង់​រូប​ភាព​”គ្មាន​៥ ស្អាត​៣​” អា​ស្រ័យ​ស​មា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​បំ​ផុស​ចលនា​។ គណៈ​បំ​ពេញ​ការ​ងារ​រណសិរ្ស​ភូមិ​តា​សឹកA នៅ​ទាំង​ម្ចាស់​ការ​កសាង​ផែន​ការ​និង​ជំ​ហរ​សហ​ការ​ផ្សព្វ​ផ្សាយ បំ​ផុស​ចលនា​ជូន​មាមី​ង​ក្នុង​មណ្ឌល​តាំង​ទី​លំ​នៅ​បាន​យល់​ដឹង​និង​អនុ​វត្ត​ការ​ចលនា ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ទទួល​ស្គាល់​ឡើង​វិញ​កិត្តិ​នាម​“ភូមិ​វប្ប​ធម៌​” រៀង​​រាល់​ឆ្នាំ​។ ពូ​គឹម​តឹន នៅ​ភូមិ​តា​សឹកA ឲ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​បានគណៈបំពេញការងាររណសិរ្សភូមិ និងប្រជាជន ពិនិត្យជម្រើស ទទួលស្គាល់ គ្រួសារវប្បធម៌ ម្ល៉ោះហើយគ្រួសារខ្ញុំរីករាយខ្លាំងណាស់។ ក្នុងគ្រួសារតែងលើកទឹកចិត្តគ្នាចូលរួមផ្សព្វផ្សាយនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ លក្ខន្តិកៈរបស់ភូមិភាគជូនមាមីងក្នុងភូមិ រួមចំណែកក្នុងការថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម”។

លោកង្វៀនថាញ់យ៉ាប ប្រធានគណៈបំពេញការងាររណសិរ្សភូមិ ឲ្យដឹង៖ គណៈបំពេញការងាររណសិរ្សភូមិបន្តការផ្សព្វផ្សាយ ចលនាប្រជាជនថែរក្សា អនាម័យបរិស្ថាន; អនុវត្តល្អនូវការចលនា”ទិវាដើម្បីអ្នកក្រ”គិតគូរដល់គ្រួសារឋិតក្នុងក្របខ័ណ្ឌនយោបាយ ពង្រីកប្រវេណីខ្លួនទីពឹងខ្លួនក្នុងសហគមន៍ប្រជាជនរស់នៅ”៕

                     សឺនម៉ាល័យ – សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកង្វៀនថាញ់យ៉ាប