សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

03/01/2018 - 13:46

ពិ​និត្យ​​​ជំងឺ​និង​ផ្តល់​ឱសថ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​កម្ពុ​ជា

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារព្រំ​ដែន​ខេត្ត​កៀង​យ៉ាង ទើប​ស​ហ​កា​រ​ជា​មួយ​នឹង​សមា​គម​មិត្ត​ភាព​វៀត​ណាម-​កម្ពុ​ជា ស​មា​គម​កាក​បាទ​ក្រ​ហម​“រង្វង់​ដៃ​មនុស្ស​ធម៌​”  និង​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​បៀរ​សៃ​ហ្គង​នៅ​ខេត្ត​កៀង​យ៉ាង រៀប​ចំ​ពិ​និត្យ​ជម្ងឺ​ជូន​ឱ​សថ​ដោយ​ឥត​គិត​ថ្លៃ និង​ជូន​អំ​ណោយ​ដល់​ប្រ​ជា​ជន​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​តំ​បន់​ឃុំ​ព្រំ​ដែន ស្រុក​កំ​ពង់​ត្រាច ខេត្ត​កំ​ពត ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា​។

 កង​ទ័ព​ការ​ពា​រ​ព្រំ​ដែន​កៀង​យ៉ាង​ពិនិត្យ​ជម្ងឺ​ជូន​ប្រ​ជា​ជន​កម្ពុជា​

ឫ​ស្សី​ស្រុក​ខាង​កើត ជា​ឃុំ​ព្រំ​ដែន​ឋិត​នៅ​ខេត្ត​កំ​ពត កម្ពុ​ជា ជាប់​ព្រំ​ប្រ​ទល់​នឹង​ភូមិ​សាស្រ្ត​ក្តុង​ហា​តៀង ខេត្ត​កៀង​យ៉ាង​។ បច្ចុ​ប្បន្ន ទូ​ទាំង​ឃុំ​មាន​គ្រួ​សារ​ប្រ​ជា​ជន​រស់​នៅ​ប្រ​មាណ​១.១៦៥​គ្រួសារ ក្នុង​នោះ គ្រួ​សារ​ក្រី​ក្រ​ជិត​២០​០​គ្រួ​សារ​។ ជីវ​ភាព​របស់​មា​មីង​បង​ប្អូន​បង្អែក​ទៅ​លើ​ស្រែ​ចម្ការ ជា​ចម្បង​សេដ្ឋ​កិច្ច​ជួប​ការ​លំ​បាក​ច្រើន ហេតុ​នោះ​លក្ខណៈ​ថែ​ទាំ​សុខ​ភាព​ក៏​អន់​ថយ​។ អង្គ​ភាព​នា​នា​បាន​ជូន​អំ​ណោយ​ចំ​នួន​៣០០​ចំ​ណែក ពិ​និត្យ​ជំ​ងឺ​និង​ផ្តល់​ឱ​សថ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជ​​ន​ដែល​មាន​ស្ថាន​ភាព​លំបាក​លើ​ភូមិ​សាស្រ្ត​ជាង​៣០០​លើក​/នាក់​។ លោក​អូន​ខន អភិ​បាល​ស្រុក​កំ​ពង់​ត្រាច ខេត្ត​កំ​ពត កម្ពុជា មាន​ប្រ​សាសន៍​៖ “ស្រុក​កំ​ពង់​ត្រាច​និង​ហាតៀង ជា​ស្រុក​ជិត​ខាង​ជា​យូរ​យារ​មក​ហើយ ពី​មុន​រហូត​មក​តែង​មាន​ទំនាក់​ទំន​ងល្អ​។ ខ្ញុំ​តំ​ណាង​ឲ្យ​មា​មីង​ក្នុង​ឃុំ សូម​ថ្លែង​អំ​ណរ​គុណ​និង​ស្វាគមន៍​ចំ​ពោះ​គណៈ​ប្រតិ​ភូ​ដែល​អញ្ជើញ​មក​ពី​ខេត្ត​កៀង​យ៉ាង-​វៀត​ណាម  ពិ​សេស​គឺ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កៀង​យ៉ាង មក​ជូន​អំ​ណោយ ពិ​និត្យ​ជំ​ងឺ​និង​ជូន​ឱ​សថ​នៅ​ឃុំ​” ។

ក្នុង​ដំ​ណើរ​លើក​នេះ បន្ទប់​ព័ស្តុភាកង​ទ័ព​ការ​ពារ​ព្រំ​ដែន​បាន​ចង្អុល​ការ​ពេទ្យ​យោ​ធា អង្គ​ភាព​គប្បី​យក​ម៉ា​ស៊ីន​ឆ្លុះ​អេ​កូ​ទៅ​ជា​មួយ និង​ឱស​ថឯ​ក​ទេស​ក្នុង​ការ​វិនិច្ឆ័យ​ប្រ​ភព​ទឹក ដើម្បី​ពិនិត្យ​បញ្ជាក់​ច្បាស់​ជម្ងឺ​និង​ចែក​ឱសថ​ជូន​មា​មីង​។ ថ្វី​ត្បិត​តែ​អំ​ណោយ​ស្តួត​ស្តើង​ក៏​ពិត​មែន តែ​នេះ​គឺ​ជា​មនោស​ញ្ចេត​នា របស់​កង​ទ័ព​កា​រ​ពារ​ព្រំ​ដែន​កៀង​យ៉ាង ចំ​ពោះ​ប្រ​ជា​ជន​កម្ពុជា រួម​ចំ​ណែក​រឹត​បន្តឹង​ចំ​ណង​សាមគ្គី​មិត្ត​ភាព​រវាង​ប្រ​ជា​ជន​ទាំង​សង​ខាង​ព្រំ​ដែន​។ ឆ្លង​តាម​រយៈ​នោះ ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ទាំង​សង​ខាង​ព្រំ​ដែន អនុ​វត្ត​ល្អ​ភារ​កិច្ច ការ​ពារ​អធិប​​តេយ្យ​ភាព​សន្តិ​សុខ​ព្រំដែ​ន។

លោក​យុង​សាម៉ឿន នៅ​ឃុំ​ឫស្សីស្រុក​ខាង​ កើត​កើត​ជម្ងឺ​សន្លាក់​ឆ្អឹង​ជាង​១០​ឆ្នាំ ពេល​ធាតុ​អា​កាស​ប្រែ​ប្រួល តែង​ចុក​រោយ ធ្វើ​ដំ​​ណើរ​ទៅមក​ជួប​ការ​លំ​បាក​។ កន្លែង​ដែល​លោក​ម៉ឿន​រស់​នៅ​ជា​តំ​បន់​ជន​បទ ហេតុ​នោះ  បញ្ហា​ខិត​ជិត​ជា​មួយ​នឹង​សេវា​ថែ​ទាំ​សុខ​ភាព​ជឿន​លឿន​ គឺមានភាព​លំ​បាក ពេល​ដែល​ក្រុម​គ្រូ​ពេទ្យ​វេជ្ជ​បណ្ឌិត កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កៀង​យ៉ាង​មក​ពិ​និត្យ​ជម្ងឺ​ផ្តល់​ឱស​ថ​ដោយ​ឥត​គិត​ថ្លៃ លោក​មាន​ភាព​រីក​រាយ​យ៉ាង​ក្រៃ​លែង លោក​យុង​សា​​ម៉ឿន ចែក​រំ​លែកៈ​ “ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ក្រុម​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កៀង​យ៉ាង និង​ស្ថា​ប័ន គណៈ ផ្នែក​នា​នា​របស់​ខេត្ត​កៀ​យ៉ាង​- វៀត​ណាម បាន​ឆ្លៀត​ពេល​វេ​លា​ដ៏​មាន​តម្លៃ​របស់​ផង​ខ្លួន មក​ពិ​និត្យ​ព្យា​បាល​ជម្ងឺ​ ផ្តល់​ឱ​សថ និង​ជូន​អំ​ណោយ​ដល់​មា​មីង​តាំង​ពី​លើក​មុន​ៗ​ក៏​ដូច​ជា​លើក​នេះ​។ ចំ​ណង​មនោ​សញ្ចេត​នា​នេះ យើង​ខ្ញុំ​សូម​គោ​រព​សរ​សើរ​និង​ចង​ចាំ​ជា​និច្ច​៕

     ឡេ​ស៊ាង​-វ៉ាន​តិន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​យុង​សាម៉ឿន