នយោបាយ - សង្គម នយោបាយ - សង្គម

26/12/2017 - 09:14

ស្ងើច​សរ​សើរ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព អ្នក​ស្នេ​ហា​ជាតិ បញ្ញ​វន្ត​និង​អា​ជីវ​កឆ្នើម​ជន​ជាតិ​ភាគ​តិច​ឆ្នាំ​២០១៧

មាន​តំ​ណាង​ប្រ​មាណ​៥១២​រូប នៅ​កាន់​រដ្ឋ​ធា​នី​ហា​ណូយ ចូល​រួម​ពិ​ធី​ស្ងើច​សរ​សើរ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព អ្នក​ស្នេ​ហា​ជាតិ បញ្ញ​វន្ត និង​អា​ជីវ​កឆ្នើម​ជន​ជាតិ ភាគ​តិច​ទូ​ទាំង​ប្រ​ទេស​លើក​ទី​១ ឆ្នាំ​២០១៧ បាន​ប្រ​ព្រឹត្តិ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​​១៧​ដល់​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០​១៧​ អា​ស្រ័យ​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​និង​ក្រ​សួង ផ្នែក​ពាក់​ព័ន្ធ​រៀប​ចំ​ឡើង​។ ក្នុង​ឱ​កាស​នេះ អ្នក​តំ​ណាង​បាន អញ្ជើញ​ទៅ​ទស្សនា​ប្រាង្គ​តម្កល់​សព​អ៊ំ​ហូ អុជ​ធូប​បូ​ជា​ស្តេច​ហ៊ុង​និង​ជួ​​​ប​សំ​ណេះ​សំ​ណាល​ជា​មួយ​នឹង​ថ្នាក់​ដឹក​នាំ​របស់​បក្ស​និង​រដ្ឋ​។

លោកអគ្គលេខាង្វៀន​ភូ​ត្រុង​ សួរ​សុខ​ទុក្ខ​យ៉ាង​កក់​ក្តៅ​ចំ​ពោះ​តំ​ណាង​ទាំង​ឡាយ​។

រដ្ឋ​មន្រ្តី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ដោ​វុា​ំងចៀង មាន​ប្រ​សាសន៍​៖ ក្នុង​បុព្វ​ហេតុ​ត​ស៊ូ​រំ​ដោះ​ជាតិ ក​សាង​និង​ការ​ពារ​មាតុ​ភូមិ ស​គុណ​និង​ការ​ព​លី​កម្ម​ដ៏​ធំ​ធេង របស់​ជន​រួម​ជាតិ យុទ្ធ​ជន​បណ្តា​ជន​ជាតិ​ភាគ​តិច ជា​ការ​គួរ​ឲ្យ​កោត​គោរព​ខ្លាំង​ណាស់ ហើយ​ក៏​ជា​មោទ​ន​ភាព​របស់​យើង​គ្រប់​រូប  ត្រូវ​បាន​កូន​ចៅ​គ្រប់​ជំ​នាន់​ចង​ចាំ​ និង​ដឹង​គុណ​ជា​និច្ច។ តាំង​ពី​គំ​និត​ច្នៃ​ប្រ​តិដ្ឋ ដាក់​សំ​ណើរ​ក្នុង​ការ​ប្រ​ឡង​ប្រ​ណាំង ប្រ​ទាន​រង្វាន់​រហូត​ដល់​ការ​ចលនា​មនុស្ស​ល្អ ការ​ងារ​ល្អ តាម​ពាក្យ​ប្រៀន​ប្រ​ដៅ​របស់​អ៊ំ​ហូ បាន​រួម​ចំ​ណែក​យ៉ាង​ធំ​ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ បង្ក​បាន​ជា​កម្លាំង​​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការ​ត​ស៊ូ និង​កសាង​ប្រ​ទេស​ជាតិ។ បច្ចុ​ប្បន្ន ក្នុង​ការ​ផ្លាស់​ថ្មី មេ​រៀន​នោះ​នៅ​តែ​មាន​តម្លៃ​ជា​និច្ច​ក្នុង​ការ​កសាង​សង្គមមួយ​មាន​ស​ម​ភាព មាន​មេត្តា​ធម៌ ធ្វើ​ឲ្យ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច និង​សង្គម​មាន​ការ​កើន​ឡើង​ទ្វេ​ដង​។ ចំ​ពោះតំបន់​ជន​ជាតិ​ភាគ​តិច រាល់​ស​កម្ម​ភាព​រាល់​ទង្វើ​សុទ្ធ​តែ​មាន​ភាព​សាម​ញ្ញរបស់​បុគ្គល​នី​មួយ​ៗ មាន​សន្ទុះ​រី​ក​សាយ​ភាយ​ដល់​សហ​គមន៍​ជន​ជាតិ​ភាគ​តិច​។ ការ​ស្ងើច​សរ​សើរ ពង្រីក​វិ​សា​ល​ភាព​រីក​សាយ​ភាយ​នូវ​បណ្តា​គំ​រូ​លេច​ធ្លោ កាន់​តែ​មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ចំ​ពោះ​ជន​រួម​ជាតិ​ក្នុង​ការ​ពង្រីក​លទ្ធ​ភាព​ផ្ទាល់​ខ្លួន ឆ្លង​កាត់​ការ​លំ​បាក ក​សាង​ជីវ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​សម្បូរ​សប្បាយ ស​មា​​ហរ​ណ​កម្ម​និង​អភិ​វឌ្ឍ​ជា​មួយ​នឹង​ទូ​ទាំង​ប្រ​ទេស​។ រដ្ឋា​ភិ​បាល​កំ​ពុង​លើក   ទឹក​ចិត្ត​ការ​ពង្រីក​លទ្ធ​ភាព​ផ្ទាល់​ខ្លួន ជម្នះ​លំ​បាក​​និង​ការ​ឈាន​ឡើង​របស់​ជន​រួម​ជាតិ​ភាគ​តិច គឺ​ជា​កត្តា​សំ​ខាន់​សម្រាប់​កាត់​បន្ថយ​ភាព​ក្រី​ក្រ​បាន​យ៉ាង​ឆាប់​រហ័ស​និង​ស្ថិរ​ភាព​។

គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​រៀប​ចំ​ពិ​ធី​ស្ងើច​សរ​សើរ​លើក​នេះ បង្ក​បាន​បរិ​យា​កាស​រីក​រាយ មោទ​ន​ភាព​ក្នុង​សហគ​មន៍បណ្តា​ជន​ជាតិ​ភាគ​តិច​វៀត​ណាម បង្ក​កម្លាំង​រីក​សាយ​ភាយ  ជម្រុញ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ បញ្ចេញ​កម្លាំង​រៀន​សូត្រ ខ្នះ​ខ្នែង​ពល​កម្ម​ផលិត​​។ល។  នៅ​ក្នុង​ពិ​ធី​នេះ តំ​ណាង​ទាំង​ឡាយ​ត្រូវ​បាន​រដ្ឋ​មន្រ្តី ប្រ​ធាន​គណៈកម្មា​ធិ​ការ​ជន​ជាតិ​ជូន​បណ្ណ​សរ​សើរ និង​បុគ្គល​គំ​រូ​ឆ្នើម​មួយ​រូប​តំ​ណាង​ឲ្យ​ខេត្ត ក្រុង​នី​មួយ​ៗ បាន​នា​យក​រដ្ឋ​មន្រ្តី​ប្រ​ទាន​បណ្ណ​សរ​សើរ​ ៕

ថាញ់​ផុង​-វ៉ាន់​តឹន​

ចែករំលែកអត្ថបទ