នយោបាយ - សង្គម នយោបាយ - សង្គម

19/12/2017 - 14:21

លើកកម្ពស់​ជី​វ​ភាព​ជន​រួម​ជាតិ​ខ្មែរ

ស្រុក​ឡុ​ងភូ ខេត្ត​សុក​ត្រាំង មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៣២.៥០០​នាក់ ស្រូប​អត្រា២៨,៥៦​%នៃ​ចំ​នួន​ប្រ​ជា​ជន​រួម​ក្នុង​ទូ​ទាំង​ស្រុក​។ រយៈពេ​ល​កន្លង ស្រុក​ផ្តុំ​កម្លាំង​អនុ​វត្តល្អ​ការ​ងារ​ឃោស​នា ផ្សព្វ​ផ្សាយ​កម្ម​វិ​ធី​​គម្រោង​វិ​និ​​យោគ​ទុន​នា​នា​សម្រាប់​តំ​បន់​មាន​ជន​ជាតិ​​ភាគ​តិច​រស់​នៅ​កុះ​ករ​។ ផ្តើម​ពី​នោះ ឃើញ​ថា​ជីវ​ភា​ព​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​លើក​ស្ទួយ​ជា​លំ​ដាប់​។

ផ្លូវ​គមនា​គមន៍​ជន​បទ​នៅ​ស្រុក​ឡុង​ភូ ត្រូវ​បាន​ក្រាល​កៅ​ស៊ូ​រាប​រលូន​។

លោកថាច់​ចន្រ្តា អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិស្រុក​​ឡុ​ងភូ ខេត្ត​សុក​ត្រាំង ឲ្យ​ដឹង​៖ “អ​នុ​វត្ត​គោ​ល​ន​យោ​បាយ​របស់​រដ្ឋា​ភិ​បាល​ស្រុក​ ឲ្យ​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​៣៣៥​គ្រួ​សារ បុល​ទុន​ស​រុប​ជាង​៥ពាន់​លាន​ដុង​។ ពិ​សេស ស្រុក​បាន​ជ្រើស​សង់​ផ្ទះ​៧២​ខ្នង​សម្រេច​រួច​រាល់​និង​ប្រ​គល់​ជូន​គ្រួ​សារ​ក្រី​ក្រ ម្យ៉ាង​វិញ​ទៀត ឃុំ​ទី​ប្រ​ជុំ​ជន​នា​នា​នៅ​ទាំង​ស្វែង​រក​ប្រ​ភព​ថ​វិ​កា​ឧបត្ថម្ភ​ពី​ធ​នា​គារ​ពា​ណិជ្ជ​កម្ម​ភាគ​ហ៊ុនឧស្សា​​ហ​កម្ម​​វៀត​​ណាម សង់​ផ្ទះ​ជូន​គ្រួ​សារ​​ក្រី​ក្រ​ដែល​ជួប​លំ​បាក​ខាង​ផ្ទះ​នៅ​ចំ​នួន​១១​ខ្នង ក្រៅ​ពី​នោះ ស្រុក​នៅ​ទាំង​ឧបត្ថម្ភ​ដី​សង់​ផ្ទះ ដោះ​ស្រាយ​ការ​ងារ​ធ្វើ ឧបត្ថម្ភ​ដោយ​ផ្ទាល់​ចំ​ពោះ​គ្រួ​សារ​ឋិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​​ក្រី​ក្រ​នៅ​តំ​បន់​លំ​បាក ដោយ​ទឹក​ប្រាក់​ស​រុប​ជាង​១​ពាន់​លាន​ដុង​។

លោក​ថាច់​ថឿង នៅ​ភូមិ​តឹង​ក្វីB ឃុំ​តឹង​ហឹង រៀប​រាប់​៖ “រយៈ​ពេល​កន្លង ជន​រួម​ជាតិ​ខ្មែរ​បាន​ទទួល​ផល​ពី​គោល​ន​យោ​បាយ​អនុ​គ្រោះ​ជា​ច្រើន​ពី​រដ្ឋ ម៉្លោះ​ហើយ​ជីវ​ភាព​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​លំ​នឹង​”។ ក្រៅ​ពី​នោះ ស្រុក​នៅ​ទាំង​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ប្រ​ភព​ទុនវិ​និ​យោគ​អភិ​វឌ្ឍ​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​។ ក្នុង​នោះ កម្ម​វិ​ធី​១៣៥​ដំ​​ណាក់​កាល III ឧបត្ថម្ភ​វិនិ​យោគ​ទុន​ក​សាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ជា​មួយ​ទឹក​ប្រាក់​ស​រុប​ជាង​៣​ពាន់​លាន​ដុង និង​គម្រោង​ឧបត្ថម្ភ​អភិ​វឌ្ឍ​ផលិត​កម្ម ស​រុប​ជាង​១ពាន់​លាន​ដុង​។ ព្រម​ជា​មួយ​នោះ ផ្លូវ​គមនា​កមន៍​ត​ភ្ជាប់​ឃុំ​ត​ភ្ជាប់​ភូមិ និង​តំ​បន់​ដែល​មាន​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​ សុទ្ធ​សឹង​បាន​ក្រាល​កៅ​ស៊ូ ចាក់​បេ​តុង ដើម្បី​អភិ​វឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ ឃុំ​ទី​ប្រ​ជុំ​ជន​ទាំង​១០​០​%​សុទ្ធ​សឹង​បាន​វិ​និ​យោគ​ទុន​ ក​សាង​ប្រ​ព័ន្ធ​អ​គារ​សិក្សា​ដំ​ណាក់​សុ​ខា​ភិ​បាលរឹង​មាំ នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​រស់នៅ​មាន​អគ្គិស​នី​និង​ទឹក​ស្អាត​ប្រើ​ប្រាស់​ជាង៩៧​%។ ទន្ទឹម​នឹ​ង​នោះ ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ត្រូវ​បាន​ស្រុក ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិ​សេស​។ បច្ចុប្បន្ន ឃុំ​ទី​ប្រ​ជុំ​ជន​១១​/១១​មានដំ​ណាក់​សុ​ខា​ភិ​បាល​រឹង​មាំ​នៅ​រាល់​​ដំ​ណាក់​សុ​ខា​ភិ​បាល​សុទ្ធ​តែ​បាន​រៀប​ចំ​ឲ្យ​មាន​វេជ្ជ​បណ្ឌិត​មក​គ្រប់​គ្រង ប្រ​ព័ន្ធ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ ជូន​​អ្នក​​​ជំ​ងឺ​ជាង​១១៤.​០០០​នាក់ សម្រេច​កម្រិត​មធ្យម​ភាគ​២,៧​លើក​នាក់​/ឆ្នាំ​ ផ្នែក​សមត្ថ​កិច្ច​តែង​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា​និង​អនុ​វត្តបាន​ល្អ​នូវ​របប​ពិ​និត្យ ព្យា​បាល​ជំ​ងឺ​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​នៅ​តំ​បន់​លំ​បាក ពិ​សេស​គឺ​អ​នុ​វត្ត​ល្អ​ការ​ផ្តល់​ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ជិត​ក្រ គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​និង​គ្រួ​សារ​ឋិត​ក្នុង​ក្រ​ប​ខ័ណ្ឌ​គោល​ន​យោ​បាយ​ផ្សេង​ៗ​ទៀត​៕

                                 ត្រឿង​ផល​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​ថឿង