កីឡា - ទេសចរណ៍ កីឡា - ទេសចរណ៍

19/12/2017 - 14:50

ហាយ​វ៉ឹង​ក្វាងស្កឹម​សៃ្ក

ហាយ​វ៉ឹង​ក្វាង ជា​​បណ្តុំ​​កេ​រ​​​ដំ​​ណែល​ប្រ​​វត្តិ​សាស្រ្ត ស្ថា​បត្យ​កម្ម​យោ​ធា​ក្នុង​រាជ​កាល​ស្តេច​ង្វៀង មាន​ទី​តាំង​នៅ​ចំ​កណ្តាល​កំ​ពូល​ភ្នំ​ហាយ​វ៉ឹង ចំ​ណុះ​ភូមិ​សាស្រ្ត​ទាំង​ពីរ​គឺ ទី​ប្រ​ជុំ​ជន​ឡាំង​កូ ស្រុក​ភូ​ឡុក ខេត្ត​ថឿ​​ថៀង​ហ្វេ និង​សង្កាត់​ហ្វា​ហេប​បាក់ ខ័ណ្ឌ​លៀង​ចីវ ក្រុង​ដា​ណាំង​។ ហាយ​វ៉ឹង​ក្វាង បាន​ក្រ​សួង​វប្ប​ធម៌​កី​ឡា និង​ទេស​ចរណ៍​ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​វប្ប​ធម៌​ថ្នាក់​ជាតិ នៅ​ថ្ងៃ​ទី​១៤ ខែ​មេ​សា ឆ្នាំ​២០១៧។

ភ្ញៀវទេសចរមកទស្សនាកេរដំណែលហាយវឹុងក្វាង។

ហាយ​វ៉ឹង​ក្វាង ត្រូវ​បាន​សាង​សង់​ឡើង​តាំង​ពី​រាជ​វង្សត្រឹង ហើយ​បាន​ជួស​ជុល​ឡើង​វិញ​ក្នុង​រាជកាល​ស្តេច​ង្វៀង ហាយ​វឹង​ក្វាង​គឺ​ជា​ច្រក​ទ្វារ​សំ​ខាន់​និង​ជា​ផ្លូវ​ចូល​ទៅ​រាជ​ធា​នី​ហ្វេ​។ ព្រោះ​ហេតុ​​នោះ​ស្តេច​ង្វៀង​បាន​ប្រ​មូល​ផ្តុំ​កង​កម្លាំង​និង​អា​វុធ​​ទំ​នើប​ៗ​នៅ​ហាយ​វឹង​ក្វាង ដើម្បី​ការ​ពារ​រាជ​ធា​នី​។ ផ្តើម​ចេញ​ដំ​ណើរ​ពី​ទីក្រុង​ដា​ណាំង តាម​ផ្លូវ​ជាតិ​លេខ​១ ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​ចម្ងាយ​ប្រ​មាណ​២៥​គ.មគឺ​ដល់​​ហាយ​វ៉ឹង​ក្វាង​។ ធ្វើ​ដំ​ណើរ​តាម​ចង្កេះ​ភ្នំ ផ្លូវ​ជម្រាល​ព័ទ្ធ​ពេន​ជុំ​វិញ​ព្រៃ​ភ្នំ​ក្រម​ថ្ម ពោរ​ពេញ​ទៅ​ដោយ​ការ​លំ​បាក​។ ចាប់​តាំង​ពី​មាន​ផ្លូវ​រូង​ហាយ​វ៉ឹង ផ្លូវ​ស្ងាត់​តិច​មាន​មនុស្ស​ធ្វើ​ដំ​ណើរ​ទៅ​មក​ណាស់ មាន​តែ​រថ​យន្ត​ ហើយ​ភាគ​ច្រើន​គឺ​ជា​ភ្ញៀវ​ទេស​ចរ ធ្វើ​ដំ​ណើរ​ដើម្បី​បាន​ស្កប់​ចិត្ត​ក្នុង​ការ​កម្សាន្ត​អា​រម្មណ៍​ ចង់​យក​ជាញ​ជ័យ​ខាង​ឡើងកម្ពស់​​។ ឈរ​លើ​កំ​ពូល​ភ្នំ យើង​អាច​សម្លឹង​ឃើញ​ទី​ក្រុង​ដា​ណាំង​ទាំង​មូល ព័ទ្ធ​ពេន​អូស​បន្លាយ​តាម​ឆ្នេរ​ស​មុទ្រ ហើយ​ក៏​អាច​គន់​មើល​កូឡាវ​ចាម កាង​តៀង​សា​បាន​ដែរ​។ បើ​សម្លឹង​ឆ្ពោះ​ទៅ​ខាង​ថឿ​ថៀង​ហ្វេ គឺ​ជា​ដង​ផ្លូវ​ក្រ​វិ​ចក្រ​​វៀន​នៅ​តាម​ចង្កេះ​ភ្នំ គន់​ពី​ចម្ងាយ​គឺ​ឈូង​ស​មុទ្រ​ឡាំង​កូ ជា​មួយ​នឹង​ឆ្នេរ​ខ្សាច់​សក្បុស​រាប​រ​លូន វែង​អន្លាយ​ជា​មួយ​នឹង​ទឹក​រលក​ស​មុទ្រ​ខៀវ​ថ្លា​។ ទី​នេះ​នៅ​ទាំង​ជា​កន្លែ​ងទេស​ចរណ៍​ដ៏​ស្រស់ស្អាត ល្បី​ឈ្មោះ​ដោយ​សម្រស់​សា​មញ្ញ​និង​ប្រ​កប​ដោយ​មនោ​សញ្ចេត​នា មាន​ដើម​ត្រែង ផ្កា​រ៉ូ​យ៉ាល់​អា​ហ្សេ​លៀ ស្មៅ​ព្រៅ និង​ស៊ូរ​សម្លេង​បក្សី​ក​ញ្ជៀវ​ឆ្លើយ​ឆ្លង​នៅ​ក្នុង​ព្រៃ​ភ្នំ ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​នៅ​ហាយ វឹង​ក្វាង​កាន់​តែ​ស្រស់​ស្អាត​ថែម​ទៀត​។ ជា​ធម្ម​តា​នៅ​ពេល​ដែល​បាន​ឃើញ​ទិដ្ឋ​ភាព​ធម្ម​ជាតិ​ដ៏​អស្ចារ្យ​យ៉ាង​នេះ អ្នក​ណា​ក៏​ចង់​រក​កន្លែង​ដ៏​ស្រស់ស្អាត​​មួយ ដើម្បី​កំ​ណត់​ត្រា​នូវ​គ្រា​ដែល មិ​ន​អាច​បំ​ភ្លេច​បាន​នេះ​ដែរ​។ ហាយ​វឹង​ក្វាង​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​មក​ទស្ស​នា​នៅ​ថ្ងៃ​បុណ្យ​ក៏​ដូច​ជា​នៅ​រដូវ​​ក្តៅ​។​​

ហាយ​វ៉ឹង​ក្វាង បាន​ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត និង​ស្ថា​បត្យ​កម្ម​សិល្បៈ​ថ្នាក់​ជាតិ នឹង​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ថ្នាក់​ជាតិ​រួម​ដំ​បូង​បង្អស់​នៅ​ប្រ​ទេស​យេី​ង​ដែល​ខេត្ត​ក្រុង​ទាំង​ពីរ​គ្រប់​គ្រង​។ ការ​រៀប​ចំ​ណាត់​ថ្នាក់​កេរ​ដំ​ណែល​ថ្នាក់​ជាតិ ជួយ​ឲ្យ​ស្ថា​ប័ន​គ្រប់​គ្រង​វប្ប​ធម៌ ទេស​ចរណ៍​និង​​រ​ដ្ឋ​អំ​ណាច​ភូមិ​ភាគ​មាន​លក្ខណ​អភិ​រក្ស ពង្រីក​បាន​ល្អ​ជាង​នូវ​តម្លៃ​យ៉ាង​ពិ​សេស​របស់​​ហាយ​វ៉ឹង​ក្វាង​។ ក្រោយ​ពី​បាន​ទទួល​ស្គាល់​ជា​កេរ​ដំ​​ណែល​ថ្នាក់​ជាតិ​ហាយ​វ៉ឹង​ក្វាង​នឹង​បាន​មជ្ឈ​មណ្ឌល​អភិ​រក្ស​កេរ​ដំ​ណែល​រាជ​ធា​នី​បុ​រាណ​ហ្វេ បញ្ចូល​ក្នុង​តា​រាង​រាយ​នាម​ផ្នែក​សំ​ណង់​ចំ​ណុះ​កេរ​ដំ​ណែលរាជ​​កាល​ស្តេច​ង្វៀង​ ក្នុង​សំ​ណុំ​បែប​បទ​ដើម្បី​​តែង​តាំង​ឡើង​វិញ ប្រ​ជុំ​កេរ​ដំ​ណែល​រាជ​ធា​នី​បុ​រាណ​ហ្វេ ជា​ទេស​ភាព​វប្ប​ធម៌​លើ​ពិ​ភព​លោក​ដាក់​ជូន​យូ​ណែ​ស្កូ​ទទួល​ស្គាល់​។

                 អត្ថបទ & រូបថត៖ វ៉ាន់តឹន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ហាយ​វ៉ឹង​ក្វាង