សុខភាព សុខភាព

03/01/2018 - 13:46

អស់​ពី​ចិត្ត​បម្រើ​អ្នក​ជំ​ងឺ

រយៈ​ពេល​កន្លង កង​ជួរ​បុគ្គ​លិក​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ធ្វឹង​ហ៊ឹង ស្រុក​ម៉ី​ទូ ខេត្ត​សុក​ត្រាំង តែង​លើក​កម្ពស់​ស​មត្ថ​ភាព​មុខ​ជំ​នាញ​ក្នុង​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ បង្ក​បាន​ក្ដី​ជំ​នឿ​ទុក​ចិត្ត​ចំ​ពោះ​អ្នក​ជំ​ងឺ​។

គុណ​ភាព​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​លើក​កម្ពស់​។

វេជ្ជ​បណ្ឌិត​ឡឹម​ធី​ធ្វី​ហាំង​-អនុ​ប្រ​ធាន​ដំណាក់​សុខា​ភិ​បាល​ឃុំ​ធ្វឹង​ហ៊ឹង ឲ្យ​ដឹងៈ​ “រយៈ​ពេល​ជិត​ៗ​នេះ ដំ​​ណាក់​សុ​ខា​ភិ​បាល​បាន​បង្កើន​កម្លាំង​មនុស្ស​វិនិ​យោគ​ទុន​មូល​ដ្ឋាន​សម្ភារៈ បំ​ពាក់​ឧបក​រណ៍​ទំ​នើប​ៗ​ដើម្បី​បម្រើ​ការ​ធ្វើ​កោ​សល្យ​វិ​ច័យ​ជីវ​គី​មី​សាស្រ្ត វាស់​ស្ទង់​ចង្វាក់​បេះ​ដូង ម៉ា​ស៊ីន បង្កើត​អុក​ស៊ី​ហ្សែន​ជា​ដើម​។ល។ រួម​ចំ​ណែក​បង្កើន​គុណ​ភាព​ថែ​ទាំ​​សុខ​ភាព​ជូន​ប្រ​ជា​ជន​។ បច្ចុ​ប្បន្ន ទូ​ទាំង​ឃុំ​មាន​ក្រុម​សុ​ខា​ភិ​បាល​១១​ក្រុម និង​ស​ហ​កា​រី​៣​៥​នាក់​នៅ​ភូមិ​នា​នា​។ ដោយ​ឡែក​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​មាន​កម្មា​ភិ​បាល បុគ្គ​លិក​ចំ​នួន​១៦​នាក់ ក្នុង​នោះ​មាន​វេជ្ជ​បណ្ឌិត​ម្នាក់ គ្រូ​ពេទ្យ​ព​ហុ​វិ​ទ្យា​៩​នាក់ សម្ភព​មធ្យម​សិក្សា​២​នាក់ ឧបដ្ឋា​កមធ្យម​សិក្សា​២​នាក់ គិ​លា​នុប​ដ្ឋាន​២​នា​ក់​។ ដំ​ណាក់​សុ​ខា​ភិ​បាល​មាន​គ្រែ៦​ ជា​រៀង​រាល់​ថ្ងៃ ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជិត​១២០​លើក​នាក់”  គិត​ជា​មធ្យម​ភាគ​រៀង​រាល់​​ឆ្នាំ​តែង​ពិ​និត្យ​ជំ​ងឺ​ជូន​រាប់​សិប​ពាន់​លើក​នាក់​”។ បង​ស្រី​ឡឹម​ធី​នឿ នៅ​ភូមិ​ព្រីង​២​ (ធ្វឹង​ហ៊ឹង​) ឲ្យ​ដឹង​៖ “បច្ចុ​ប្បន្ន ដំ​ណាក់​សុ​ខា​ភិ​បាល​មាន​បំ​ពាក់​បរិក្ខារ​សព្វ​គ្រប់​ហើយ​ គ្រូ​ពេទ្យ​វេជ្ជ​បណ្ឌិត​នៅ​ទី​នេះ​ប្រា​ស្រ័យ​នឹង​អ្នក​ជំ​ងឺ​យ៉ាង​រួស​រាយ ការ​ពិ​និត្យ​ជំ​ងឺ​មាន​សណ្ដាប់​ធ្នាប់ ដំ​ណាក់​សុ​ខា​ភិ​បាល​ជ្រះ​ស្អាត មា​មីង​តែង​ជំ​នឿ​ទុក​ចិត្ត​ទៅ​លើ​គ្រូ​ពេទ្យ​​នៅ​ទី​នេះ​”។

ចាប់​ពី​ដើម​ឆ្នាំ​២០១៧​មក​ដល់​បច្ចុប្បន្ន ដំ​ណាក់​សុ​ខា​ភិ​បាល​កសាង​ផែន​ការ​សហ​ការ​ជា​មួយ គណៈ ផ្នែក អង្គ​ការ​ម​ហា​ជន​នា​នា​នៅ​ភូមិ​ភាគ ប្រ​មូល​ផ្ដុំ​អនុ​វត្ត​នូវ​ទិស​ដៅនៃ​កម្ម​វិ​ធី​សុ​ខា​ភិ​បាល​ជាតិ​។ ទន្ទឹម​នឹង​នោះ ដំ​ណាក់​សុ​ខា​ភិ​បាល​បន្ត​ស​កម្ម​ភាព​របស់​កម្មា​ភិ​​បាល​ជំ​នាញ ណែ​នាំ​ពី​អា​ហា​​រូបត្ថម្ភ​ជូន​អ្នក​ម្ដាយ​ឲ្យ​ចេះ​របៀប​ថែ​ទាំ​ចិញ្ចឹម​កូន​តាម​វិ​ទ្យា​សាស្រ្ត រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​កុ​មារ​ខ្វះ​អា​ហា​រូបត្ថម្ភ​លើ​ភូមិ​សាស្ត្រ​ថយ​ចុះ​១៣​,៣​%; អនុ​វត្ត​ការ​ពិ​និត្យ​គភ៌ មុន​ពេល​កើត​៣​លើក ជូន​ស្រ្តី​មាន​គភ៌​សម្រេច​១០០​%។ល។ ។​

វេជ្ជ​បណ្ឌិត​ឡឹម​ធី​ធ្វី​ហាំង ឲ្យ​ដឹង​បន្ថែម​៖ “ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិ​កា​រប្រ​ជា​ជន​ឃុំ ម៉្លោះ​ហើយ​ការ​ងារ​ផ្សព្វ​ផ្សាយ​របស់​ដំ​ណាក់​សុ​ខា​ភិ​បាល​មាន​ភាព​ងាយ​ស្រួល​។ ដំ​ណាក់​សុ​ខា​ភិ​បាល​បាន​ទទួល​ស្គាល់​ជា​ដំ​ណាក់​សុ​ខា​ភិ​បាល​សម្រេច​បទ​ដ្ឋាន​ជាតិ​។ ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​សម្រេច​ក្រម​លក្ខ​ឋាន​សុ​ខា​ភិ​បាល​ជាតិ​កាល​ពី​ឆ្នាំ​២០១៥​ និង​រក្សា​ខ្ជាប់​នូវ​លទ្ធ​ផល​នេះ​​ដ​ល់​សព្វ​ថ្ងៃ​។ ស​មូ​ហ​ភាព​ដំ​ណាក់​សុ​ខា​ភិ​បាល​តែង​មាន​សាម​គ្គី​ភាព​ជា​ធ្លុង​មួយ អស់​ពី​ចិត្ត​ពី​ថ្លើម​ចំ​ពោះ​អ្នក​ជំ​ងឺ   ទន្ទឹម​នឹង​ការ​ពិ​និត្យ ព្យា​បាល​ជំ​ងឺ ថែម​ទាំង​អនុ​វត្ត​ការ​ងារ ផ្សព្វ​ផ្សាយ​អប់​រំ​សុខ​ភាព​ស​ហ​គមន៍​ទៀត​ផង ដើម្បី​រួម​ចំ​ណែក​បង្កើន​ការ​យល់​ដឹង​ជូន​ប្រ​ជា​ជន​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​គ្រួ​សារ​។ ការ​ងារ​ពិ​និត្យ ព្យា​បាល​ជំ​ងឺ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បង្កើន​គុណ​ភាព បង្ក​បាន​ក្ដី​ជំ​នឿ​ក្នុង​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​។ នៅ​ពេល​ខាង​មុខ សមូ​ហ​ភាព​ដំ​ណាក់​សុ​ខាភិ​បាល​នឹង​បន្ត​ការ​ខិត​ខំ​ថែម​ទៀត ដើម្បី​ជម្នះ​នូវ​ចំ​ណុច​ខ្សោយ​ពង្រីក​នូវ​ចំ​ណុច​ដែល​ធ្វើ​បាន​”៕

               ត្រឿង​ផល​-ទី​ទុយ

ចែករំលែកអត្ថបទ