អប់រំ អប់រំ

19/12/2017 - 14:50

ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​រូប​ភាព​”គ្មាន​៥​”

ជា​ច្រើន​ឆ្នាំ​មក​នេះ វិ​ទ្យា​ល័យ​ជន​ជាតិ​ អន្តេ​វា​សិក​ផ្សារ​ភ្ជាប់​ឈ្មោះ​អ្នក​បដិ​វត្តន៍ បញ្ញ​វន្ត​ខ្មែរ​ស្នេ​ហា​ជាតិ​-​ហ្វិញ​កឿង អនុ​វត្ត​បាន​ល្អ​នូវ​ទម្រង់​រូប​ភាព​”គ្មាន​៥​”៖ មិន​ប្រ​ព្រឹត្ត​អំ​ពើ​ហិង្សា​ឬ​ការ​បៀត​បៀន​គ្នា​ក្នុង​សា​លា; មិន​ចូលរួម​បាប​គ្រោះសង្គម; មិន​បណ្តោយ​ឲ្យ​មាន​អគ្គិ​ភ័យ​កើត​ឡើង; មិន​បង្កក​ខ្វក់​បរិ​ស្ថាន​; មិន​ឲ្យ​ជន​ទុច្ច​រិត​អូស​ទាញ បញ្ចុះ​បញ្ចូល​។

សកម្មភាពសិល្បៈរបស់សិស្សសាលាជនជាតិអន្តេវាសិកហ្វិញកឿង។

រូបថត៖ dtnthuynhcuongst.edu.vn

តាម​ប្រ​សាសន៍​លោក​គ្រូ​ថាច់​ស៊ុង នា​យក​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង សិស្សា​នុ​សិស្ស​របស់​សា​លា ​គឺ​ជា​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជន​បទ​ឆ្ងាយ​ពី​មជ្ឈ​មណ្ឌល​ក្រុង​សុក​ត្រាំង​។ ណា​មួយ​រស់​នៅ​ឆ្ងាយ​គ្រួ​សារ ណា​មួយ​ប្អូន​ៗ​គឺ​ជា​ក្មេង​ទើប​ធំ​ឡើង បាន​ជា​ងាយ​ឲ្យ​ជន​ទុច្ច​រិត​អូស​ទាញ បញ្ចុះ​បញ្ចូល​។ ព្រោះ​ហេតុ​ដូច្នោះ មិន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្ហាត់​បង្រៀន​ប៉ុណ្ណោះ​ទេ សា​លា​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អប់​រំ​សីល​ធម៌ ផ្នត់​រស់​នៅ តម្រង់​ទិស​ដៅ​សិស្សា​នុ​សិស្ស​ឲ្យ​ក្លាយ​ជា​ពល​រដ្ឋ​ល្អ​រស់​នៅ​មាន​ប្រ​យោជន៍ ជូន​គ្រួ​សារ​និង​សង្គម មិន​លង់​ខ្លួន​ក្នុង​បាប​គ្រោះ​ស​ង្គម មិន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​។

ទម្រង់​រូប​ភាព​”គ្មាន​៥”របស់​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង បាន​អនុ​វត្ត​ចាប់​ពី​ឆ្នាំ​២០១១​មក​ទល់​បច្ចុប្បន្ន​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ជា​វិជ្ជ​មាន​។ រៀង​រាល់​ឆ្នាំ​គណៈ​ចង្អុល​ការ​ទម្រង់​រូប​ភាព​សហ​ការ​ជា​មួយ​នឹង​អង្គ​ការ អង្គ​ភាព​ផ្សព្វ​ផ្សាយ​និង​ស្វែង​យល់​បន្ថែម​អំ​ពី​រោគHIV/AIDS គ្រឿង​ញៀន​; “ពាក្យ​បណ្តៅ​កម្សាន្ត​រៀង​រាល់​សប្តាហ៍​” អំ​ពី​ខ្លឹម​សារ​សុ​វត្ថិ​ភាព​ចរា​ចរណ៍; ការ​ពន្លត់​អគ្គិ​ភ័យ​; ប្រ​ឆាំង​អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន;​សហ​ការ​ជា​មួយ​នឹង​នគរ​បាល​ខេត្ត ផ្សព្វ​ផ្សាយ​អំ​ពី​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក ច្បាប់​បង្ការ​ពន្លត់​អគ្គិ​ភ័យ​។ល។ ក្នុង​ម៉ោង​បង្រៀន​សីល​ធម៌​ពល​រដ្ឋ ប្រ​វត្តិ​សាស្រ្ត អក្សរ​សាស្រ្ត​ ភូមិ​សាស្រ្ត​ អប់​រំ​ការ​ពារ​ប្រ​ទេស គ្រូ​បង្រៀន​ក៏​គួប​ផ្សំ​ផ្សព្វ​ផ្សាយ​នូវ​ខ្លឹម​សារ​ដែល​ជាប់​ពាក់​ព័ន្ធ​។ អនុ​វត្ត​បាន​ល្អ​គ្រប់​ខ្លឹម​សារ​នៃ​ទម្រង់​រូប​ភាព​”គ្មាន​៥” ច្រើន​ឆ្នាំ​បន្ត​ប​ន្ទាប់​សិស្ស​សា​លា​ទាំង​១០០​% មិន​មាន​ប្រ​ព្រឹត្ត​ល្មើស​នូវ​ខ្លឹម​សារ​នៃ​ទម្រង់​រូប​ភាព​នេះ​ឡើយ​។ ផ្ដើម​ពី​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​នៃ​ទម្រង់​រូប​ភាព ”គ្មាន​៥” បច្ចុប្បន្ន វិ​ទ្យា​ល័យ​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង កំ​ពុង​បន្ត​អនុ​វត្ត​បន្ថែម​ទម្រង់​រូប​ភាព​១​ទៀត​នោះ​គឺ​”មាន​២​”។ រីឯ​មាន​២​គឺ​មាន​សីល​ធម៌​ពេល​ចូល​រួម​ចរា​ចរ; មាន​ស្មារ​តី​ភ្ញាក់​រ​លឹក ស្វ័យ​បង្ការ ស្វ័យ​គ្រប់​គ្រង​កន្លែង​រៀន​សូត្រ កន្លែង​ធ្វើ​ការ​និង​កន្លែង​រស់​នៅ​។ នេះគឺ​ជា​ទម្រង់​រូប​ភាព​រួម​ចំ​ណែក​យ៉ាង​ធំ​ក្នុង​ការ​កសាង “រ​បង​ការ​ពារ​” មាំ​មួន​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម​និង​បាប​គ្រោះ​សង្គម​។

អនុ​វត្ត​បាន​ល្អ​នូវ​ទម្រង់​រូប​ភាព​”គ្មាន​៥” ចាប់​ពី​ឆ្នាំ​សិក្សា​២០១២-២០១៦ វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​បាន​ទទួល​ប័ណ្ណ​សរ​សើរ​របស់​ក្រ​សួង​នគរ​បាល អំ​ពី​ស្នា​ដៃ​ឆ្នើម​ក្នុង​ចល​នា​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ និង​ប័ណ្ណ​សរ​សើរ​ជា​ច្រើន​របស់​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​។ល។៕ 

                              ទ្រុងហ៊ីវ – សេរី 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​គ្រូ​ថាច់​ស៊ុង