សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

03/01/2018 - 13:35

អគ្គិស​នី​បំ​ភ្លឺ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ

រួម​ជា​មួយ​ខេត្ត​នា​នា​ ដូច៖ បាក​លីវ សុក​ត្រាំង ត្រា​វិញ កៀង​យ៉ាង បាន​វិ​និ​យោគ​ទុន​លើ​គម្រោង​ “ផ្គត់​ផ្គង់​អគ្គិស​នី​ជូន​គ្រួ​សារ​ដែល​គ្មាន​អគ្គិ​ស​នី សំ​ខាន់​គឺ​ជន​រួម​ជាតិ​ខ្មែរ​”។ គម្រោង​នេះ មិន​ត្រឹម​តែ​បង្កើន​អត្រា​គ្រួ​សារ​ប្រើ​ប្រាស់​អគ្គិស​នី​ជាតិ ជួយ​ជន​រួម​ជាតិ​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​យ៉ាង​ស​កម្ម​ក្នុង​ការ​សម្រេច​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​។

អូស​បណ្តាញ​អគ្គិស​នី​ដល់​ជន​បទ ឃុំ​ឡុង​ថាញ់ ស្រុក​យ៉ុង​រៀង​។

យោង​ប្រ​សាសន៍​លោក​ត្រឿង​តឹង​ឡឹក នា​យក​ក្រុម​ហ៊ុន​អគ្គិស​នី​កៀង​យ៉ាង​ឲ្យ​ដឹង អា​ស្រ័យ​ភូមិ​សាស្រ្ត កំ​ពុង​ដំ​ណើរ​ការ​គឺ​ជា​តំ​បន់​ជ្រៅ មាន​ព្រែក​ប្រ​ឡាយ​ខ្វាត់​ខ្វែង​ទើប​ការ​ផ្សព្វ​ផ្សាយ​អ​នុ​វត្ត​ជួប​លំ​បាក​ខ្លាំង​បំ​ផុត​ គឺ​ការ​ដឹក​ជញ្ជូន ផ្ដុំ​ទព្វ សម្ភារៈ​ ​ឧប​ករណ៍ កប់​បង្គោល​ អូស​ប​ណ្តាញ​​អគ្គិស​នី កាប់​ឆ្ការ​ជា​ដើម​។ ក៏​ប៉ុន្តែ​អា​ស្រ័យ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច់​គ្រប់​លំ​ដាប់​ថ្នាក់ ក្នុង​ការ​ឈូស​ឆាយ​ពង្រាប​ផ្ទៃ​ដី​ដែល​សំ​ណង់ ដំ​ណើរ​ការកា​ប់​ឆ្ការ​ផ្លូវ​ភ្ជាប់​ប្រ​ពន្ធ័​អគ្គិស​នី រួម​ជាមួយ​នឹង​ការ​គាំ​ទ្រ​អស់​ពី​ចិត្ត​របស់​ប្រ​ជា​ជន ការ​ប្ដេជ្ញា​ចិត្ត​របស់​វិ​និ​យោគិន គម្រោង​ត្រូវ​បាន​ដំ​ណើរ​ការ​រួច​រាល់​តាម​ល្បឿន​នៃ​ការ​កសាង នាំ​មក​ក្ដី​រីក​រាយ​ជូន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ដែល​ប្រើ​ប្រាស់​អគ្គិស​នី។

ជា​​មួយ​ស្មារ​តី​ឆ្លង​កាត់​លំ​បាក ចាប់​ពី​ឆ្នាំ​២០១៣ មក​ដល់​បច្ចុប្បន្ន អគ្គិស​នី​កៀង​យ៉ាង​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​ចំ​នួន​ពីរ​លើក “ផ្គត់​ផ្គង់​អគ្គិស​នី​ជូន​គ្រួ​សារ​ដែល​គ្មាន​អគ្គិស​នី សំ​ខាន់​គឺ​ជន​រួម​ជាតិ​ខ្មែរ​”។ ទន្ទឹម​នឹង​នោះ ផ្នែក​អគ្គិសនី​កៀង​យ៉ាង​បាន​អូស​បណ្តាញ​អគ្គិស​នី​កម្រិត​មធ្យម​បាន​២០២​គី​ឡូ​ម៉ែត្រ បណ្តាញ​អគ្គិស​នី​កម្រិត​ទាប​បាន​៥៩១​គីឡូ​ម៉ែត្រ; មាន​៨.៩៦៥​គ្រួ​សារ​បាន​ផ្គត់​ផ្គង់​អគ្កិស​នី សំ​ខាន់​គឺ​ជន​រួម​ជាតិ​ខ្មែរ​។ ស​រុប​​ទុន​វិ​និ​យោគ​ជិត​២០០​ពាន់​លាន​ដុង ក្នុង​នោះ​ថ​វិ​ការ​ដ្ឋ​៨៥% សល់​ពី​នោះ គឺ​ថ​វិ​កា​បដិ​ភាគ​របស់​ផ្នែក​អគ្គិ​ស​នី។

មិន​ផ្អាក​ត្រឹម​លទ្ធ​ផល​នោះ ផ្ដើម​ពី​ថ​វិ​កា​នៅ​សេស​សល់​ក្រោយ​ពី​ផ្សព្វ​ផ្សាយ ដំ​ណាក់​កាល​ដំ​បូង​របស់​គម្រោង​ក្រុម​ហ៊ុន​អគ្គិស​នី​កៀង​យ៉ាង​បាន​ដាក់​សំ​ណើ ផ្សព្វ​ផ្សាយ​ដំ​ណាក់​កាល​បន្ថែម​ស​រុប​ទុន​ជិត​៨៥​ពាន់​លាន​ដុង។ ឆ្លង​តាម​រយៈ​នោះ ប្រ​ជា​ជន​៤.៧០២ គ្រួ​សារ បាន​ប្រើ​ប្រាស់​បណ្ដាញ​អគ្គិស​នីជាតិ​។ សន្ទុះ​នៃ​ការ​ផ្សព្វ​ផ្សាយ​យោង​តាម​ថវិ​ការ​ដ្ឋ​ដែល​បែង​ចែក​។  ឆ្នាំ​២០១៦ គម្រោង​អនុ​វត្តន៍​សម្រេច​៣៥​ពាន់​លាន​ដុង​។ ឆ្នាំ​២០​១៧​ តាម​ការ​ប៉ាន់​ស្មាន​អនុ​វត្ត​២៨ពាន់​លាន​ដុង សល់​ពី​នោះ​នឹង​អនុ​វត្ត​បន្ត​ខណៈ​ពេល​រដ្ឋា​ភិ​បាល​បែង​ចែក​ថ​វិ​កា​។

គម្រោង“​ផ្គត់​ផ្គង់​អគ្គិស​នី​ជូន​គ្រួ​សារ​ដែល​គ្មាន​អគ្គិស​នី សំ​ខា​ន់​គឺ​ជន​រួម​ជាតិ​ខ្មែរ​” បាន​រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម តំ​បន់​ជន​បទ​នៃ​ខេត្ត​​កៀង​យ៉ាង​គួរ​ឲ្យក​ត់​សម្គាល់​។ ទន្ទឹម​នឹង​នោះ បង្ក​លក្ខណៈ​ផ្ដល់​ព័ត៌​មាន​សព្វ​គ្រប់​ពី​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស និង​រដ្ឋ​ដល់​ជន​រួម​ជាតិ​៕                           

                           ឡេ​ស៊ាន​-ទី​ទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ត្រឿង​តឹង​ឡឹក