នយោបាយ - សង្គម នយោបាយ - សង្គម

03/01/2018 - 13:35

ភាព​ជឿ​ជាក់​ឈាន​ចូល​ឆ្នាំ​ថ្មី

ឆ្នាំ​កន្លង ជន​រួម​ជាតិ​ភាគ​តិច​និ​យាយ​រួម​ និង​ជន​រួម​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក បាន​សាម​គ្គី​ជម្នះ​​លំ​​បាក​​ដើម្បី​​ឈាន​​ឡើង ខ្នះ​​ខ្នែ​ង​​​ប្រ​​ឡ​ង​​ប្រ​​ណាំង​​ពល​​កម្ម​​​ផ​លិត ពង្រីក​​សេដ្ឋ​​កិច្ច​​​បំ​​បាត់​ភាព​​អត់​​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ​។ ឈាន​ចូល​ឆ្នាំ​ថ្មី​២០១៨ ជន​រួម​ជាតិ​នឹង​បន្ត​ការ​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​បក្ស ខិត​ខំ​ក​សាង​ទឹក​ដី​សម្បូរ​រុង​រឿង លើក​ស្ទួយ​ជីវ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ស៊ី​វិ​ល័យ​​ទាន់​ស​ម័យ​។

ជន​រួម​ជាតិ​ភាគ​តិច​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​មាន​ការ​អភិវឌ្ឍ​ដោយ​ឥត​ឈប់​ឈរ​។

ប៉ុន្មាន​ឆ្នាំ​កន្លង គណៈ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់ បង្កើន​ការ​វិ​និ​យោគ​ទុន​ក​សាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​ទេស អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ សម្រេច​បាន​លទ្ធ​ផល​គួរ​ឲ្យ​កត់​សម្គាល់​។ មក​ទល់​នឹង​បច្ចុ​ប្បន្ន ឃុំ​ដែល​មាន​ផ្លូវ​គមនា​គមន៍​រថ​យន្ត​បើក​ចូល​ដល់​៩៨​%​ឃុំ មាន​ដំ​ណាក់​សុ​ខា​ភិ​បាល​៩៨,៥​% ឃុំ​មាន​ប្រ​ព័ន្ធ​អគ្គិស​នី​ជាតិ​៩៤% មាន​៩០​%​ឃុំ​ត្រូវ​បាន​គ្រប​ដណ្តប់​រលក​ធាតុ​អា​កាស វិទ្យុ​ទូរទស្សន៍​ទាំង​១០០​% មាន​សា​លា​មតេ្តយ្យ បឋ​ម​សិក្សា មធ្យម​សិក្សា​មូល​ដ្ឋាន គ្រួ​សារ​ប្រ​ជា​ជន​មាន​អគ្គិស​នី​ប្រើ​ប្រាស់​៩២% អត្រា​គ្រួ​សារ​ក្រី​ក្រ ត្រូវ​បាន​កាត់​បន្ថយ​ចុះ​នៅ​២០%​។ ជន​រួម​ជាតិ​ភាគ​តិច​ឈឺ​ថ្កាត់ បាន​រដ្ឋ​ឧបត្ថម្ភ​ប័ណ្ណ​ធា​នា រ៉ាប់​រង​សុ​ខា​ភិ​បាល​ពិ​និត្យ ព្យាបាល​ជំ​ងឺ​ដោយ​ឥត​គិត​ថ្លៃ កូន​ចៅ​ឋិត​ក្នុង​អា​យុ​រៀន​សូត្រ​បាន​ចូល​រៀន​គ្រប់​គ្នា សិស្ស​ក្រ​បាន​រដ្ឋ​ឧបត្ថម្ភប្រាក់ អង្ករ ជម្រើស​ចូល​រៀន​នៅ​សា​លា​អន្តេ​វាសិក អឌ្ឍ​អន្តេ​វា​សិក​។ល។ ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​មាន​ភាព​ប្រ​សើរ​ជា​ង​មុន​ច្រើន​។

នៅ​ក្នុង​ឆ្នាំ​ថ្មី​២០១៨ ជន​រួម​ជាតិ​ភាគ​តិច និ​យាយ​រួម​និង​ជន​រួម​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​បក្ស គោរព ប្រតិ​បត្តិ​ច្បាប់​រដ្ឋ​យ៉ាង​ម៉ឺង​ម៉ាត់ រក្សា​ទុក​ត​ទៅ​នូវ​អក្សរ​សាស្រ្ត​ ទំ​នៀម​ទម្លាប់​ល្អ​ប្រ​ពៃ អនុ​វត្ត​ល្អ​ការ​ចល​នា “ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គី ក​សាង​ជន​បទ​ថ្មី ក្រុង​អារ្យ​ធម៌​”។ ដាស់​តឿន ស្មារ​តី​រៀន​សូត្រ​​ទាំង​វប្ប​ធម៌ វិជ្ជា​ឯក​ទេស បច្ចេក​វិជ្ជា​ព័ត៌​មាន​ភា​សា​បរ​ទេស រៀន​វិជ្ជា​ជីវៈ​ដើម្បី​សាង​ខ្លួន សាង​អា​ជីព ជឿ​ជាក់​ជាង​ទៀត​ក្នុង​ការ​ផលិត​​អា​ជីវ​កម្ម សម​ស្រប​នឹង​យន្ត​ការ​ទី​ផ្សារ មោះ​មុត​វិ​និ​យោគ​ទុន បច្ចេក​វិជ្ជា ទាញ​យក​ផល​សក្តា​នុ​ភាព ឧត្តម​ភាព​ដើម្បី​ផ្តើម​អា​ជីព​អា​ជីវ​កម្ម​។ ខ្នះ​ខ្នែង​ការ​ពារ និង​ដាំ​ឈើ​ពង្រីក​ព្រៃ​ការ​ពារ​ជីវ​ស្ថាន​ចម្រុះ​និង​ពិ​ពិ​ធកម្ម​ជីវ​សាស្រ្ត។ ជន​រួម​ជាតិ​រស់​នៅ​តំ​បន់​ព្រំ​ដែន​លើក​កម្ពស់​ស្មារ​តី​ប្រុង​ប្រ​យ័ត្ន​បដិវត្តន៍ ពិត​ជា​ទី​បង្អែក​ដ៏​រឹង​មាំ​របស់​រដ្ឋ​អំ​ណាច រួម​ចំ​ណែក​ក្នុង​ការ​កសាង​ព្រំ​ដែន​សន្តិ​ភាព មិត្ត​ភាព​សហ​ប្រតិ​បត្តិ​ការ​និង​អភិ​វឌ្ឍ  រួម​ជា​មួយ​នឹង​កង​កម្លាំង​សមត្ថ​កិច្ចប្តេជ្ញា​ការ​ពារ​រឹង​មាំ​អធិប​តេយ្យ​មាតុ​ភូមិ​។ គណៈ​កម្មា​ធិ​ការ​បក្ស និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​បន្ត​ការ​ផ្លាស់​ថ្មី​វិ​ធី​សាស្រ្ត​ការ​ងារ​ជន​ជាតិ​ និង​អនុវត្ត​គោល​ន​យោ​បាយ​ជន​ជាតិ បន្ត​ការ​ពង្រីក​បក្ខ​ជនក្នុង​ជន​ជាតិ​ភាគ​តិច ក​សាង​សា​ខា​បក្ស​រឹង​មាំ​នៅ​ក្នុង​ភូមិ​ស្រុក ពិត​ជា​ស្នូល​ន​យោ​បាយ​ដឹក​នាំ​រឹង​មាំ​គ្រប់​ជ្រុង​ជ្រោយ នៅ​មូល​ដ្ឋាន​...៕

តឹងភុក-មុនី

 

ចែករំលែកអត្ថបទ