នយោបាយ - សង្គម នយោបាយ - សង្គម

03/01/2018 - 13:35

គំ​រូ​លេច​ធ្លោ​ក្នុង​ចលនា​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់

លោក​ត្រឹង​វាំុ​ងហ្គាំង ស​មា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក លេ​ខា​បក្ស​ឃុំ​ទ្វឹង​ហ្វា ស្រុក​កូវ​ង៉ាង ខេត្ត​ត្រា​វិញ ឲ្យ​តម្លៃ​៖ “ថាច់​ភិ​រម្យ ជា​ភ្នាក់​ងារ​នគរ​បាល​នៅ​ភូមិ​ត្រា​កីម បាន​រួម​ចំ​ណែក​កសាង​និង​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​។

បង​ថាច់​ភិ​រម្យ (អ្នក​ទី​២​ខាង​ឆ្វេង​) ពិ​ភាក្សា​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ជា​មួយ​នឹង​
រដ្ឋអំណាចភូមិភាគ។

ត្រា​កីម​គឺ​ភូមិ​វប្ប​ធម៌​ដំ​បូង​បង្អស់​របស់​ឃុំ ហើយ​ក៏​ជា​ភូមិ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៩៨​%​។ រយៈពេល​ជាង​២៥​ឆ្នាំទទួលបន្ទុក​ជា​ភ្នាក់​ងារ​នគរ​បាលភូមិ បង​ថាច់​ភិ​រម្យ បាន​ចូល​រួម​ជា​មួយ​នឹង​គណៈ​​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ​អនុ​វត្ត​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឲ្យ​។ លេចធ្លោ​គឺ​ក្នុង​ការ​ងារ​គ្រប់​គ្រង​អប់​រំ បញ្ចុះ​បញ្ចូល​មុខ​សញ្ញា​ដែល​បាន​នគរ​បាល​ថ្នាក់​លើ​បញ្ជូន​មក​ភូមិ​ភាគ​។ បច្ចុ​ប្បន្ន លើ​ភូមិ​សាស្រ្ត​បាន​កាត់​បន្ថយ​ករណី​ប្រ​ព្រឹត្ត​បាប​គ្រោះ​សង្គម​ជាង​៩៥​%។ល។ ជា​មួយ​នឹង​ស្នា​ដៃ​ខាង​លើ ថាច់​ភិ​រម្យ មាន​កិត្តិ​យស​បាន​ក្រ​សួង​នគរ​បាល​ជូន​មេ​ដាយ​អនុ​ស្សាវ​រីយ៍ “ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​”។ បង​ថាច់​ភិ​រម្យ ឲ្យ​ដឹង​៖ “ ខ្ញុំ​ចូល​រួម​កង​កម្លាំង​នគរ​បាល​ភូមិ​តាំង​ពី​ឆ្នាំ​១៩៩០ ប៉ុន្មាន​ឆ្នាំ​ទើប​ទទួល​ភារ​កិច្ច ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​ភូមិ​មាន​ភាព​ស្មុគ្រ​ស្មាញ យុវ​ជន​ច្រើន​តែ​ផ្ដុំ​គ្នា​ស៊ី​ផឹក​បង្ក​ឲ្យ​ខូច​សណ្តាប់​ធ្នាប់ ករណី​ជល់​មាន់ ល្បែង​ស៊ី​សង​កើត​មាន​សឹង​រាល់​ថ្ងៃ  ចាប់​តាំង​ពី​បាន​គណៈ​កម្មា​ធិ​ការ​បក្ស នគរ​បាល​ឃុំ ប្រ​គល់​ភារ​កិច្ច​ឲ្យ​នគរ​បាល​ទទួល​បន្ទុក​នៅ​តាម​ភូមិ ខ្ញុំ​បាន​ចលនា​ឧបត្ថម្ភ​ដោយ​ផ្ទាល់​ចំ​ពោះ​គ្រួ​សារ​ណា​ដែល​មាន​កូន​ចៅ​ធ្លាប់​ប្រ​ព្រឹត្ត​ល្មើស​សន្តិសុខ​សណ្តាប់​ធ្នាប់ បាប​គ្រោះ​សង្គម ដើម្បី​គ្រួ​សារ​និង​ផ្នែក​អង្គ​ការ​ម​ហា​ជន​នា​នា ជួយ​គ្នា​ធ្វើ​ការ​អប់​រំ​”។ ជា​ពិ​សេស បង​ថាច់​ភិរម្យ​តែង​បង្កើត​ទំ​នាក់​ទំ​នង​ល្អ​ជា​មួយ​នឹង​គ្រួ​សារ​ទាំង​ឡាយ​ក្នុង​ភូមិ និង​ទទួល​បាន​ការ​គាំ​ទ្រ​អំ​ពី​សំ​ណាក់​ព្រះ​សង្ឃ​និង​គណៈ​កម្ម​ការ​វត្ត​ចុង​ផ្នោ ដើម្បី​មាន​ឱ​កាស​ផ្សព្វ​ផ្សាយ​នូវ​គោល​ន​យោ​បាយ​និង​ច្បាប់​ក្នុង​ថ្ងៃ​ពេញ​បូណ៌ ខែ​ដាច់​ជូន​ដល់​មា​មីង​ពុទ្ធ​បរិ​ស័ទ។ អស់​រយៈ​ពេល​ជាង​២៥​ឆ្នាំ​បំ​ពេញ​ការ​ងារ​ភ្នាក់​ងារ​ជាន​​គ​រ​បាល​ភូមិ​ត្រា​កីម បង​ថាច់​ភិ​រម្យ​បាន​ដោះ​ស្រាយ​និង​ឧបត្ថម្ភ​ភូមិ​ភាគ​អប់​រំ​ដោយ​ផ្ទាល់​ចំ​ពោះ​យុវ​ជន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់។

​ ប​ង​​​ថាច់​ភិ​រម្យ រ៉ាយ​រ៉ាប់៖ “មាន​មុខ​សញ្ញា​ជា​ច្រើន មុន​នេះ​តែង​នាំ​គ្នា​បង្ក​អុក​ឡុក​ធ្វើ​ឲ្យ​ខូច​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​។ល។ ខ្ញុំ​ចុះ​ទៅ​ជួប​ផ្ទាល់​និង​ជ​ជែក​លេង បក​ស្រាយ​ជូន​ប្អូន​ៗ​អំ​ពើ​អ្វី​ដែល​ត្រូវ​អ្វី​ដែល​ខុស​។ល។ មក​ទល់​ឥ​ឡូវ ប្អូន​ៗ​ទាំង​នោះ​ក៏​ចេះ​គិត​គូ​រ​រក​ស៊ី​”។​ ជា​ពិ​សេស ដោយ​ការ​ឈ្លាស​វៃ ជិត​ដិត​ជា​មួយ​នឹង​មូល​ដ្ឋាន បង​ថាច់​ភិ​រម្យ​បាន​រក​ឃើញ​​ទាន់​ពេល​២​ករណី​លួច​របស់​របរ​។  ក្នុង​នោះ មាន​១​ករណី​លួច​របស់​របរ​មាន​តម្លៃជាង​៦០​លាន​ដុង​នៅ​ឆ្នាំ​២០១៣ ហើយ​រឹប​យក​របស់​របរ​សង​ម្ចាស់​ដើម​វិញ​។ ខណៈ​នោះ​ បង​ភិរ​ម្យ​បាន​នគរ​បាល​ឃុំ​ទ្វឹង​ហ្វា​ជូន​លិ​ខិត​សរ​សើរ​និង​រង្វាន់​លើក​ទឹក​ចិត្ត​បន្ទាន់​៕

            សឺន​មា​ល័យ​​-​ថាច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ថាច់​ភិ​រម្យ