នយោបាយ - សង្គម នយោបាយ - សង្គម

03/01/2018 - 13:35

ផ្ដុំ​កម្លាំង​កសាង​ឃុំ​វប្ប​ធម៌​ជន​បទ​ថ្មី

អា​ស្រ័យ​ការ​រួម​កម្លាំង​ពី​សំ​ណាក់​ប្រ​ជា​ជន ឃុំ​វិញ​ត្រាច់​ដុង ក្រុង​បាក​លីវ ខេត្ត​បាក​លីវ បាន​អនុ​វត្ត​សម្រេច​រួច​រាល់​លក្ខ​ឋាន ដើម្បី​ពិ​និត្យ​ទទួល​ស្គាល់​កិត្តិ​នាម​ឃុំ​វប្ប​ធម៌​ជន​បទ​ថ្មី។​

មុខ​មាត់​ជន​បទ​នៅ​ឃុំ​វិញ​ត្រាច់​ដុង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែមា​ន​ភាព​សមរម្យ​និង​ជ្រះ​ស្អាត​។

វិញ​ត្រាច់​ដុង​ចាប់​ផ្ដើម​អនុ​វត្ត​គម្រោង​ក​សាង​ឃុំ​វប្បធម៌​ជន​បទ​ថ្មី​ដំ​ណាក់​កាល ២០១៥ - ២០​១៧ ក្នុង​លក្ខណ​សម្បត្តិ​នៅ​ជួប​លំ​បាក​ច្រើន ល្បឿន​កំ​ណើន​សេដ្ឋ​កិច្ច​នៅ​យឺត​។ សម​មិត្ត​ផាង​ថាញ់​ថាវ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វិញ​ត្រាច់​ដុង ឲ្យ​ដឹង​៖ ជា​ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ បាន​ជា​យើង​ខ្ញុំ​កំ​ណត់​ច្បាស់​គប្បី​ជំ​រុញ​ខ្លាំង​ក្លានូ​​វ​ការ​ផ្សព្វ​ផ្សាយ ចលនា​ប្រ​ជា​ជន​ចូល​រួម​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​បំ​ផុស​ចល​នា “​ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​”។ មុន​ដំ​បូង​បង្អស់​គឺ​ពង្រីក​លក្ខណៈ​ឈាន​មុខ និង​ជា​គំ​រូ​របស់​កម្មា​ភិ​បាល​បក្ខ​ជន​ក្នុង​ដំ​ណើរ​ការ​អនុវត្ត​គម្រោង ជា​ពិ​សេស​អនុ​វត្ត​ដោយ​ម៉ឺង​ម៉ាត់​នូវ​កិច្ច​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ស្ដី​ពី ”ក​សាង​បក្ខ​ជន​ម្នាក់​ៗ​ក្លាយ​ជា​ឃោស​និក​ស្នូល​នៅ​មូល​ដ្ឋាន;​កសា​ង​ស​មា​ជិក​នៃ​សម្ព័ន​យុវ​ជន ស​មា​គម​គ្រប់​រូប​កា្លយ​ជា​កង​កម្លាំង​ផ្សព្វ​ផ្សាយ​ឈាន​មុខ​​នៅ​​មូល​ដ្ឋាន​”។ ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រ​ជា​ជន​យល់-​ប្រ​ជាជ​ន​ជឿ​-​ប្រ​ជា​ជន​គាំ​ទ្រ ដោយ​​ចូល​រួម​ពិ​ភាក្សា ផ្ដល់​ម​តិ​រួម​វិ​ភាគ​ទាន​កម្លាំង​កាយ កម្លាំង​ទ្រព្យ​និង​ម្ចាស់​ការ​អនុ​វត្ត​ភារ​កិច្ច​របស់​ខ្លួន គឺ​កត្តា​កំ​ណត់​សម្រេច​ភាព​ជោគ​ជ័យ​ក្នុង​ការ​អនុ​វត្ត​គម្រោង​។ អា​ស្រ័យ​​បាន​ជំ​រុញ​ខ្លាំង​ក្លា​ការ​ងារ​ផ្សព្វ​ផ្សាយ​ដោយ​រូប​ភាព​ជា​ច្រើន មាន​ដូច​៖ ឆ្លង​តាម​រយៈ​មធ្យោ​បាយ​ព័ត៌​មាន​ម​ហា​ជន  ស​កម្ម​ភា​ព​នៃ​ការ​ជួប​ជុំ​ស្ដី​ពី​បញ្ហា​ជំ​នាញ​ម្តង​ៗ​ចែក​ជូន​ឯក​សារ ខិត​បណ្ណ និង​ផ្សព្វ​ផ្សាយ​ដោយ​ផ្ទាល់​ពេល​ប្រ​ជុំ​ប្រ​ជា​ជន​; ការ​ផ្សព្វ​ផ្សាយ​ឆ្លង​តាម​រយៈ​វគ្គ​ហ្វឹក​ហាត់​ជូន​កម្មា​ភិ​បាល​ស្នូល អ្នក​មាន​ប្រ​ជា​ប្រិ​យ​ភាព​និង​ផ្សព្វ​ផ្សាយ​ជូន​ប្រ​ជា​ជន​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​។

ការ​ស្រុះ​ស្រួល​របស់​ប្រ​ជា​ជន​ឃើញ​ថា សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ជា​ច្រើន​។ ឆ្នាំ​២០១៥ ទូ​ទាំង​ឃុំ​វិញ​ត្រាច់​ដុង មាន​គ្រួ​សារ​អ្នកធូ​រ​ធា​រ​៤៩២/២.៩២៩ រី​ឯ​នៅ​ឆ្នាំ​២០១៧ មាន​គ្រួ​សារ​ធូរ​ធារ​ចំ​នួន៥​៨៦ ស្រូប​អត្រា​១៨,៥​%នៃ​ចំ​នួន​ប្រ​ជា​ជន​ក្នុង​ឃុំ​។ គ្រួ​សារ​វប្ប​ធម៌​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​កើន​ទាំង​បរិ​​មាណ​ទាំង​គុណ​ភាព ដោយ​មាន​គ្រួ​សារសម្រេច​បទ​ដ្ឋាន​វប្ប​ធម៌​ជិត​៩៦%​។ល។ មក​ទល់​បច្ចុប្បន្ន ឃុំ​វិញ​ត្រាច់​ដុង​សម្រេច​រួច​រាល់​បទ​ដ្ឋាន​ចំ​នួន​៥​ដោយ​មាន​លក្ខ​ឋាន​ចំ​នួន​២២​។ ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត​គម្រោង​ឃើញ​ថា​មា​នបុគ្គល​គំ​រូ​ជា​ច្រើន ដូច​ជា​គ្រួ​សារ​លោក​ឡឹម​សឿន (នៅ​ភូមិ​យ៉ុង​យឿ) គ្រួ​សារ​មីង​ត្រឹង​ធី​ខែន (នៅ​ភូមិ​បៀង​ដុង​) ជាដើម។ លោក​ឡឹម​សឿន យល់​ឃើញ​ថា​ពេល​ដែល​ឃុំ​សម្រេច​កិត្តិ​នាម​ជា​ឃុំ​វប្ប​ធម៌​ជន​បទ​ថ្មី អ្នក​ដែល​ទទួល​ផល​ដំ​បូង​បង្អស់​គឺ​ប្រ​ជា​ជន​ ម្ល៉ោះ​ហើយ​គ្រួ​សារ​លោក​សឿន បាន​បរិច្ចាគ​ដី​១,៥​ហិក​តា​ ដើម្បី​កសាង​ផ្លូវ​ជន​បទ​។ ចំ​ណែក​មីង​ខែន បាន​ចលនា​អ្នក​រស់​នៅ​ក្នុង​ភូមិ​ផង​សង្វាត​ស្រោច​ទឹក​ថែ​ផ្កា​ដាំ​តាម​ចិញ្ចើម​​ថ្នល់​។ អា​ស្រ័យ​ហេតុ​ដូច្នោះ មុខ​មាត់​ជន​បទ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​សម​រម្យ​និង​ជ្រះ​ស្អាត​៕

ថាញ់ផុង​ - សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡឹម​សឿន