នយោបាយ - សង្គម នយោបាយ - សង្គម

26/12/2017 - 09:14

សង្កាត់​សម្រេច​បទ​ដ្ឋាន​ក្រុង​ស៊ី​វិ​ល័យ

បន្ទាប់​ពី​បាន​ទទួល​កិត្តិ​នាម​ជា​សង្កាត់​សម្រេច​បទ​ដ្ឋាន​ក្រុង​ស៊ី​វិ​ល័យ ប្រ​មាណ​ពីរ​ខែ  រដ្ឋ​អំ​ណាច​និង​ប្រ​​ជា​ជ​​ន​សង្កាត់​ចូវ​វាំុង​លីម  ខ័ណ្ឌ​អូរ​ម៉ូង ក្រុង​កឹង​ធើ បន្ត​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​មូល​ដ្ឋាន​វប្ប​ធម៌​កសាង​ផ្នត់​រស់​នៅ​ក្រុង​ស៊ី​វិ​ល័យ​ក្នុង​សហ​គមន៍​។

ផ្លូវ​ចូល​កាន់​សង្កាត់​ចូវ​វាំុង​លីម ក៏​ជា​មជ្ឈ​មណ្ឌល​របស់​ខ័ណ្ឌ​អូរ​ម៉ូង​។

ស​ង្កាត់​ចូវ​វាំុង​លីម ជា​អង្គ​ភាព​មជ្ឈ​មណ្ឌល​របស់​ខ័ណ្ឌ​អូរ​ម៉ូង ហើយ​ក៏​ជា​សង្កាត់​ដំ​បូង​បង្អស់​សម្រេច​បទ​ដ្ឋាន​ក្រុង​ស៊ី​វិ​ល័យ​របស់​ខ័ណ្ឌ​។ លោក​ត្រឹង​ភឿង​ណាម អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ចូវ​វាំុង​លីម បញ្ជាក់ៈ​ “ក្រោយ​ពី​ធ្វើ​ពិ​ធី​ទទួល​ស្គាល់ បក្ខ​ភាគ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ក្នុង​សង្កាត់ បាន​កំ​ណត់​យ៉ាង​ច្បាស់ គប្បី​ប្ដេជ្ញា​ចិត្ត​រក្សា​កិត្តិ​នាម​នេះ​ជា​និច្ច​និ​រន្ត​រ៍​។ សង្កាត់​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ក្នុង​ការ​ពង្រីក​តួ​នា​ទី​របស់​ប្រ​ជា​ជន ក្នុងការ​កសាង​គ្រួ​សារ​វប្ប​ធម៌ មណ្ឌល​ក្រុង​វប្ប​ធម៌ ក៏​ដូច​ជា​ការ​ជំ​រុញ​ចលនាកី​ឡា​អប់​រំ​កាយ​។ ទូ​ទាំង​សង្កាត់ បច្ចុប្បន្ន​មាន​គ្រួ​សារ​ជាង​៨០​% បាន​ទទួល​ស្គាល់​ជា​គ្រួសារ​វប្ប​ធម៌​៣​ឆ្នាំ​បន្ត​បន្ទាប់​។ ដោយ​ឡែក​ឆ្នាំ២០​១៧ ចំ​​នួន​​គ្រួ​​សារ​​សម្រេច​​ប​ទ​​ដ្ឋាន​​ជា​គ្រួ​​សារ​​វប្ប​​ធម៌​​៩១​​%​។ មណ្ឌល​ទាំង​អស់​ចំ​នួន​១២​និង​ក្រុម​ប្រ​ជា​ស្វ័យ​ត្រាណ​ចំ​នួន​៩៩​តែង​សម្រេច​​កិ​ត្តិ​នាម​វប្ប​ធម៌​រៀង​រាល់​ឆ្នាំ​។ ចំ​ណុច​ពិ​សេស​បំ​ផុត​គឺ ស្ថា​ប័ន​អង្គ​ភាព និង​អា​ជីវ​កម្ម​ទាំង​១០០​% លើ​ភូមិ​សាស្រ្ត​សង្កាត់​តែង​សម្រេច​បទ​ដ្ឋាន​វប្ប​ធម៌​៥​ឆ្នាំ​បន្ត​បន្ទាប់​ឡើង​​ទៅ​”។

លោក​ឡេ​វាំុង​អាង នៅ​មណ្ឌល​១៥ សង្កាត់​ចូវ​វាំុង​លីម​ ឲ្យ​ដឹងៈ​ “​តាំង​ពី​សង្កាត់​បានទ​ទួល​ស្គាល់​ជា​ក្រុង​ស៊ី​វិ​ល័យ ស្មារ​តី​ភ្ញាក់​រឭក​របស់​មា​មីង​ក្នុង​ការ​រក្សា​សោ​ភណ​ភាព ប​រិ​ស្ថាន​ស្រស់​សា្អត ត្រូវ​បាន​លើក​កម្ពស់​ដោយ​ខ្លួន​ឯង​។  បង្ហាញ​ពី​ការ​ប្រ​ជុំ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ ដូច​ជាៈ​ ហាល​សម្លៀក​បំ​ពាក់​មាន​សណ្ដាប់​ធ្នាប់ បោស​សម្អាត​​ចិញ្ចើម​ថ្នល់​ មុខ​ផ្ទះ​។ល។​ តែង​បាន​មា​មីង​អនុ​វត្ត​យ៉ាង​ត្រឹម​ត្រូវ​។ ចិញ្ចើម​ថ្នល់​ជ្រះ​ស្រ​ឡះ លែង​មាន​ស្ថាន​ភាព​លក់​ដូរ​ទន្រ្ទាន​ចិញ្ចើម​ថ្នល់​ដូច​មុនទៀត​​។ ហេតុ​នេះ ចលនា​ហាត់​ប្រាណ​ពេល​ព្រឹក​របស់​ប្រ​ជា​ជន​ក្នុង​មណ្ឌល​ត្រូវ​បាន​ជំ​រុញ​មាំ ក្មេង​ៗ​ទៅ​រៀន​កាន់​តែ​មាន​សុ​វត្ថិ​ភាព​”។ សព្វ​ថ្ងៃ​សង្កាត់​ចូវ​វាំុង​លីម មាន​ប្រ​ជា​ជន​ចូល​រួម​ជា​ប្រ​ចាំ​ក្នុង​ស​កម្ម​ភា​ព​កី​ឡា​អប់​រំ​កាយ​ប្រ​មាណ​៦.៥០០​នាក់ សម្រេច​អត្រា​២៨​%។  ទូ​ទាំង​សង្កាត់​បច្ចុ​ប្បន្ន​មាន​ក្លឹប​សិល្បៈ​ កី​ឡា​អប់​​រំ​កាយ ហាត់​ប្រាណ​ជី​វូ​បត្ថម្ភ ចម្រៀង​តាយ​តឺ​។ល។​ទោះ​បី​មិន​ឋិត​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ក៏​ពិត​មែន ប៉ុន្តែ​មា​មីង​រស់​នៅ​មណ្ឌល​១២ មណ្ឌល​១៣ តែង​អនុ​វត្ត​ល្អ​ការ​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ កសាង​ជីវ​ភាព​វប្ប​ធម៌​ក្រុង​ស៊ី​វិ​ល័យ​។ ជា​ពិ​សេស គឺ​បញ្ហា​វិនិ​ច្ឆ័យ​កាក​សំ​ណល់ និង​ចិញ្ចឹម​សត្វ​សម​ស្រប​តាម​អ​នា​ម័យ ត្រូវ​បាន​មា​មីង​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ល្អ​។ បង​ដាវ​វាំុង​យៀក ជា​គ្រួ​សារ​ចិញ្ចឹម​មាន់​សាច់​នៅ​មណ្ឌល​១២ ឲ្យ​ដឹង​ដោយ​ក្ដី​រីក​រាយៈ​ “គ្រួ​សារ​ខ្ញុំ​ទើប​បាន​ជំនួយ ណែ​នាំ​ធ្វើ​រណ្ដៅ​ចាក​សំ​រាម​សុ​ស​ឯង​សម​ស្រប​អ​នា​ម័យ​ផង ថែម​ទាំង​មាន​ជី​កំ​​ប៉ុស​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ដាំ​ដុះ​ផង​។ ចំ​ណែក​មាន់​វិញ សព្វ​ថ្ងៃ​ក៏​បាន​កម្មា​ភិ​បាល​ផ្ដល់​ពិ​គ្រោះ​ចិញ្ចឹម​តាម​ទម្រង់​រូប​ភាព​ភ្ជិត មាន​ប្រ​ព័ន្ធ​វិនិច្ឆ័យ​កាក​សំ​ណល់​សត្វ​ “៕

               ថាញ់​ភូ​-ពេជ្រ​សឿន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡេ​វាំុង​អាង