វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

26/12/2017 - 09:27

ក្រុម​ឆៃ​យាំ​ុវត្ត​អង្គុ​លី​ខាង​ជើង

ក្រុម​ឆៃ​យាំ​វត្ត​អង្គុ​លី​ខាង​ជើង ឃុំ​ដុង​ប៊ិញ ទី​រួម​ខេត្ត​ប៊ិញ​មិញ ខេត្តវិញឡុង បានដំណើរការ​យ៉ាង​ពុះ​ពោរ រួម​​ចំណែ​ក​អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​។

ក្រុម​ឆៃ​យាំ​ុសម្តែង​បម្រើ​ក្នុង​ថ្ងៃ​បុណ្យ​នា​វត្ត​អង្គុ​លី​ខាង​ជើង​។

ត​ាម​ថេរ​ដី​កា​ព្រះ​តេជ​ព្រះ​គុណសេី​​ុង​​សុខ​​ន ព្រះ​​ព​ហុ​ស្សូត​វត្ត​​កំ​ពង់​រាជ​បុប្ផា (អង្គុ​លី​ខាង​ជើង​)៖ “ដោយ​សារ​ពុទ្ធ​ប​រិ​ស័ទ​មាន​តម្រូវ​ការ​ទស្ស​នា​កម្សាន្ត​វប្ប​ធម៌​ជន​ជាតិ ម្ល៉ោះ​ហើយ​នៅ​ឆ្នាំ​២០១៤ អា​ត្មា​ភាព​បាន​ពិ​គ្រោះ​យោ​បល់​ជា​មួយ​នឹង​ព្រះ​ចៅ​អ​ធិ​ការ និង​គណៈ​កម្មា​ធិ​ការ​វត្តឯក​ភាព​បង្កើត​ក្រុម​ឆៃ​យំា​ុនេះ​ឡើង​។ ការ​ផ្ដួច​ផ្ដើម​បង្កើត​ក្រុម​ឆៃ​យាំ​ុនេះ បាន​ពុទ្ធ​បរិ​ស័ទ​ជិត​ឆ្ងាយ​ជា​ច្រើន​គាំ​ទ្រ និង​រួម​វិ​ភាគ​ទាន​ជា​ទឹក​ប្រាក់​ដើម្បី​ជាវ​ឧបក​រណ៍​ភ្លេង​និង​សំ​លៀក​បំ​ពាក់​សម្រាប់​ក្រុម​ឆៃ​យាំុ ហើយ​អា​ត្មា​ក៏​បាន​អញ្ជើញ​គ្រូ​២​រូប មក​ហ្វឹក​ហាត់​របាំ​ឆៃ​យាំ​ុដល់​ក្រុម​”។

រ​បាំ​ឆៃ​យាំ​ុ​គឺ​ជា​របាំ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ​ដែល​មាន​មក​តាំង​ពី​យូរ​លង់ ត្រូវ​បាន​សម្តែង​ក្នុង​ឱ​កាស​បុណ្យ​ទាន​ផ្សេង​ៗ មាន​ដូច​៖ បុណ្យ​ក​ឋិន​ទាន បុណ្យ​អក​អំ​បុក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។ល។។ ព្រោះ​ហេតុ​នោះ មាន​យុវ​ជន​ជា​ច្រើន​បាន​ចុះ​ឈ្មោះ​ចូល​រួម​ជា​មួយ​នឹង​ក្រុម​រ​បាំ​ឆៃ​យាំ​ុវត្ត​អង្គុ​លី​ខាង​ជើង​។ ដោយ​សា​រពេល​ថ្ងៃ​ស​មា​ជិក​ក្នុង​ក្រុម​ជាប់​រវល់​នឹង​កិច្ច​ការ​ផ្សេង​ៗ ម្ល៉ោះ​ហើយ​ការ​ហាត់​សម​បាន​ប្រ​ព្រឹត្ត​ឡើង ចាប់​ពី​ម៉ោង​៧​យប់​រៀង​រាល់​ថ្ងៃ។​ ព្រោះ​តែ​ការ​ជក់​ចិត្ត​ជា​​មួយ​នឹង​សិល្បៈ​ប្រ​ពៃ​ណី បាន​ជា​បង​ប្អូន​ក្នុង​ក្រុម​ខំ​ព្យា​យាម​ហ្វឹក​ហាត់​យ៉ាង​ខ្ជាប់​ខ្ជួន​។ មក​ទល់​សព្វ​ថ្ងៃ ក្រុម​ឆៃ​យាំ​ុរបស់​វត្ត​មាន​ស​មា​ជិក​ទាំង​អស់​១៩​នាក់ ក្នុង​នោះ ក្រុម​ឆៃ​យាំ​ុ​៩​នាក់  រ​បាំ​យក្ស​រាំ​១០​នាក់ សុទ្ធ​តែ​ជា​ពុទ្ធ​បរិ​ស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត​មាន​អា​យុ​ពី២៥​ដល់​៥០​ឆ្នាំ។​ ក្រៅ​ពី​​សម្តែង​បម្រើ​ការ​ក្នុង​ភូមិ​ភាគ  ក្រុម​ឆៃ​យាំ​ុរបស់​វ​ត្ត​ក៏​ធ្លាប់​ទៅ​សម្តែង​នៅ​ក្រៅ​ខេត្ត​ទៀត​ផង​។ បង​សេី​ុង​សួន​ប្រ​ធាន​ក្រុម​ឆៃ​យាំុ​វត្ត​អង្គុ​លី​ខាង​ជើង ឲ្យ​ដឹង​៖ “ខ្ញុំ​ចូល​ចិត្ត​ចម្រៀង រ​បាំ​ប្រ​ពៃ​ណី​ខ្លាំង​ណាស់ ម្ល៉ោះ​ហើយ​ពេល​វត្ត​បង្កើត​ក្រុម​ឆៃ​យាំ​ុនិង​អញ្ជើញ​គ្រូ​មក​បង្ហាត់​ ខ្ញុំ​ក៏​ចុះ​ឈ្មោះ​ចូល​រួម​ភ្លាម​។​នៅ​ពេល​បាន​ចូល​រួម​ក្នុង​ក្រុម​ឆៃ​យាំុ ខ្ញុំ​មាន​អា​រម្មណ៍​រីក​រាយ​ខ្លាំង​ណាស់ ដ្បិត​អី​ខ្ញុំ​មាន​ឱ​កាស​បញ្ចេញ​សមត្ថ​ភាព​ខាង​សិល្បៈ​ផង និង​រួម​ចំ​ណែក​អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ផង​។ ខណៈ​ពេល​ក្រុម​ឆៃ​យាំ​ុសម្តែង​លើក​ដំ​បូង​ក៏​ទទួល​បាន​ការ​គាំ​ទ្រ​លើក​ទឹកចិត្ត​ពី​សំ​ណាក់​មា​មីង​បង​ប្អូន​ទស្សនា​យ៉ាង​ខ្លាំង យើង​ខ្ញុំ​ក៏​មាន​ការ​រំ​ភើប​រីក​រាយ​និង​ប្តេជ្ញា​ចិត្ត​ខិត​ខំ​ហាត់​សម បន្ត​រក្សា​ស​កម្ម​ភាព​រហូត​មក​ដល់​សព្វ​ថ្ងៃ​”។ លោក​សេីុង​ម៉ី​យ្វៀង លេ​ខា​សា​ខា​បក្ស​និង​ជា​ប្រ​ធាន​ភូមិ​អង្គុ​លី​ជើង ឲ្យ​ដឹង​៖ “វត្ត​អង្គុ​លី​ខាង​ជើង​បាន​បង្កើត​ក្រុម​ឆៃ​យាំ​ុសម្រាប់​សម្តែង​បម្រើ​ក្នុង​ឱ​កាស​បុណ្យ​ទាន​ផ្សេង​ៗ បាន​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ស​កម្ម​ភាព​សិល្បៈ​វប្ប​ធម៌​លើ​ភូមិ​សាស្រ្ត​”។

ព្រះ​តេជ​ព្រះ​គុណ​សេី​ុងសុ​ខន មាន​ថេរ​ដី​កា​បន្ថែម​៖ “ដើម្បី​បង្កើត​ទី​លាន​លេង​កម្សាន្ត​ជូន​កូន​ចៅ​ពុទ្ធ​បរិ​ស័ទ​នៅ​ឆ្នាំ​២០១៧​នេះ វត្ត​ក៏​រៀប​ចំ​បង្កើត​បាន​ក្រុម​របាំ​ក្មួយ​ៗ​ មាន​​អា​យុ​ក្រោម​១៥​ឆ្នាំ សម្រាប់​សម្តែង​បម្រើ​ក្នុង​ឱ​កាស​វត្ត​មាន​កម្ម​វិ​ធី​បុណ្យ​ទាន​ផ្សេង​ៗ​”៕

អត្ថប​ទ រូប​ថត​៖ ថាច់​ធី

ចែករំលែកអត្ថបទ