អប់រំ អប់រំ

26/12/2017 - 09:27

ផ្ដល់​អា​ហា​រូប​ករណ៍​២៧០​ចំ​ណែក ដល់សិស្ស និស្សិត​ក្រី​ក្រ​សង្វាត​រៀន​សូត្រ

ស​មា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង ធ្វើ​ពិ​ធី​ផ្ដល់​អា​ហា​រូបករណ៍ “យឿង​កី​ហ៊េប​” ឆ្នាំ​២០១៧ ជូន​ប្អូន​ៗ សិស្ស និស្សិត​ក្រី​ក្រ​សង្វាត​រៀន​សូត្រ​ក្នុង​ខេត្ត​ចំ​នួន​២៧០​នាក់​។ អា​ហា​រូប​ករណ៍​គិត​ជា​ទឹក​ប្រាក់​៣០៥​លាន​ដុង អា​ស្រ័យ​សម្ព័ន្ធ​ក្រុម​ហ៊ុន​ឧស្សា​ហ​កម្ម​កៅ​ស៊ូ​វៀត​ណាម និង​គ្រួ​សារ​លោក​យឿង​​កី​ហ៊េប ធ្វើ​ហិ​រញ្ញ​ប្ប​ទាន​។
 

 គ្រូ​បង្រៀន​ប្រ​ជា​ជន​ឡឹម​អែស  ផ្ដល់​អា​ហា​រូប​ករណ៍​ដល់​សិស្ស និស្សិត​ក្រី​ក្រ​សង្វាត​រៀន​សូត្រ​។

ក្នុង​​នោះ  រួម​មាន​អា​ហា​រូប​ករណ៍២៣០​ចំ​ណែក​សម្រាប់​សិស្ស​អ​នុ​វិ​ទ្យា​ល័យ​ក្នុង​មួយ​ចំ​ណែក​ៗ​ទឹក​ប្រាក់​១​លាន​ដុង ១០​ចំ​ណែក​សម្រាប់​សិស្ស​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ ក្នុង​មួយ​ចំ​ណែក​ៗ​ទឹក​ប្រាក់​១,៥​លាន​ដុង និង​៣០​ចំ​ណែក​សម្រាប់​និស្សិត​ថា្នក់​បរិញ្ញា​រង​ក្នុង មួយ​ចំ​ណែក​ៗ​ទឹក​ប្រាក់​២​លាន​ដុង​។ មូល​និ​ធិ​ជំ​រុញ​ការ​សិក្សា​មាន​ឈ្មោះ​ថា “យឿង​កី​ហ៊េប​”  រួម​ជា​មួយ​នឹង​ការ​សហ​ការ​ឧបត្ថម្ភ​របស់​សម្ព័ន្ធ​ក្រុម​ហ៊ុន​ឧស្សា​ហកម្ម​ កៅ​ស៊ូ​វៀត​ណាម ផ្ដល់​ជូន​ប្អូន​ៗ​ជា​សិស្ស និស្សិត​ក្រី​ក្រ​សង្វាត​រៀន​សូត្រ​នៅ​តំ​បន់​ដាច់​ស្រ​យាល​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ សំ​ដៅ​រួម​ចំ​ណែក​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន ដើម្បី​ជួយ​គិត​គូរ​ឲ្យ​ប្អូន​ៗ​នឹង​នរ​ចិត្ត​ក្នុង​ការ​រៀន​សូត្រ​៕

                                  

                                         ត្រឿង​សុ​ផល

 

 

ចែករំលែកអត្ថបទ