នយោបាយ - សង្គម នយោបាយ - សង្គម

26/12/2017 - 09:14

ក្រ​សួង​ធម្ម​ការ​និង​សា​ស​នា​នៃ​ព្រះ​រា​ជា​ណាច​ក្រ​កម្ពុ​ជា អញ្ជើញ​មក​ទស្សន​កិច្ច​និង​ធ្វើ​ការ​នៅ​ក្រុង​កឹង​ធើ និង​ខេត្ត​សុក​ត្រាំ​ង។

គណៈ​ប្រតិ​ភូ​នៃ​ក្រ​សួង​ធម្ម​ការ និង​សា​សនា​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដឹក​នាំ​ដោយ​លោក​ស្រី​ទូច​សា​រ៉ុម ស​មា​ជិក​មជ្ឈិម​បក្ស រដ្ឋ​ លេ​ខា​ធិ​ការ​ក្រ​សួង​ធម្ម​ការ និង​សាស​នា ព្រះ​​រាជា​ណាច​ក្រ​កម្ពុ​ជា បាន​អញ្ជើញ​មក​ទស្សន​កិច្ច​និង​ធ្វើ​ការ​នៅ​ក្រុង​កឹង​ធើ ​និង​ខេត្ត​សុក​ត្រាំង រួម​ដំ​ណើរ​ជា​មួយ​នឹង​គណៈ​ប្រតិ​ភូ​មាន​តំ​ណាង​គណៈ​សាស​នា​នៃ​រដ្ឋាភិ​បាល​វៀត​ណាម​ផង​ដែរ​។

លោក​ស្រី​ទូច​សា​រ៉ុមជូនវត្ថុ​អនុស្សាវ​រីយ៍​ដល់​ក្រុង​កឹង​ធើ​។

ក្នុង​ឱ​កាស​ទទួល​បដិ​សណ្ឋារៈ ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ និង​ខេត្ត​សុក​ត្រាំង បាន​ផ្ដល់​ព័ត៌​មាន​ជូន​គណៈ​ប្រតិ​ភូ​អំ​ពី​លទ្ធ​ផល លេច​ធ្លោ​មួយ​ចំ​នួន​ក្នុង​ការ​អនុ​វត្ត​នូវ​ការ​ងារ​ជន​ជាតិ សា​ស​នា​របស់​ខេត្ត​ក្នុង​ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​។ ភូមិ​ភាគទាំង​ឡាយ​បាន​និង​កំ​ពុង​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​យន្ត​ការ​គោល​នយោ​បាយ​ជា​ច្រើន សម្រាប់​ឧបត្ថម្ភ​តំបន់​ជន​ជាតិ​។ ក្នុង​នោះ អា​ទិ​ភាព​រាល់​ប្រ​ភព​កម្លាំង​ដើម្បី​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ និងស្មារ​តី​ជូន​ជន​រួម​ជាតិ​ភាគ​តិច​។ អនុ​វត្ត​នូវ​កម្ម​វិ​ធី​គម្រោង​សំ​ខាន់​ៗ ជាច្រើន​ទៀត​ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​អភិ​វឌ្ឍ​គ្រប់​វិ​ស័យ​សេដ្ឋ​កិច្ច​-សង្គម និង​ធា​នា​សម​ភាព សាម​គ្គី​រវាង​បណ្តា​ជន​ជាតិ​និង​សាស​នា​។ល​។

លោក​ស្រី​ទូច​សា​រ៉ុម ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ការ​ទទួល​បដិ​សណ្ឋារៈ​យ៉ាង​កក់​ក្ដៅ​របស់​ថ្នាក់​ដឹ​ក​នាំ​ក្រុង​កឹង​ធើ និង​ខេត្ត​សុក​ត្រាំង ព្រមជាមួយ​នោះបានគូស​បញ្ជាក់ ប្រ​ជា​ជន កម្ពុជា​តែង​ចង​ចាំ​ជា​និច្ច​ចំ​ពោះ​មនោ​សញ្ចេត​នា​ដ៏​ជ្រាល​ជ្រៅរបស់​វៀត​ណាម​ ក្នុង​ការ​រួម​ចំ​ណែក​ជួយ​រំ​ដោះ​ប្រ​ទេស​កម្ពុ​ជា  រួច​ផុត​ពី​គ្រោះ​ប្រ​ល័យ​ពូជ​សាសន៍​ពល​ពត​។ ឆ្លង​តាម​រយៈ​នោះ មាន​បំ​ណង​ឲ្យ​ប្រ​ទេស​វៀត​ណាម​និ​យាយ​រួម​និង​ខេត្ត​សុក​ត្រាំង​និ​យាយ​ដោយ​ឡែក បង្កើន​ថែម​ទៀត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទំ​នាក់​ទំ​នង​វប្ប​ធម៌ ជំ​រុញ​សកម្ម​ភាព កិច្ច​ការ​បរ​ទេស​លើ​វិ​ស័យ​សំ​ខាន់​ៗ​មួយ​ចំ​នួន​។ ទន្ទឹមនឹង​នោះ ឆ្លង​តាម​រយៈ​អញ្ជើញ​មក​ទស្សន​កិច្ច​លើក​នេះ គណៈ​ប្រតិ​ភូ យើង​ខ្ញុំ​នឹង​ស្រង់​យក​នូវ​មេ​រៀន​បទ​ពិ​សោធន៍​មាន​តម្លៃ​ជា​ច្រើន​សម្រាប់​អនុ​វត្ត​ជាក់​ស្តែ​នៅ​ក្នុង​ប្រ​ទេស រួ​ម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​ជន​ជាតិ សាសនា​និងការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ទាំង​មូល​៕

                                               ត្រឿងផល – សេរី​ ​ 

ចែករំលែកអត្ថបទ